តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ
សេចក្តីជូនដំណឹង
ដោយ​អនុលោម​តាម​បទប្បញ្ញត្តិ​ច្បាប់​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​កិត្តិយស​សូម​ជម្រាប​ជូន​លោក​អ្នក​មេត្តា​ជ្រាប​ថា ៖ ចំណារ​មតកសាសន៍​របស់​អតិថិជន​ដែល​មាន​នៅ​ក្នុង​ទម្រង់​បើក​គណនី​កន្លង​មក ត្រូវ​អស់​សុពលភាព​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី សូម​ស្វាគមន៍

ផ្តល់​សេវាហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តរភាព ២៥​ឆ្នាំ​មក​ហើយ
ប្រតិទិន​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​២០១៨

ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៧

តារាង​ប្រតិទិន​ឈប់​សម្រាក​បុណ្យ​ដែល​មាន​ប្រាក់​ឈ្នួល នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ប្រចាំ​ឆ្នាំ២០១៨...

អេធីអឹម​ថ្មី​ទី៣៦៩ នៅ​សាខាស្រុកបារាយណ៍-ឃុំក្រវ៉ា

ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧

ឥឡូវ​នេះ​យើង​ខ្ញុំ​បាន​បំពាក់​ម៉ាស៊ីន​អេធីអឹម​ថ្មី ​នៅ​ធនាគារ អេស៊ីលីដា សាខាស្រុកបារាយណ៍-ឃុំក្រវ៉ា ស្ថិត​ក្នុង​ខេត្ត​កំពង់ធំ សម្រាប់បម្រើ​ជូន​លោកអ្នក ហើយ​បច្ចុប្បន្ន​យើង​ខ្ញុំ​មាន​ម៉ាស៊ីន​អេធីអឹម​ចំនួន ៣៦៩គ្រឿង​នៅ​​ទូទាំង​ប្រទេស ។

ដំណឹង​ស្តីពី​ការ​ធ្វើ​កម្ម​សិក្សា

ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧

យើង​ខ្ញុំ​អនុញ្ញាត​ឱ្យ​និស្សិត​មក​ធ្វើ​កម្ម​សិក្សា នៅធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុង​ប្រទេស ពេលព្រឹក ចំនួន ៤០ នាក់ និង ពេលរសៀល ចំនួន ៤០ នាក់ ។

ទូទាត់​វិក្កយបត្រ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត និង​សេវា​អេស៊ីលីដា​អ៊ីនធើណែត

ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧

ឥឡូវនេះ លោក​អ្នក​អាច​បង់​ថ្លៃ​ប្រើ​ប្រាស់​អ៊ីន​ធើ​ណែត​របស់​ក្រុមហ៊ុនតែលកូថេក តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត និង​សេវា​អេស៊ីលីដា​អ៊ីនធើណែត បាន​យ៉ាង​ងាយ​ស្រួល គ្រប់​ទីកន្លែង និងគ្រប់​ពេល​វេលា ។

លិខិត​ថ្លែង​អំណរគុណ​ពី​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា

ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧

សូម​ចុច​ទីនេះ សម្រាប់​វិញ្ញាបនបត្រ និង​ពាន​រង្វាន់​ផ្សេងៗ​ទៀត ។

បណ្ណ​សរសើរ​ស្នាដៃ​ល្អ​ក្នុង​ការ​បម្រើ​សេវា​របប​សន្តិសុខ​សង្គម​សម្រាប់​មន្រ្តី​រាជការ​ស៊ីវិល ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព

ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧

សូម​ចុច​ទីនេះ សម្រាប់​វិញ្ញាបនបត្រ និង​ពាន​រង្វាន់​ផ្សេងៗ​ទៀត ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​បាន​ពាន​រង្វាន់​ឆ្នើម

ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ប្រកាស​នា​ថ្ងៃ​នេះ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទទួល​ពាន​រង្វាន់​ពី​ការិយាល័យ​ឥណទាន​កម្ពុជា ដោយ​ទទួល​ស្គាល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ប្រតិបត្តិករ​ឆ្នើម ដែល​បាន​សហការ​យ៉ាង​សកម្ម និង​ឆ្លើយ​តប​យ៉ាង​រហ័ស​បំផុត ក្នុង​ការ​គាំទ្រ​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា ។

