អត្រាការប្រាក់សម្រាប់ឥណទាន
ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨
ធនាគារអេស៊ីលីដា សូមជូនដំណឹងដល់អតិថិជនទាំងអស់ ពីអត្រាការប្រាក់សេវាឥណទានជារូបិយប័ណ្ណដុល្លារអាមេរិក...ព័ត៌មានបន្ថែម...
ព័ត៌មានអំពីបណ្តាញប្រតិបត្តិការ
ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៨
យើងខ្ញុំបានប្តូរទីតាំង សាខាកំពង់ថ្ម ស្ថិតក្នុងខេត្តកំពង់ធំ ដើម្បីផ្តល់ភាពងាយស្រួលកាន់តែប្រសើរជាងមុនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការជាមួយធនាគារអេស៊ីលីដា ។ ព័ត៌មានបន្ថែម...
សេវាប្រមូលប្រាក់បង់ពន្ធ
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៨
ដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជនក្នុងការបង់ពន្ធជូនរាជរដ្ឋាភិបាល និងលើកស្ទួយប្រព័ន្ធទូទាត់នៅក្នុងសង្គមឲ្យកាន់តែមានភាពទាន់សម័យ ធនាគារអេស៊ីលីដាបានបង្កើតសេវាថ្មីមួយគឺ "សេវាប្រមូលប្រាក់បង់ពន្ធ" ។
អគារថ្មី ធនាគារអេស៊ីលីដា ការិយាល័យស្រុកកណ្តាលស្ទឹង
ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៨
ធនាគារអេស៊ីលីដា ការិយាល័យស្រុកកណ្តាលស្ទឹង បានផ្លាស់ប្តូរទីតាំង និងរៀបចំអគារការិយាល័យថ្មីឲ្យប្រសើរជាងមុន ដែលជាអគារការិយាល័យស្រុកស្តង់ដារទី១ នៃធនាគារអេស៊ីលីដា ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយគុណភាព និងភាពងាយស្រួលកាន់តែប្រសើរថែមទៀតជូនដល់អតិថិជន ។ ព័ត៌មានបន្ថែម...
បេឡាជាតិរបបសន្តិសុខសង្គមជ្រើសរើសធនាគារ អេស៊ីលីដា ភីអិលស៊ី ជាអ្នកគ្រប់គ្រងមូលនិធិ
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៨
នៅថ្ងៃទី២៣ ខែតុលា ធនាគារអេស៊ីលីដា ភីអិលស៊ី បានចុះកិច្ចព្រមព្រៀងជាមួយធនាគារជាតិរបបសន្តិសុខសង្គម ដើម្បីគ្រប់គ្រងមូលនិធិហានិភ័យការងារ ។ ព័ត៌មានបន្ថែម...
ទទួលបានអត្រាការប្រាក់កាន់តែខ្ពស់សម្រាប់ប្រាក់បញ្ញើមានកាលកំណត់
ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៨
ធនាគារអេស៊ីលីដា ផ្តល់ជូនលោកអ្នកនូវអត្រាការប្រាក់កាន់តែខ្ពស់ជាងមុន សម្រាប់ប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារអាមេរិក គឺរហូតដល់ ៧,៥០% ក្នុងមួយឆ្នាំ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៨ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០០៩ ។
ប្រតិទិនឈប់សម្រាកសម្រាប់ឆ្នាំ២០០៩
ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៨
ដើម្បីជម្រាបជូនលោកអ្នកនូវថ្ងៃឈប់សម្រាករបស់ធនាគារ យើងខ្ញុំសូមផ្សាយជូននូវប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ ព័ត៌មានបន្ថែម...
GOLD DOTS ដែលលោកអ្នកជឿទុកចិត្ត
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៨
GOLD DOTS ជានិមិត្តសញ្ញានៃទ្រព្យសម្បត្តិរបស់លោកអ្នកប្រកបដោយសុវត្ថិភាព និងបង្ហាញនូវមោទនភាពនិងកិត្តិយសរបស់លោកអ្នក ។ នៅពេលលោកអ្នកឃើញសញ្ញា GOLD DOTS លោកអ្នកអាចប្រើប្រាស់ប័ណ្ណអេស៊ីលីដា ប័ណ្ណមាសអេស៊ីលីដា ឬប័ណ្ណឥណពន្ធវីសាអេស៊ីលីដា និងប័ណ្ណវីសា ។ ព័ត៌មានបន្ថែម...
ប័ណ្ណមាសអេស៊ីលីដា
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៨
យើងខ្ញុំមានសេចក្តីសោមនស្សរីករាយណែនាំនូវប្រភេទប័ណ្ណថ្មីគឺ ប័ណ្ណមាសអេស៊ីលីដា ដែលអាចឲ្យលោកអ្នកដកប្រាក់ និងទូទាត់ចំណាយផ្សេងៗ បានកាន់តែច្រើនជាងមុន ។ នេះជាការប្ដេជ្ញាចិត្តរបស់យើងខ្ញុំ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយគុណភាព ងាយស្រួល និងជឿជាក់ជូនអតិថិជន តាមរយៈការបម្រើសេវាកម្ម២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ។ ព័ត៌មានបន្ថែម...
