ព័ត៌មានព័ត៌មាន​ថ្មីៗធនាគារ អេស៊ីលីដា សាខា​ខេត្ត​កំពង់ចាម​សម្ពោធ​អគារ​ការិយាល័យ​ថ្មី

ធនាគារ អេស៊ីលីដា សាខា​ខេត្ត​កំពង់ចាម​សម្ពោធ​អគារ​ការិយាល័យ​ថ្មី

ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០០៨

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា

នៅ​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០០៨ ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​កំពង់ចាម បាន​សម្ពោធ​អគារ​ការិយាល័យ​ថ្មី ដែល​មាន​ទី​តាំង​នៅ​អគារ​លេខ១៨ ផ្លូវ​ជាតិ​លេខ៧ ភូមិ​ទី៦ ឃុំ​វាលវង់ ស្រុក​កំពង់ចាម ខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ដោយ​មាន​ការអញ្ជើញ​ចូល​រួម​ពី ឯកឧត្តម សុខ ផេង អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ឯកឧត្តម ឈិត សុខុម អភិបាល​រង​ខេត្ត​កំពង់ចាម ព្រមទាំង​នាយក នាយករង​ធនាគារ​អេស៊ីលីដា​ខេត្ត-​រាជធានី និង​ភ្ញៀវ​ជាតិ​អន្តរជាតិ​ជា​ច្រើន​ទៀត ។

លោក ហេង ផល្លា នាយក​ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​ភ្ញៀវ​កិត្តិយស​ដែល​អញ្ជើញ​មក​ចូល​រួម​នៅ​ក្នុង​ពិធី​សម្ពោធ​ថា ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​កំពង់ចាម បាន​ធ្វើ​ប្រតិបត្តិការ​ក្នុង​នាម​ជា​ធនាគារ​ពាណិជ្ជ ដែល​មាន​បម្រើ​សេវា​ធនាគារ​ជា​ច្រើន​ប្រភេទ​ដូចជា ៖ សេវា​ឥណទាន សេវា​បញ្ញើ-សន្សំ សេវា​ផ្ទេរ​ប្រាក់​ក្នុងនិង​ក្រៅ​ប្រទេស សេវា​ចាត់ចែង​សាច់ប្រាក់ សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម សេវា​ធនាគារ​អេឡិចត្រូនិក រួម​មាន ប័ណ្ណ​អេស៊ីលីដា ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា ម៉ាស៊ីន​ឆូតកាត ។ល។

គិត​មក​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០០៨ ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​កំពង់​ចាម មាន​បុគ្គលិក​ចំនួន៨៦​នាក់​កំពុង​បម្រើ​ការងារ ។ ទ្រព្យ​សកម្ម​ចំនួនជាង​១០លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​មាន​ចំនួន​ជិត​៩លាន​ដុល្លារ​អាមេរិក ដែល​មាន​អតិថិជន​ចំនួនជិត​៤.០០០នាក់ និង​មាន​អតិថិជន​ចំនួនជាង​១០.០០០​នាក់ កំពុង​ប្រើប្រាស់​សេវា​បញ្ញើ-សន្សំ​ជា​មួយ​ធនាគារ ដែល​មាន​ទឹក​ប្រាក់​ចំនួនជាង​៨​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ជា​ច្រើន​ទៀត​ដែល​កំពុង​ប្រើប្រាស់​សេវា​ផ្សេងៗ​ទៀត ។

គណៈប្រតិភូ​ប្រើប្រាស់​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា

ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​កំពង់ចាម បាន​ប្តូរ​ទីតាំង​មក​ការិយាល័យ​ថ្មី​ដែល​បាន​សាងសង់​ឡើង​តាម​បទដ្ឋាន​ធនាគារ​ពាណិជ្ជ មាន​កម្ពស់បីជាន់​កន្លះ និង​មាន​ផ្ទៃ​ក្រឡា​សម្រាប់​បំពេញ​ការងារ​ធំទូលាយ ប្រកប​ដោយ​ផាសុកភាព​និង​សុវត្ថិភាព​ខ្ពស់ និង​កំពុង​បម្រើ​សេវា​ធនាគារ​អេឡិចត្រូនិក ជូន​អតិថិជន​ជា​រៀងរាល់​២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។

