ព័ត៌មាន​អំពី​ធនាគារហេតុការណ៍ និង​តួលេខគណៈកម្មាធិការ​ប្រតិបត្តិ

គណៈកម្មាធិការ​ប្រតិបត្តិ

បណ្ឌិត អ៊ិន ចាន់នី
ប្រធាន​នាយក​ប្រតិបត្តិ

ជនជាតិ​ខ្មែរ កើត​ក្នុង​ខែមិថុនា ឆ្នាំ១៩៦០ លោក​បណ្ឌិត​ជា​សហស្ថាបនិក​របស់​អេស៊ីលីដា តាំង​ពីខែ​មករា ឆ្នាំ១៩៩៣ ។ ក្នុង​តួនាទីជាប្រធាន​នាយក​ប្រតិបត្តិ លោក​បណ្ឌិត​ជា​អ្នកដឹក​នាំគណៈកម្មាធិការ​ប្រតិបត្តិ ទទួល​ខុស​ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​រួម និង​ដំណើរ​ការងារ​អាជីវកម្មប្រចាំថ្ងៃ​របស់​ធនាគារ ព្រម​ទាំង​ប្រតិបត្តិផែនការ​អាជីវកម្ម ។ លោកបណ្ឌិត​ទទួល​ខុស​ត្រូវ​ផ្ទាល់​ចំពោះ​ក្រុម​ប្រឹក្សា​ភិបាល ។

ទំនួល​ខុស​ត្រូវ​ផ្សេងទៀត​របស់​លោក​បណ្ឌិត រួម​មាន ៖ ជា​តំណាង​ភាគទុនិក ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ី​លីដា ត្រេននីង សេនធ័រ, និងស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។

ក្រៅ​ពីមុខ​ងារ និង​តួនាទីនៅធនាគារ​អេស៊ីលីដា លោក​បណ្ឌិត​គឺ​ជា សហ​ប្រធាន​ក្រុម​ការងារ​វិស័យ​ឯក​ជន​នៃ​រាជ​រដ្ឋា​ភិបាល​លើ​វិស័យ​ធនាគារ និងហិរញ្ញវត្ថុ, អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សភា​ពាណិជ្ជកម្មអន្តរជាតិនៃ​កម្ពុជា (IBC), អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល​សមាគមន៍​ធនាគារកម្ពុជា, សមាជិក​គណៈកម្មាធិការ​ឥណទាន​សម្រាប់អភិវឌ្ឍន៍ជន​បទ (CCRD), និង​សមាជិក​អនុគណៈកម្មាធិការ​រាជរដ្ឋាភិបាល​សម្រាប់អភិបាលកិច្ចសាជីវកម្ម ។

លោក​បាន​បញ្ចប់ការសិក្សា​ថ្នាក់បណ្ឌិត ផ្នែក​គ្រប់គ្រង​អាជីវកម្ម និង​បាន​បញ្ចប់វគ្គសិក្សា​ស្តីពី អភិបាល​ក្រុម​ហ៊ុន ពីវិទ្យាស្ថាន​អូស្រ្តាលី​សម្រាប់អភិបាល​ក្រុម​ហ៊ុន (GAICD) ។

 


