ពាក្យស្នើសុំប័ណ្ណ    ទម្រង់ស្នើសុំប័ណ្ណ    វីដេអូពាណិជ្ជកម្ម

 »  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក  »  ប័ណ្ណ​ឥណទាន​អេស៊ីលីដា  »  ប័ណ្ណឥណទានម៉ាស្ទ័រកាតអេស៊ីលីដា

ប័ណ្ណឥណទានម៉ាស្ទ័រកាតអេស៊ីលីដា

ប័ណ្ណឥណទានម៉ាស្ទ័រកាតអេស៊ីលីដា

ប័ណ្ណ​ឥណទាន​ម៉ាស្ទ័រកាត​អេស៊ីលីដា ជា​ជម្រើស​ដ៏​ប្រសើរ និង​ផ្តល់​ភាពងាយស្រួល​សម្រាប់​ការ​ឆ្ពោះ​ទៅ​រក​ជីវភាព​រស់​នៅ​ក្នុង​ភាព​ទំនើប​ទាន់​សម័យ ក្នុង​ការ​ទូទាត់​ដោយ​ចាប់​តាំង​ពី​ការ​បញ្ជា​ទិញ​ទំនិញ-សេវាកម្ម​ប្រចាំ​ថ្ងៃ រហូត​ឈាន​ទៅ​ដល់​ការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើណែត (e-commerce) ។

ប័ណ្ណ​ឥណទាន​ម៉ាស្ទ័រកាត​អេស៊ីលីដា ជា​ប័ណ្ណ​ដែល​មាន​សុវត្ថិភាព​ខ្ពស់​បំផុត ត្រូវ​បាន​ផលិត​ស្រប​តាម​បទដ្ឋាន​ទាន់​សម័យ​បំផុត ដែល​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់​ជូន​ដល់​អតិថិជន ។ ប័ណ្ណ​ឥណទាន​ម៉ាស្ទ័រកាត​អេស៊ីលីដា ត្រូវ​បាន​ទទួល​ស្គាល់​ជា​បទដ្ឋាន​ទិន្នន័យ​សុវត្ថិភាព​នៃ​ឧស្សាហកម្ម​ប័ណ្ណ​ទូទាត់ (PCI DSS) ។ ប័ណ្ណ​ឥណទាន​ម៉ាស្ទ័រកាត​អេស៊ីលីដា មាន​សុវត្ថិភាព និង​មាន​ភាពងាយស្រួល ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាំង​សកល តាម​កម្រិត​បន្ទាត់​ឥណទាន​ដែល​មាន​ស្រាប់ ឬ​បាន​អនុម័ត​ដោយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

ប័ណ្ណ​ម៉ាស្ទ័រកាត​អេស៊ីលីដា មាន​បំពាក់​ប្រព័ន្ធ​បច្ចេកវិជ្ជា​ការពារ​សុវត្ថិភាព​ប័ណ្ណ ដោយ​តម្រូវ​ឱ្យ​អតិថិជន​បញ្ចូល​លេខ​សុវត្ថិភាព (OTP) [3] ដែល​ប្រព័ន្ធ​បាន​ផ្ញើ​សារ (SMS) [4] ជូន​អតិថិជន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​បាន​ចុះ​ឈ្មោះ (លោអ្នក​អាច​ប្រើ​ជា Soft Token [5] ឬ Hard Token [6] ក៏​បាន) នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើណែត (e-commerce) ។

អត្ថប្រយោជន៍

  • អាច​ទូទាត់​ចំណាយ​ផ្សេងៗ​តាមម៉ាស៊ីន​ឆូតកាត​នៅ​តាម​ហាង​ទំនិញ សណ្ឋាគារ ឬ​ក្រុមហ៊ុន​នានា​ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​មាន​ស្លាក​សញ្ញា MasterCard ។
  • លោក​អ្នក​អាច​ទិញ​ និង​ទូទាត់​ថ្លៃ​ទំនិញ​បាន​ភ្លាមៗ និង​មិន​គិត​ការ​ប្រាក់ ប្រសិន​បើ​លោក​អ្នក​ទូទាត់​ប្រាក់​សង​មក​ធនាគារ​វិញ​មិន​ឱ្យ​ហួស​ថ្ងៃ​កំណត់ [1] ។
  • អាច​ដក​សាច់​ប្រាក់​បាន​ឆាប់​រហ័ស ពី​គ្រប់​ម៉ាស៊ីន​អេធីអឹម​ទាំងអស់ ដែល​មាន​ស្លាក​សញ្ញា MasterCard នៅ​ក្នុង និង​ក្រៅ​ប្រទេស គ្រប់​ពេល​វេលា ។
  • អាច​បញ្ជា​ទិញ​តាម​ប្រព័ន្ធអ៊ីនធើណែត​បាន​ដូច​ជា ទិញ​ទំនិញ កក់​សំបុត្រ​យន្តហោះ ឬ​កក់​បន្ទប់​​សណ្ឋាគារ ជាដើម ។
  • មាន​សុវត្ថិភាព និង​ងាយ​ស្រួល​ជាង​ការ​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ ។
  • អាច​ប្រើប្រាស់​បាន​គ្រប់​ទី​កន្លែង ពាសពេញ​ពិភពលោក និង​មាន​ច្បាប់​ការពារ​ដល់​អ្នក​ប្រើប្រាស់ ។
  • មាន​ឱកាស​ប្រើប្រាស់​ផលិតផល-សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ​អេស៊ីលីដា ។