ឯកឧត្តម ឈិត សុខុម អភិបាល​រង​ខេត្ត​កំពង់ចាម ដែល​បាន​អញ្ជើញ​ជា​កិត្តិយស​នា​ពេលនោះ បាន​សម្តែង​នូវការ​អបអរសាទរ និង​គាំទ្រ​នូវ​ដំណើរ​ការវិវត្ត​របស់​ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​កំពង់ចាម ដែល​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​ប្រជាពលរដ្ឋ និង​អ្នក​ជំនួញ​ក្នុង​ខេត្ត​កំពង់ចាម ហើយ​ឯកឧត្តម​មាន​ជំនឿ​ជឿជាក់​ថា ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​កំពង់ចាម នៅ​តែ​បន្ត​ជា​ដៃគូ​អភិវឌ្ឍន៍​ជា​រៀង​រហូត​តទៅ ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ឆ្នាំ​ទី​១៥​ហើយ​ដែល​ធនាគារ​អេស៊ីលីដា បាន​បម្រើ​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន និង​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​តាម​រយៈ​បណ្តាញ​ប្រតិបត្តិការ​ទាំង​២១៦​ ទូទាំង​២៤​ខេត្ត-​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​សាខា​និង​ការិយាល័យ​ចំនួន​៣​នៅ​ប្រទេស​ឡាវ ។

ឆ្លៀត​ក្នុងឱកាស​ដ៏​មាន​សារសំខាន់​នេះ លោក អ៊ិន ចាន់នី បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ខ្ពស់​បំផុត​ចំពោះ​រាជរដ្ឋាភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ភាគទុនិក ក្រុមប្រឹក្សាភិបាល កម្មករ​និយោជិត​គ្រប់​លំដាប់​ថ្នាក់​ទាំង​៥.៣៤១នាក់ និង​អតិថិជន​របស់​ធនាគារ​អេស៊ីលីដា​ទាំង​ជាង​៨០០.០០០​នាក់ ដែល​បាន​ចូលរួម​វិវត្តន៍​ជា​មួយ​ធនាគារ​តាំង​ពី​ដើម​រៀងមក ធ្វើឱ្យ​ទ្រព្យ​សកម្ម​របស់​ធនាគារ​អេស៊ីលីដា កើន​ដល់​ចំនួន៦៤៥លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ខែ​កក្កដា ឆ្នាំ​២០០៨ ហើយ​ទ្រព្យ​សកម្ម​នេះ​នឹង​កើន​ដល់​១.០០០​លាន​ដុល្លារ​អាមេរិក នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។

តើ​ព័ត៌មាន​ខាងលើ មាន​អត្ថប្រយោជន៍​សម្រាប់​លោកអ្នក​ដែរ​ឬ​ទេ ?
 

សូម​បញ្ចូល​តែ​អក្សរ​ឬ​លេខ ដែល​មាន​ពណ៌ខៀវ

ប្រសិន​បើ​លោក​អ្នក​មាន​សំណួរ ឬ​ចម្ងល់​ផ្សេងៗ សូម​ចុច​ទីនេះ ។
ផែនទី​ទំព័រ
ទម្រង់​ប្រើ​ជា​មួយ​សេវា
កម្មវិធី​គណនា
របៀប​ប្រើ​អេស៊ីលីដា​យូនីធី និង​អេធីអឹម
ព័ត៌មាន​តាម​អ៊ីម៉ែល
វេបសាយ​ផ្សេងៗ
លក្ខខណ្ឌ​សុវត្ថិភាព
កំណត់​ចំណាំ​ផ្នែក​ច្បាប់
ការិយាល័យ​កណ្តាល :
អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រអប់សំបុត្រលេខ: ១១៤៩
ទូរស័ព្ទ: ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ: ០២៣ ៩៩៨ ៦៦៦ / ៤៣០ ៥៥៥
អ៊ីម៉ែល: acledabank@acledabank.com.kh
SWIFT Code: ACLBKHPP
ចំនួន​អ្នក​កំពុង​ទស្សនា : ២៦
ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ : ១៤៥
ចំនួនអ្នក​ទស្សនា​ពីម្សិល : ១២.០៨៥