បណ្ឌិត សូ ផនណារី
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ

ជន​ជាតិខ្មែរ កើត​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ១៩៦៣ និង​ចូល​បម្រើការ​នៅ​អេស៊ីលីដា ចាប់តាំងពីថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ១៩៩៣ ។ ​ក្នុង​មុខ​តំណែង​ជា​ អនុប្រ​ធាន​នា​យក​ប្រតិបតិ្ត និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ លោក​ស្រី​បណ្ឌិត​ក៏​ជា​សមាជិកា​គណៈកម្មាធិការ​ប្រតិបត្តិ ទទួល​បន្ទុក​ដឹកនាំ​លើ​ប្រតិបត្តិការ​របស់​ធនាគារ និង​គ្រប់គ្រង​នាយកដ្ឋាន​ប្រតិបត្តិការ, នាយកដ្ឋាន​ទីផ្សារ, នាយក​ដ្ឋាន​អភិវឌ្ឍន៍​ផលិតផល, នាយក​ដ្ឋាន​ឥណទាន, នាយក​ដ្ឋានហិរញ្ញប្បទាន​ពាណិជ្ជកម្ម, និង​នា​យក​ដ្ឋាន​សេវា​ឥណទាន ។ លោក​ស្រីបណ្ឌិត​ទទួល​បន្ទុក​គ្រប់គ្រង​ផែនការ​យុទ្ធសាស្រ្ត និង​ប្រតិបតិ្តការ​អាជីវកម្មប្រចាំថ្ងៃ​របស់ធនាគារ ដោយ​ផ្តោត​ទៅ​លើ​ផែនការ​យុទ្ធសាស្រ្ត​លក់ផលិតផល​និង​សេវាកម្ម ដែល​មាន​ស្រាប់ និងថ្មីៗ ។ លោក​ស្រីបណ្ឌិត​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការដឹកនាំ ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​លើ​ប្រតិបត្តិការ​អាជីវកម្មប្រចាំថ្ងៃ​របស់ធនាគារ ។ លើស​ពី​នេះ​លោកស្រី​បណ្ឌិត​ក៏​ជា​សមាជិកា​គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យសកម្ម និងបំណុល, គណៈ​កម្មាធិការ​កំណត់ថ្លៃ​ផលិត​ផល និងសេវាកម្ម, និង​គណៈ​កម្មាធិការ​ឥណទាន​នៃ​ថ្នាក់គ្រប់គ្រង ។ លោក​ស្រីបណ្ឌិតទទួល​ខុស​ត្រូវ​ចំពោះ​ប្រធាន​នាយក​ប្រតិបត្តិ ។

ទំនួល​ខុស​ត្រូវ​ផ្សេង​ទៀត​របស់លោកស្រីបណ្ឌិត ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល អេស៊ីលីដា ត្រេននីង សេនធ័រ ។

លោកស្រីបាន​បញ្ចប់ថ្នាក់​បណ្ឌិត ផ្នែក​គ្រប់គ្រង​ធុរកិច្ច ។

 


លោក ជាម ទាង
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយក​ប្រតិបត្តិ​រតនាភិបាល

ជន​ជាតិខ្មែរ កើត​ក្នុង​ខែឧសភា ឆ្នាំ១៩៥៥ និង​បាន​បម្រើការ​នៅ​អេស៊ីលីដា ចាប់តាំង​ពីខែ​មករា ឆ្នាំ១៩៩៣ ។ ក្នុង​មុខ​តំណែង​ជា​អនុប្រធាន​នាយក​ប្រតិបតិ្ត​ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិរតនាភិបាល លោក​ក៏​ជា​សមា​ជិក​គណៈ​កម្មាធិការ​ប្រតិបត្តិ ទទួល​បន្ទុក​គ្រប់គ្រង​កិច្ចការ​រតនាភិបាល, ទ្រព្យសកម្ម និង​បំណុល, អត្រា​ប្តូរ​ប្រាក់, ទីផ្សារ​រូបិយប័ណ្ណ និង​ការ​គ្រប់គ្រង​ហានិភ័យ​រតនាភិបាល ។ លោក​ជា​សមាជិក​គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យ​សកម្ម និងបំណុល​នៃ​ក្រុម​ប្រឹក្សា​ភិបាល ព្រមទាំង​ជា​ប្រធាន​គណៈ​កម្មាធិការ​កំណត់​ថ្លៃលើ​ផលិត​ផល និង​សេវា​កម្ម, ប្រធាន​គណៈ​កម្មាធិការ​គ្រប់គ្រង​ទ្រព្យ​សកម្ម និង​បំណុល, និង​ជា​សមាជិក​គណៈ​កម្មាធិការ​ឥណទាន​នៃ​ថ្នាក់គ្រប់គ្រង ។ លោក​ទទួល​​ខុស​ត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ប្រធាន​នាយកប្រតិបត្តិ ។