ពាន​រង្វាន់​​ឧត្តមភាព​ប្រតិបត្តិការ​ឆ្នាំ២០១៦ ពី Wells Fargo

ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៧

សូម​ចុច​ទីនេះ សម្រាប់​វិញ្ញាបនបត្រ និង​ពាន​រង្វាន់​ផ្សេងៗ​ទៀត ។

ពាន​រង្វាន់​ជា​ធនាគារ​ដៃ​គូ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឆ្នាំ២០១៧ ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)

ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៧

សូម​ចុច​ទីនេះ សម្រាប់​វិញ្ញាបនបត្រ និង​ពាន​រង្វាន់​ផ្សេងៗ​ទៀត ។

របាយការណ៍​ហិរញ្ញវត្ថុ​បាន​ធ្វើ​សវនកម្ម

ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៧

យើង​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ របាយការណ៍​ហិរញ្ញវត្ថុ​​រួម​ចន្លោះ​ពេល​បាន​ធ្វើ​សវនកម្ម នា​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៧ ដើម្បី​ផ្តល់​ជូន​លោក​អ្នក​ជ្រាប​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ធនាគារ​អេស៊ីលីដា ។

វិញ្ញាបនបត្រ​ការ​ការពារ​អតិថិជន ពី Smart Campaign

ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៧

សូម​ចុច​ទីនេះ សម្រាប់​វិញ្ញាបនបត្រ និង​ពាន​រង្វាន់​ផ្សេងៗ​ទៀត ។

គណនី​អនាគត​កុមារ

ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧

គណនី​អនាគត​កុមារ ឬ​គណនី​កុមារ ជា​សេវា​ប្រាក់​បញ្ញើ-សន្សំ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​អនុញ្ញាត​ឱ្យ​ឪពុក-ម្តាយ ឬ​អ្នក​អាណា​ព្យាបាល អាច​លើក​ទឹក​ចិត្ត និង​បណ្តុះ​គំនិត​កូន ឬ​កុមារ ដោយ​បើក​គណនីសម្រាប់​កូន ឬ​កុមារ​ដែល​ស្ថិត​នៅ​ក្នុង​បន្ទុក ដើម្បី​គ្រប់​គ្រង​សាច់​ប្រាក់​ឱ្យ​មាន​សុវត្ថិភាព និង​ទទួល​បាន​ការ​ប្រាក់​ខ្ពស់ ។

ផ្ទេរ​ប្រាក់​ពី​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង តាម​រយៈ​ធនាគារ​គូកមីន

ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៧

ឥឡូវ​នេះ​អតិថិជន​ដែល​ប្រើ​ប្រាស់​កម្មវិធី​ទូរស័ព្ទ ឬ​វេបសាយ (Mobile App/Web) របស់​ធនាគារ​គូកមីន នៃ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង អាច​ផ្ទេរ​ប្រាក់​ចូល​គណនី​របស់​អ្នក​ទទួល​ផល​នៅ​ធនាគារ​អេស៊ីលីដា ក្នុង​ប្រទេស​កម្ពុជា ហើយ​ធនាគារ​អេស៊ីលីដា កាត់​ថ្លៃ​សេវា​ពី​អ្នក​ទទួល​ផល​ចំនួន ៦ដុល្លារ​អាមេរិក ក្នុង​មួយ​ប្រតិបត្តិការ ។

សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ​អ៊ីន​ធើ​ណែត (Online Payment)

ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៧

ប័ណ្ណ​ម៉ាស្ទ័រកាត​អេស៊ីលីដា បាន​បំពាក់​ប្រព័ន្ធ​បច្ចេក​វិជ្ជា​ការពារ​សុវត្ថិភាព​ប័ណ្ណ ដោយ​តម្រូវ​ឱ្យ​លោក​អ្នក​បញ្ចូល​លេខ​សុវត្ថិភាព (OTP) ដែល​ប្រព័ន្ធ​ផ្ញើសារ (SMS) ជូន​អតិថិជន តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​បាន​ចុះ​ឈ្មោះ នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ​អ៊ីន​ធើ​ណែត (Online Payment) ដែល​មាន​សញ្ញា "MasterCard SecureCode" ។ សូម​ជូន​ដំណឹង​មក​ធនាគារ​នៅ​ពេល​មាន​ការ​កែប្រែ​លេខ​ទូរស័ព្ទ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្តូរ​ប័ណ្ណ​អេធីអឹម​ទៅ​ជា​ប័ណ្ណ​អេធីអឹម EMV Chip

ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧

រាជ​ធានី​ភ្នំពេញ, ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ផ្លាស់​ប្តូរ​ប័ណ្ណ​អេធីអឹម​ពី Magnetic Stripe ទៅ​ជា EMV Chip ។

ពាន​រង្វាន់​ជា​ធនាគារ​ដែល​ទទួល​ទូទាត់ និង​ចេញ​ប័ណ្ណ​វីសា ឈាន​មុខ​គេ ឆ្នាំ២០១៦

ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៧

សូម​ចុច​ទីនេះ សម្រាប់​ពាន​រង្វាន់​ផ្សេងៗ​ទៀត ។

ប័ណ្ណ​ថ្លែង​អំណរគុណ​របស់​កាកបាទក្រហម​កម្ពុជា

ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៧

ប័ណ្ណ​ថ្លែង​អំណរគុណ​របស់​កាកបាទក្រហម​កម្ពុជា ជូន​ចំពោះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន ៨០.០០០.០០០ រៀល ក្នុង​ពិធី​អបអរ​ខួប​ទី ១៥៤ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៧ ។

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន និង​សាធារណ​ជន​ទូទៅ ដែល​ធ្លាប់ ឬ​មិន​ធ្លាប់​ប្រើ​សេវា​ធនាគារ​ពី​មុន​មក ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​ធនាគារ​ផ្សេង អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

ទូទាត់​វិក្កយបត្រ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី និង​សេវា​អេស៊ីលីដា​អ៊ីនធើណែត

ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៧

ឥឡូវនេះ លោក​អ្នក​អាច​បង់​ថ្លៃ​ប្រើ​ប្រាស់​ទឹក​ស្អាត របស់​សេវាករ​ដែល​ប្រើ​ប្រព័ន្ធ ប៊ីល ២៤ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី និង​សេវា​អេស៊ីលីដា​អ៊ីនធើណែត បាន​យ៉ាង​ងាយ​ស្រួល គ្រប់​ទីកន្លែង និងគ្រប់​ពេល​វេលា ។

សព្ទសាធុការពរ ក្នុង​ឱកាស បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ គ.ស.២០១៧ របស់​ប្រធាន​នាយក​ប្រតិបត្តិ

ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៧

ក្នុងឱកាស ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ២០១៧ ខ្ញុំ​សូម​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ និង​ថ្លែង​នូវ​អំណរគុណ​ដ៏​ស្មោះ​ស្ម័គ្រ ឧត្ដុង្គ​ឧត្ដម​បំផុត​ចំពោះ​ភាគទុនិក ក្រុម​ប្រឹក្សា​ភិបាល ថ្នាក់​គ្រប់​គ្រង និង​កម្មករ​និយោជិត​ទាំង​អស់ ដែល​បាន...

ធនាគារ អេស៊ីលីដា ភីអិលស៊ី បើក​សាខា​ថ្មី​ទី២៦០ នៅ​ក្នុង​ក្រុង​បាត់ដំបង

ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៧

ដើម្បី​​ផ្តល់​​នូវ​​សេវាកម្ម​​ប្រកប​​ដោយ​​គុណភាព និង​ភាព​ងាយស្រួល​ឱ្យ​​កាន់​តែ​ប្រសើរ​ថែមទៀត​ជូន​ដល់​​អតិថិជន​​ទាំង​អស់ យើង​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​សូមជូន​ដំណឹង​ដល់​អតិថិជន និង​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ធនាគារ​អេស៊ីលីដា​បាន​បើក​សាខា​ថ្មី​ទី២៦០ គឺ សាខា​ទី២ ក្រុង​បាត់​ដំបង (ជា​សាខា​ទី៣ នៅ​ក្នុង​ក្រុង​បាត់ដំបង)...