ទីតាំងម៉ាស៊ីនឆូតកាតអេស៊ីលីដា
ថ្ងៃទី ខែវិច្ឆិកា ឆ្នាំ
ឥឡូវនេះយើងខ្ញុំបានបំពាក់ម៉ាស៊ីនឆូតកាតអេស៊ីលីដា ចំនួន កន្លែង នៅតាមបណ្តាខេត្ត-ក្រុងនានា ដើម្បីបម្រើលោកអ្នកក្នុងការទូទាត់ថ្លៃទំនិញឬសេវាកម្មផ្សេងៗ ឬក៏ដកសាច់ប្រាក់ ប្រកបដោយលក្ខណៈងាយស្រួលនិងសុវត្ថិភាព តាមរយៈប័ណ្ណអេស៊ីលីដា និងប័ណ្ណវីសា ។
ផ្ទេរប្រាក់ដោយឥតគិតថ្លៃ
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៨
ដើម្បីជាការថ្លែងអំណរគុណចំពោះអតិថិជន ឥឡូវនេះសាខាធនាគារអេស៊ីលីដា កាន់តែច្រើនឡើងបានផ្តល់នូវសេវាផ្ទេរប្រាក់ក្នុងស្រុករវាងសាខាក្រុងទីក្រុងភ្នំពេញ និងសាខាមួយចំនួនទៀតដោយឥតគិតថ្លៃ ។ លើសពីនេះទៀត អតិថិជនក៏អាចរីករាយនឹងសេវាផ្ទេរប្រាក់ពីសហរដ្ឋអាមេរិកជាប្រាក់ដុល្លារអាមេរិកតាមរយៈធនាគារ Golden Coast មកកាន់សាខាទាំងនោះដោយឥតគិតថ្លៃផងដែរ ។ព័ត៌មានបន្ថែម...
សេវាបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃតាមម៉ាស៊ីនអេធីអឹម
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៨
ឥឡូវនេះអតិថិជនដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ CAMSHIN (011/099) និង TMIC (015/016) ទាំងអស់អាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ពីគ្រប់ម៉ាស៊ីនអេធីអឹម ទាំងអស់របស់ធនាគារអេស៊ីលីដា នៅទូទាំងប្រទេស ។ ព័ត៌មានបន្ថែម...
លោកអ្នកដាក់ប្រាក់បញ្ញើ-សន្សំនៅធនាគារអេស៊ីលីដា ទទួលបាននូវអត្ថប្រយោជន៍ និងសុវត្ថិភាពខ្ពស់
ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០៨
មូលហេតុចម្បងមួយចំនួនដែលធ្វើឲ្យធនាគារអេស៊ីលីដា ជាដៃគូដ៏ល្អបំផុតសម្រាប់ប្រាក់បញ្ញើរបស់លោកអ្នក រួមមាន ៖ ១.ធនាគារអេស៊ីលីដាបានទិញសេវាធានារ៉ាប់រងពីក្រុមហ៊ុន Jardine Lloyd Thompson Asia ជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេបង្អស់របស់ចក្រភពអង់គ្លេស និងពីក្រុមហ៊ុនធានារ៉ាប់រងអាស៊ីប្រចាំកម្ពុជា, ២.ជាធនាគារតែមួយគត់និងដំបូងបង្អស់នៅប្រទេសកម្ពុជា ដែលទទួលបានការផ្តល់ចំណាត់ថ្នាក់ដោយស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិធំៗពីរគឺ Moody's និង Standard & Poor's, ៣.មានភាគទុនិកបរទេសធំៗដែលជាស្ថាប័ននាំមុខនិងល្បីល្បាញក្នុងពិភពលោក, ៤.មានបណ្តាញប្រតិបត្តិការធំជាងគេនៅប្រទេសកម្ពុជានិងបានពង្រីកសាខាទៅបរទេស ដែលមុនដំបូងបង្អស់ទៅប្រទេសឡាវ និងទៅបណ្តាប្រទេសដទៃទៀត ។ល។
ឥណទានវិបារូបរ៍សម្រាប់អតិថិជនបញ្ញើ-សន្សំ
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៨
តើលោកអ្នកធ្លាប់ខ្វះសាច់ប្រាក់ម្តងម្កាល ដោយការយឺតយ៉ាវនៃចំណូលក្នុងពេលខ្លីខាងមុខឬទេ ? សូមអញ្ជើញមកទំនាក់ទំនងធនាគារអេស៊ីលីដា យើងខ្ញុំអាចជួយលោកអ្នកបានជាមួយនឹងសេវា ឥណទានវិបារូបរ៍សម្រាប់អតិថិជនបញ្ញើ-សន្សំ ។
ទទួលបានអត្រាការប្រាក់កាន់តែខ្ពស់សម្រាប់ប្រាក់បញ្ញើមានកាលកំណត់
ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០០៨
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ធនាគារអេស៊ីលីដាសូមផ្តល់ជូនលោកអ្នកនូវអត្រាការប្រាក់កាន់តែខ្ពស់ជាងមុន សម្រាប់ប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀល គឺ ៩,៥% ក្នុងមួយឆ្នាំសម្រាប់រយៈពេល១២ខែ និង ៨% ក្នុងមួយឆ្នាំសម្រាប់រយៈពេល០៦ខែ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
បើកសម្ពោធសាខាសាក់វណ្ណខេត និងសាខាចំប៉ាសាក់
ថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៨
នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០០៨ ធនាគារអេស៊ីលីដា ឡាវ បើកសម្ពោធសាខាចំនួនពីរបន្តបន្តាប់គ្នា ស្ថិតនៅក្នុងខេត្តសាក់វណ្ណខេត និងចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ...ព័ត៌មានបន្ថែម...