លោក​បាន​បញ្ចប់​អនុបណ្ឌិត គ្រប់គ្រង​ធុរកិច្ច និង​បាន​បញ្ចប់វគ្គសិក្សា​ស្តីពី អភិបាល​ក្រុម​ហ៊ុន ពីវិទ្យា​ស្ថាន​អូស្រ្តាលី​សម្រាប់​អភិបាល​ក្រុម​ហ៊ុន (MACD) ។

 


លោក ចាន់ សេរី
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយក​ប្រតិបត្តិ​អភិបាលកិច្ច

ជន​ជាតិខ្មែរ កើត​ក្នុង​ខែសីហា ឆ្នាំ១៩៥៦ និង​បាន​បម្រើការ​នៅអេស៊ីលីដា ចាប់តាំង​ពីខែ​មករា ឆ្នាំ១៩៩៤ ។ ក្នុង​មុខ​តំណែង​ជា អនុប្រធាន​នាយក​ប្រតិបតិ្ត និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិអភិបាល​កិច្ច លោក​ក៏​ជា​សមា​ជិក​គណៈ​កម្មាធិការ​ប្រតិបត្តិ ទទួល​បន្ទុក​គ្រប់គ្រង​ផែន​ការយុទ្ធសាស្រ្ត និង​ប្រតិបតិ្តការ​អាជីវ​កម្មប្រចាំថ្ងៃ​របស់​ធនាគារ ទាក់ទង​នឹងកិច្ចការ​រដ្ឋបាល និង​ធន​ធាន​មនុស្ស ។ លោក​ក៏ជា​ប្រធាន​គណៈ​កម្មាធិការ​ក្រុម​គ្រូ​ហ្វឹកហ្វឺន​ផង​ដែរ ។ លោក​ទទួល​បន្ទុក​គ្រប់គ្រង​លើ​ការិយាល័យ​រដ្ឋបាល, ការិយាល័យ​ធន​ធាន​មនុស្ស, ការិយាល័យ​គ្រប់​គ្រង​​ប្រ​ព័ន្ធ SWIFT, ការិយាល័យ​លទ្ធកម្ម, និង​ការិយាល័យ​វិស្វកម្ម ។ លោក​ទទួល​​ខុស​ត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ប្រធាន​នាយក​ប្រតិបត្តិ ។

លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​បត្រ​រង​ផ្នែក​អប់រំ និងបាន​បញ្ចប់វគ្គគ្រប់គ្រង​ស្តីពី ស្ថាប័ន​ហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍ សហគ្រាស​ឯកជន (FIPED) នៅ​សាកលវិទ្យា​ល័យ Harvard សហរដ្ឋអា​មេរិក ។

 


លោក ព្រំ វិសុទ្ធ
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម និង​លេខា​ធិការ​ក្រុមហ៊ុន

ជន​ជាតិខ្មែរ កើត​ក្នុង​ខែ​មករា ឆ្នាំ១៩៧៥ និង​បាន​បម្រើការ​នៅ​អេស៊ីលីដា ចាប់តាំង​ពីខែ​មិថុនា ឆ្នាំ១៩៩៨ ។ ក្នុង​មុខ​តំណែង​ជា​អនុ​ប្រធាន​នាយក​ប្រតិបតិ្ត និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម និង​លេខា​ធិការ​ក្រុមហ៊ុន លោក​ក៏​ជា​សមាជិក​គណៈ​កម្មា​ធិការ​ប្រតិបត្តិ ទទួល​បន្ទុក​គ្រប់គ្រង​ផែន​ការ​យុទ្ធសាស្រ្ត​រួម និង​ប្រតិបតិ្តការ​អាជីវកម្មប្រចាំថ្ងៃ​របស់​ធនាគារ ដោយ​អនុលោម​ទៅ​តាម​បទបញ្ញត្តិ ព្រម​ទាំង​ទំនាក់ទំនង​ជា​មួយ​ភាគ​ទុនិក និង​ក្រុម​ប្រឹក្សា​ភិបាល ។ លោក​ជា​ប្រធាន​គណៈ​កម្មាធិការ​លទ្ធកម្មនៃ​ថ្នាក់​គ្រប់គញរង, ជាប្រធាន​គម្រោង​សាង​សង់អគារ​ការិយាល័យ​កណ្តាល​ថ្មីបន្ថែម និងជា​សមាជិក​គណៈ​កម្មាធិការ​ឥណទាន​នៃ​ថ្នាក់​គ្រប់គ្រង ។ លោក​ទទួល​បន្ទុក​គ្រប់គ្រង​លើ​ការិយា​ល័យ​នីតិកម្ម, ការិយា​ល័យ​គ្រប់គ្រង​វិវាទ, ការិយា​ល័យ​ប្រឹក្សា​បុត្រសម្ព័ន្ធ, ការិយា​ល័យ​លេខាធិការ​ក្រុមហ៊ុន, និងការិយា​ល័យពិធី​ការ ។ លោក​ទទួល​ខុស​ត្រូវ​​ដោយ​ផ្ទាល់ចំពោះ​ប្រធាន​នាយក​ប្រតិបត្តិ ។