វិញ្ញាបនបត្រ​អនុលោមភាព​សារពើ​ពន្ធ

ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧

កាល​ពី​ថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០១៧ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួល វិញ្ញាបន​បត្រ​អនុ​លោមភាព​សារ​ពើ​ពន្ធ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០១៧ ។ វិញ្ញាបនបត្រ​អនុលោមភាព​សារពើ​ពន្ធ ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​បាន មាន​កម្រិត​អនុលោមភាព​សារពើ​ពន្ធ​ប្រភេទ "មាស"...

ការ​ចូល​រួម​បរិច្ចាគ​ឈាម​របស់​បុគ្គលិក ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​លំដាប់​ថ្នាក់

ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៧

រាជ​ធានី​ភ្នំពេញ, ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ថ្នាក់​ដឹក​នាំ និង​បុគ្គលិក​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​លំដាប់​ថ្នាក់​នៅ​ការិយាល័យ​កណ្តាល និង​នៅ​សាខា​ជុំ​វិញ​រាជធានី​ភ្នំពេញ បាន​ចូល​រួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ...

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បញ្ចុះ​បឋម​សិលា​សាង​សង់​អគារ​វិទ្យាស្ថាន​ផ្ទាល់​ខ្លួន

ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៧

ភ្នំពេញ, ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ២០១៧ ៖ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បច្ចុប្បន្ន​គឺ​ជា​ធនាគារ​ស្ថិត​ក្នុង​លំដាប់​កំពូល​ទាំង​១០០ របស់​អាស៊ាន, បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​អគារ​វិទ្យាស្ថាន​ផ្ទាល់ខ្លួន​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អន្លង់​ក្ងាន​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ ។

ធនាគារ​អេស៊ីលីដា ទទួល​បង់​ថ្លៃ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក

លោក​អ្នក​អាច​បង់​ថ្លៃ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍ (Nonimmigrant Visa) របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក តាម​រយៈ​សាខា​របស់​ធនាគារ​អេស៊ីលីដា នៅ​ទូទាំង​ប្រទេស ។ សូម​ចុច​ពាក្យ​ភ្ជាប់​ខាង​ក្រោម សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ថ្លៃ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​នេះ ៖
» ថ្លៃ​ដាក់​ពាក្យ​សុំទិដ្ឋាការ
» អត្រា​ប្តូរ​ប្រាក់

សេចក្តី​ជូន​ដំណឹង ស្តីពី​ការ​បង់​ប្រាក់​កម្រៃ​សេវា​សាធារណៈ​របស់​ក្រសួង​ពាណិជ្ជកម្ម នៅ​តាម​បញ្ជរ​របស់​ធនាគារ​អេស៊ីលីដា

ឥឡូវ​នេះ​លោកអ្នក​អាច​អញ្ជើញ​មក​បង់​ប្រាក់​កម្រៃ​សេវា​សាធារណៈ​របស់​ក្រសួង​ពាណិជ្ជកម្ម (កម្រៃ​សេវា​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​កម្រៃ​សេវា​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ) នៅ​តាម​បញ្ជរ​របស់​ធនាគារ​អេស៊ីលីដា ។ ធនាគារ​អេស៊ីលីដា គឹត​ថ្លៃ​សេវា​ក្នុង​មួយ​ប្រតិបត្តិការ ១ដុល្លារ​អាមេរិក ឬ ៤.០០០រៀល ។ ម្យ៉ាង​វិញ​ទៀត លោក​អ្នក​ក៏​អាច​បង់​កម្រៃ​សេវា​ទាំង​នេះ​តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីខុមមើស នៅ​លើ​វេបសាយ​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​ផង​ដែរ ។