ធនាគារអេស៊ីលីដា ឡាវ ចាប់ផ្តើមប្រតិបត្តិការ
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៨
ទីក្រុងវៀងចន្ទន៍ – ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០០៨ – ធនាគារអេស៊ីលីដា ឡាវ លីមីតធីត បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវអគារការិយាល័យកណ្ដាលរបស់ខ្លួន មានកំពស់បួនជាន់ មានទីតាំងនៅអគារលេខ៣៧២ រង្វង់មូលផ្លូវឌុងប៉ាឡាន និងឌុងប៉ាយណា ទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ ។ព័ត៌មានបន្ថែម...
ធនាគារអេស៊ីលីដា បើកសាខាថ្មីទីមួយនៅប្រទេសឡាវ
ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០០៨
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយរបស់កម្ពុជា ថ្ងៃនេះបានបើកសាខាដំបូងរបស់ខ្លួននៅប្រទេសឡាវ ។ព័ត៌មានបន្ថែម...
បុគ្គលិកធនាគារ អេស៊ីលីដា ឡាវ មកចូលរួមវគ្គហ្វឹកហ្វឺននៅកម្ពុជា
ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨
នេះជាមោទនភាពរបស់ប្រទេសកម្ពុជាដែលធនាគារអេស៊ីលីដា បានពង្រីកបណ្តាញប្រតិបត្តិការទៅកាន់ប្រទេសឡាវ ដោយបើកសាខាចំនួន៣ ។ព័ត៌មានបន្ថែម...
ធនាគារ អេស៊ីលីដា បើកសាខានៅក្នុងប្រទេសឡាវ
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧
ធនាគារថ្មីដែលមានឈ្មោះថា ធនាគារ អេស៊ីលីដា ឡាវ "ACLEDA Bank (Lao) Ltd. (ABL)" ត្រូវបានរំពឹងថានឹងចាប់ផ្តើមបើកទ្វារដំណើរការនៅទីក្រុងវៀងច័ន្ទ នាពាក់កណ្តាលឆ្នាំ២០០៨ នេះ ។ព័ត៌មានបន្ថែម...
ដំណឹងជ្រើសរើសបុគ្គលិក
ថ្ងៃទី ខែវិច្ឆិកា ឆ្នាំ
ធនាគារ អេស៊ីលីដា ភីអិលស៊ី កំពុងត្រូវការជ្រើសរើសបុគ្គលិកភេទស្រី ឬប្រុស មានសញ្ជាតិខ្មែរ និងមានគុណសម្បត្តិគ្រប់គ្រាន់ សម្រាប់មុខតំណែង ៖ បុគ្គលិកផ្នែកទីផ្សារ, បេឡាធិការបឋម, គណនេយ្យករបឋម និង ភ្នាក់ងារឥណទានបឋម ។ព័ត៌មានបន្ថែម...
ចំនួនបុគ្គលិកបែងចែកតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាន
ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៨
គិតត្រឹមដំណាច់ខែតុលានេះ ធនាគារអេស៊ីលីដា បានផ្តល់ការងារជូនបុគ្គលិកជាង ៥.៨០០នាក់ និងជាអ្នកទទួលនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រឲ្យចូលបំពេញការងារច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ព័ត៌មានបន្ថែម...
របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៨
យើងខ្ញុំបានផ្សព្វផ្សាយនូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ សម្រាប់ឆ្នាំ២០០៨ ដើម្បីផ្តល់ជូនលោកអ្នកពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា ។
រង្វាន់ និងស្នាដៃ
ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៨
ធនាគារអេស៊ីលីដា ត្រូវបានទទួលស្គាល់ពាសពេញសកលលោក ចំពោះភាពជោគជ័យនិងបទដ្ឋានកម្រិតខ្ពស់ ។ សូមចុចទីនេះ លោកអ្នកអាចទស្សនារង្វាន់មួយចំនួន ក្នុងចំណោមរង្វាន់ជាច្រើនដែលយើងខ្ញុំបានទទួលកន្លងមក ។