ទំនួល​ខុស​ត្រូវ​ផ្សេង​ទៀត​របស់​លោក រួមមាន ៖ ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, និងអេស៊ីលីដា ត្រេននីង សេនធ័រ ។

លោក​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី ។

 


លោកស្រី ម៉ារ អមរា
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ

ជនជាតិ​ខ្មែរ កើត​ក្នុង​ខែ​កញ្ញា ឆ្នាំ១៩៦៧ និង​បាន​បម្រើការ​នៅ​អេស៊ីលីដា ចាប់​តាំង​ពី​ខែមិថុនា ឆ្នាំ១៩៩៣ ។ ក្នុង​មុខ​តំណែង​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ លោក​ស្រី​ក៏​ជា​សមាជិកា​គណៈកម្មាធិការ​ប្រតិបត្តិ ទទួល​បន្ទុក​គ្រប់គ្រង​ផែនការ​យុទ្ធសាស្រ្ត និង​ប្រតិបតិ្តការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ធនាគារ ព្រមទាំង​ប្រតិបត្តិ​ផែនការ​អាជីវកម្ម ។ លោកស្រី​ជា​ប្រធាន​គណៈកម្មាធិការ Implementation & Conversion of IFRS, ជា​សមាជិកា​គណៈកម្មការ​គ្រប់គ្រង​ទ្រព្យ​សកម្ម​និង​បំណុល, គណៈកម្មាធិការ​ដឹក​នាំ​ប្រព័ន្ធ​ធនាគារ​អេឡិចត្រូនិក គណៈកម្មាធិការ​កំណត់​ថ្លៃ​លើ​ផលិតផល​និង​សេវាកម្ម និង​គណៈកម្មាធិការ​ឥណទាន នៃ​ថ្នាក់​គ្រប់គ្រង ។ លោកស្រី​គ្រប់គ្រង​លើ​នាយកដ្ឋាន​ហិរញ្ញវត្ថុ នាយកដ្ឋាន​បច្ចេកវិជ្ជា​ព័ត៌មាន ការិយាល័យ​គ្រប់គ្រង​ហានិភ័យ និង​ការិយាល័យ​សន្ដិសុខ​ព័ត៌មានវិទ្យា ។