ធនាគារ​អេស៊ីលីដា​មាន​បញ្ជរ​នៅ​ក្នុង​ការិយាល័យ​អគ្គនាយកដ្ឋាន​ពន្ធដារ សម្រាប់​ទទួល​ប្រាក់​បង់ពន្ធ​គ្រប់​ប្រភេទ

ដើម្បី​ផ្តល់​ភាពងាយស្រួល​ជូន​ដល់​អតិថិជន និង​សាធារណជន​ក្នុង​ការ​បង់ពន្ធ ធនាគារ​អេស៊ីលីដា​បាន​បង្កើត​បញ្ជរ​នៅ​ក្នុង​ការិយាល័យ​អគ្គនាយកដ្ឋាន​ពន្ធដារ សម្រាប់​ទទួល​ប្រាក់​បង់ពន្ធ​គ្រប់​ប្រភេទ (ពន្ធ​លើ​អចលនទ្រព្យ ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន ពន្ធអាករ​គ្រប់​ប្រភេទ) ។ ដូច្នេះ​អតិថិជន និង​សាធារណជន​អាច​អញ្ជើញ​ទៅ​បង់ពន្ធ​គ្រប់​ប្រភេទ​នៅ​បញ្ជរ​របស់​ធនាគារ​អេស៊ីលីដា នៅ​ក្នុង​ស្នាក់ការកណ្តាល​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​ក៏​នៅ​គ្រប់​សាខា​របស់​ធនាគារ​អេស៊ីលីដា​ទូទាំង​ប្រទេស ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា

ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ពេញលេញ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និងផ្តល់​សេវា​បណ្តុះ​បណ្តាល អប់រំ​ដ៏​ល្អ​បំផុត ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ ។


អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ពេញលេញ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និងផ្តល់​សេវា​លើ​អាជីវកម្ម​ជើងសារ​មូលបត្រ ជូន​ដល់​វិនិយោគិន​ជា​រូបវន្ត​បុគ្គល​និង​ក្រុមហ៊ុន ។


អេស៊ីលីដា ប្រូភើធី អិលធីឌី

ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ពេញលេញ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និងត្រូវ​បាន​បង្កើត​ឡើង​តាម​ច្បាប់​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​ប្រតិបត្តិការ...


ធនាគារ អេស៊ីលីដា ឡាវ

ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​កំពុង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប ក្នុង​ប្រទេស​ឡាវ (មាន ៤១សាខា) ។


ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ធ្វើ​​ប្រតិបត្តិការ​ជា​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ក្នុង​ប្រទេស​មីយ៉ាន់ម៉ា (មាន ៨សាខា) ។

ជា​មធ្យោបាយ​ដ៏​មាន​សុវត្ថិភាព និង​ងាយស្រួល​ក្នុង​ការ​ប្រតិបត្តិ​សេវា​ធនាគារ

គណនី​ឯកត្តជន   គណនី​ក្រុមហ៊ុន 
ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត

លក្ខខណ្ឌ​សុវត្ថិភាព    របៀប​ប្រើប្រាស់

អត្រា​ប្តូរប្រាក់ គិត​ជាប្រាក់រៀល
១៣ ធ្នូ ២០១៧  ម៉ោង៧:៥៤នាទី
ប្រភេទ​ប្រាក់ អត្រា​ទិញ អត្រា​លក់
ដុល្លារ​អាមេរិក៤.០៣៣,០០៤.០៤៦,០០
បាត១២៣,៧០១២៤,៨០
អឺរ៉ូ៤.៦៨២,៣១៤.៧៩០,៤៦
ដុល្លារ​អូស្ត្រាលី២.៩៩៦,៥២៣.០៩៩,២៤
ដុង០,១៧៥៣០,១៧៩០
ដុល្លារ​​កាណាដា៣.០៨១,២១៣.១៨៤,២០
គីប០,៣៧២៨០,៤៨៧៦
យ៉េន៣៥,០៣៩១៣៥,៩៩៦៤
ផោន៥.៣១៩,៥៣៥.៤២៩,៧៣

អត្រា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោល​បំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​ប្រែប្រួល ។ អត្រា​ផ្សេង​ទៀត...