លក្ខណៈ​សម្គាល់​ទូទៅ

  • អក្សរ​បោះពុម្ព​លើ​ប័ណ្ណ ចារិក​ជា​អក្សរ​ផុស ។
  • លេខ​ប័ណ្ណ ១៦ខ្ទង់ ។
  • ជា​ប័ណ្ណ​ឥណទាន ដែល​បាន​រចនា​តាម​បទដ្ឋាន និង​ស្លាក​សញ្ញា​ធនាគារ​អេស៊ីលីដា និង​ស្ថាប័ន MasterCard ។
  • មាន​ឈ្មោះ​អ្នក​ប្រើប្រាស់​ជា​ភាសា​អង់គ្លេស ។
  • មាន​កាល​បរិច្ឆេទ​ផុតកំណត់ ។
  • ផ្នែក​ខាង​មុខ​ប័ណ្ណ​មាន​បង្កប់ EMV Chip និង​ខាង​ខ្នង​ប័ណ្ណ​មាន​ឆ្នូត​ម៉ាញ៉េទិក ដែល​ជា​ប្រព័ន្ធ​ការពារ​សុវត្ថិភាព និង​ការពារ​ការ​ក្លែង​បន្លំ​ផ្សេងៗ ។

ប្រភេទប្រាក់

ប្រភេទ​ជា​ប្រាក់​ដុល្លារ​អាមេរិក ។ ករណី​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់ ឬ​ទូទាត់​ជា​​ប្រាក់​ផ្សេងៗ តាមរយៈ​ប័ណ្ណ​ឥណទាន​ម៉ាស្ទ័រកាត​អេស៊ីលីដា ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ទៅ​តាម​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​របស់​ MasterCard នៅ​ពេល​​ទូទាត់​នោះ ។

ទំហំ​ប្រតិបត្តិការ 

ទំហំ​ប្រតិបត្តិការ​ក្នុង​វេបសាយ​នេះ គឺ​សម្រាប់​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

ទំហំ​ប្រតិបត្តិការ​របស់​ប័ណ្ណ​ឥណទាន​ម៉ាស្ទ័រកាត​អេស៊ីលីដា អាច​ធំ​ជាង​នេះ​អាស្រ័យ​តាម​ប្រភេទ​ប័ណ្ណ (ប័ណ្ណមាស ឬ​ប័ណ្ណប្លាទីន) ។

បរិយាយ ទំហំ​ប្រតិបត្តិការ​សម្រាប់​ប័ណ្ណ​មួយ​ក្នុង​មួយ​ថ្ងៃ
ចំនួន​ប្រតិបត្តិការ​ច្រើន​បំផុត ទាំង​ម៉ាស៊ីន​អេធីអឹម ម៉ាស៊ីន​ឆូតកាត និង​អ៊ីខុមមើស ២៥ ប្រតិបត្តិការ​
ចំនួន​ទឹក​ប្រាក់​អាច​ដក​បាន​ច្រើន​បំផុត តាម​រយៈ​ម៉ាស៊ីន​អេធីអឹម​អេស៊ីលីដា នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​ប្រទេស​ឡាវ [2] ១.០០០​ដុល្លារ
ចំនួន​ទឹក​ប្រាក់​អាច​ដក​បាន​ច្រើន​បំផុត តាម​រយៈ​ម៉ាស៊ីន​ឆូត​​កាតអេស៊ីលីដា
  • ៥០០​ដុល្លារ ​នៅហាងទំនិញ (ឬ​អាស្រ័យ​លើ​ម្ចាស់​ហាង)
  • ១.០០០​ដុល្លារ ​នៅ​សាខា​ធនាគារ​អេស៊ីលីដា
ចំនួន​ទឹក​ប្រាក់​អាច​ដក​បាន​ច្រើន​បំផុត តាម​រយៈ​ម៉ាស៊ីន​អេធីអឹម ឬ​ម៉ាស៊ីន​ឆូត​​កាតធនាគារ​ផ្សេង​ទាំងក្នុង​ស្រុក និង​ក្រៅ​ប្រទេស ១.០០០ដុល្លារ ឬ​អាស្រ័យ​លើ​ការ​កំណត់​របស់​ធនាគារ​ផ្សេង ឬ​ម្ចាស់​ហាង
ចំនួន​ទឹកប្រាក់​ច្រើន​បំផុត សម្រាប់​ការទូទាត់​ទំនិញ​​-សេវាកម្ម​​តាម​រយៈ​ម៉ាស៊ីន​ឆូត​​កាត និង​អ៊ីនធើណែតទូទាំង​ពិភពលោក ៤.០០០ដុល្លារ
ផ្ទេរប្រាក់រវាង​គណនីម្ចាស់​ផ្សេង​គ្នា តាម​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា រហូត​ដល់ ១.០០០​ដុល្លារ ក្នុង​មួយ​ប្រតិបត្តិការ
ទូទាត់​វិក្កយបត្រ​តាម​រយៈ​ម៉ាស៊ីន​អេធីអឹម​អេស៊ីលីដា មិន​កំណត់ (អាស្រ័យ​លើ​ចំនួន​ទឹក​ប្រាក់​ក្នុង​វិក្កយបត្រ)

សំគាល់ ៖ 

  1. ការ​ទូទាត់​ថ្លៃ​ទំនិញ ឬ​សេវា​កម្ម គឺ​មិន​គិត​ការ​ប្រាក់​រហូត​ដល់​ថ្ងៃ​ទី២៨ នៃ​ខែ​នីមួយៗ ក្នុង​ករណី​​លោក​អ្នក​សង​ប្រាក់​ទាំងអស់​មិន​ឱ្យ​ហួស​ថ្ងៃ​ផុត​កំណត់​សង​ប្រាក់​នេះ ។ បើ​មិន​​ដូច្នេះ​ទេ ការ​ប្រាក់​នឹង​ត្រូវ​គិត​ជា​ធម្មតា ចាប់​ពី​ថ្ងៃប្រតិបត្តិការ​ទូទាត់​ថ្លៃ​ទំនិញ ឬ​សេវាកម្ម​នោះ​ត​ទៅ ។
  2. លោក​អ្នក​អាក​ដក​ប្រាក់​ពី​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា នៅ​ក្នុង​ប្រទេស​ឡាវ បាន​តែ​ប្រាក់​ឡាវ​គីប​ប៉ុណ្ណោះ ។ ដូច្នេះ​​នៅ​ពេល​ដែល​លោក​អ្នក​ដក់​ប្រាក់ នោះ​ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ ។
  3. One Time Password (OTP): ជា​លេខ​សម្ងាត់​ដែល​ប្រើ​បាន​តែ​ម្តង​គត់ ហើយ​ត្រូវ​អស់​សុពលភាព​ប្រើ​ប្រាស់​ក្រោយ​រយៈ​ពេល ៦០វិនាទី និង​មិន​តម្រូវ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចង​ចាំ​នោះ​ទេ ។ លោកអ្នក​ត្រូវ​បញ្ចូល​លេខ​សម្ងាត់​នេះ​នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ជា​មួយ​វេបសាយ​ដែល​មាន​សញ្ញា "MasterCard SecureCode" ។
  4. SMS Token: លេខ​សម្ងាត់ (OTP) ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​លេខ​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​ដែល​បាន​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​ប័ណ្ណ ។ អតិថិជន​ត្រូវ​ជូន​ដំណឹង​មក​ធនាគារ​នៅ​ពេល​មាន​ការ​កែប្រែ​លេខ​ទូរស័ព្ទ​របស់​ពួក​គាត់ ។
  5. Soft Token: លេខ​សម្ងាត់​ត្រូវ​បាន​បង្ហាញ​ដោយ​កម្មវិធី​ដែល​បាន​បញ្ចូល​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​នៅ​ពេល​ចុះ​ឈ្មោះ ។
  6. Hard Token: ជា​ឧបករណ៍​ប្រើ​សម្រាប់​បង្ហាញ​លេខ OTP ។
បម្រើ ២៤​ម៉ោង
០២៣ ៩៩៤ ៤៤៤
០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ផែនទី​ទំព័រ
ទម្រង់​ប្រើ​ជា​មួយ​សេវា
ពាក្យ​ស្នើសុំ​ប្រើប្រាស់​សេវា
របៀប​ប្រើ​សេវា​កម្ម
កម្មវិធី​គណនា
ព័ត៌មាន​តាម​អ៊ីម៉ែល
លក្ខខណ្ឌ​សុវត្ថិភាព
កំណត់​ចំណាំ​ផ្នែក​ច្បាប់
ក្រម​ស្តីពី​ការ​ប្រតិបត្តិ​សេវា​ធនាគារ (PDF)
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រអប់សំបុត្រលេខ: ១១៤៩
ទូរស័ព្ទ: ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ: ០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល: acledabank@acledabank.com.kh
SWIFT Code: ACLBKHPP
តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។