លោកស្រី​បាន​ទទួល​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ផ្នែក​គ្រប់គ្រង​អាជីវកម្ម ជំនាញ​ហិរញ្ញវត្ថុ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ២០០៦ និង​បាន​បញ្ចប់​បរិញ្ញាបត្រ​ពាណិជ្ជសាស្រ្ត ជំនាញ​គ្រប់គ្រង ក្នុងឆ្នាំ២០០៣ ។ ក្រៅ​ពី​នោះ​នៅ​មាន​វគ្គសិក្សា​ជា​ច្រើន ដូចជា Cost of Accounting, Book-Keeping & Accounts, Management Accounting, Financial Accounting & Auditing ជា​ដើម នៅ​សាកល​វិទ្យាល័យ Regent ពី​ឆ្នាំ១៩៩៦ ដល់​ឆ្នាំ១៩៩៨ នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នៅ​ក្នុង​ឆ្នាំ១៩៩៨ លោកស្រី​បាន​ទទួល​វិញ្ញាបនបត្រ​ពី Bank Rakyat Indonesia របស់​ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​ការ​ចូលរួម​ប្រកប​ដោយ​ភាព​ជោគជ័យ​សម្រាប់​ទស្សនកិច្ច​សិក្សា​ស្តី​ពី Information Technology of Micro Banking ដែល​រៀបចំ​ដោយ​កម្មវិធី​អ្នក​ធ្វើ​ទស្សនកិច្ច​អន្តរជាតិ (International Visitor Program) ។ នៅ​ឆ្នាំ២០០៧ លោកស្រី​បាន​ចូលរួម​សន្និសីទ​ថ្នាក់​តំបន់ ស្តីពី​ការ​គ្រប់គ្រង​ហានិភ័យ នៅ​ក្នុង​ប្រទេស​ថៃ ។ ពី​ឆ្នាំ២០០៧ ដល់​ឆ្នាំ២០១០ លោកស្រី​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ជា​ច្រើន​ស្តីពី​ទីផ្សារ​មូលបត្រ ដែល​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ដោយ KOICA (Korea International Cooperation Agency) នៅ​ក្នុង​ប្រទេស​កូរ៉េ ។ ក្នុង​ឆ្នាំ២០០៨ លោកស្រី​បាន​ចូលរួម​សន្និសីទ​ការគ្រប់គ្រង​ទ្រព្យ​សកម្ម និងបំណុល នៅ​ប្រទេស​ហូឡង់​លើ​ប្រធានបទ ការ​ប្រកួត​ប្រជែង​ចុង​ក្រោយ (Final Competition) ។ ចាប់​តាំង​ពី​ឆ្នាំ២០០៨ មក លោកស្រី​បាន​ចូលរួម​សិក្ខា​សាលា​បណ្តុះ​បណ្តាល​ជា​ច្រើន​ស្តី​ពី IFRS និង Basel រៀបចំ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង KICPAA_ACCA និង​វគ្គ​បណ្តុះ​បណ្តាល​ជា​ច្រើន​ទៀត រៀបចំ​ដោយ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល ។

តើ​ព័ត៌មាន​ខាងលើ មាន​អត្ថប្រយោជន៍​សម្រាប់​លោកអ្នក​ដែរ​ឬ​ទេ ?
 

សូម​បញ្ចូល​តែ​អក្សរ​ឬ​លេខ ដែល​មាន​ពណ៌ខៀវ

ប្រសិន​បើ​លោក​អ្នក​មាន​សំណួរ ឬ​ចម្ងល់​ផ្សេងៗ សូម​ចុច​ទីនេះ ។
បម្រើ ២៤​ម៉ោង
០២៣ ៩៩៤ ៤៤៤
០១៥ ៩៩៩ ២៣៣

inquiry@acledabank.com.kh
ផែនទី​ទំព័រ
ទម្រង់​ប្រើ​ជា​មួយ​សេវា
កម្មវិធី​គណនា
របៀប​ប្រើ​អេស៊ីលីដា​យូនីធី និង​អេធីអឹម
ព័ត៌មាន​តាម​អ៊ីម៉ែល
វេបសាយ​ផ្សេងៗ
លក្ខខណ្ឌ​សុវត្ថិភាព
ក្រម​ស្តីពី​ការ​ប្រតិបត្តិ​សេវា​ធនាគារ (PDF)
កំណត់​ចំណាំ​ផ្នែក​ច្បាប់
ការិយាល័យ​កណ្តាល
អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រអប់សំបុត្រលេខ: ១១៤៩
ទូរស័ព្ទ: ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ: ០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល: acledabank@acledabank.com.kh
SWIFT Code: ACLBKHPP
ចំនួន​អ្នក​កំពុង​ទស្សនា : ១៤៩
ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ : ៨.៧១៨
ចំនួនអ្នក​ទស្សនា​ពីម្សិល : ២៤.១៣៨

ត្រឡប់​ទៅ​លើ