សូម​ចុច​ទីនេះ សម្រាប់​កម្មវិធី​គណនា​ប្រាក់​ប្តូរ ។

យើង​ខ្ញុំ​បាន​បំពាក់​ម៉ាស៊ីន​ឆូត​កាត​ចំនួន​៣.៥៥៤​គ្រឿង (៣.០២០​កន្លែង) ដើម្បី​បម្រើ​លោក​អ្នក​ក្នុង​ការ​ទូទាត់​ថ្លៃ​ទំនិញ​/សេវាកម្ម តាម​រយៈ​ប័ណ្ណ​អេស៊ីលីដា ឬ​ប័ណ្ណធនាគារ​ដទៃ​ទៀត ។

សូម​ចុច​ទីនេះ សម្រាប់​ការផ្តល់​ជូន​ពិសេស ពី​ដៃ​គូ​ធនាគារ​អេស៊ីលីដា​ជា​ច្រើន​កន្លែង

ប័ណ្ណ​ដែល​អាច​ប្រើ​ជា​មួយ​ម៉ាស៊ីន​ឆូតកាត​អេស៊ីលីដា

ធនាគារ​អេស៊ីលីដា មាន​បណ្តាញ​អេធីអឹម​ធំ​ជាង​គេ (ចំនួន ៣៦៩​គ្រឿង) គ្រប​ដណ្តប់​ទូទាំង​ប្រទេស​កម្ពុជា ។ សូម​ចុច​ទី​នេះ​សម្រាប់​ទីតាំង​ម៉ាស៊ីន​អេធីអឹម ។

របៀប​អនុវត្ត​ប្រើ​ម៉ាស៊ីន​អេធីអឹម​អេស៊ីលីដា

ប័ណ្ណ​ដែល​អាច​ប្រើ​ជា​មួយ​អេធីអឹម​អេស៊ីលីដា

សូម​ចុច​ទីនេះ សម្រាប់​ដៃគូ​របស់​ធនាគារ​អេស៊ីលីដា មាន ៤.១៨១ដៃគូ (មិន​រាប់​បញ្ចូល​ដៃគូ​ខ្នាត​តូច) ដែលលោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ថ្លៃ​ទំនិញ ឬ​សេវាកម្ម​ផ្សេងៗ តាម​រយៈ​ឃ្យូអរកូដ (QR Code​) របស់​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត (ទូទាត់​ទាន់​ចិត្ត) ។

សូម​ចុច​ទីនេះ សម្រាប់​ការផ្តល់​ជូន​ពិសេស ពី​ដៃ​គូ​ធនាគារ​អេស៊ីលីដា​ជា​ច្រើន​កន្លែង

ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម​របស់​លោកអ្នក

ធនាគារ​អេស៊ីលីដា ជា​ប្រភព​ហិរញ្ញវត្ថុ​ផ្តល់​ប្រាក់​កម្ចី​ដែល​មិន​ចេះ​រីង​ស្ងួត និង​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​លោកអ្នក​កាន់​តែ​រីកចម្រើន ។ សូម​ទាក់ទង​យើងខ្ញុំ សម្រាប់​ព័ត៌មាន​បន្ថែម ។

សូម​ដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន​របស់​ធនាគារ​អេស៊ីលីដា នៅ​ទី​នេះ!

ធនាគារ​អេស៊ីលីដា ជា​កន្លែង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ផ្ញើ​ប្រាក់ រួម​ទាំង​បង្កើន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ។ ព័ត៌មានបន្ថែម...

  • វីដេអូ​ពាណិជ្ជកម្ម សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

  • វីដេអូ​ពាណិជ្ជកម្ម សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ទី២

  • របាំ​និមិត្ត​សញ្ញា ធនាគារ អេស៊ីលីដា ភីអិលស៊ី

បម្រើ ២៤​ម៉ោង
០២៣ ៩៩៤ ៤៤៤
០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ៣៧   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៩៨១   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៧.២១៧
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប