1. របៀប​ទាញយក​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

  iOS/iPhone

  • ចូល​កម្មវិធី "App Store"
  • នៅ​ក្នុង​ប្រអប់​ស្វែងរក សូម​វាយ​ឈ្មោះ "ACLEDA Unity ToanChet" បន្ទាប់​ទាញយក (Install) កម្មវិធី​នេះ

  Android Phone

  • ចូល​កម្មវិធី "Play Store" សម្រាប់ Android
  • នៅ​ក្នុង​ប្រអប់​ស្វែងរក សូម​វាយ​ឈ្មោះ "ACLEDA Unity ToanChet" បន្ទាប់​ទាញយក (Install) កម្មវិធី​នេះ
 2. របៀប​ចុះ​ឈ្មោះ​បើក​គណនី​ទាន់​ចិត្ត
  • បើក​កម្មវិធី អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
  • ជ្រើស​រើស​ម៉ឺនុយ "ចូលប្រើសេវា" នៅ​ផ្នែក​ខាង​ក្រោម ខាង​ស្តាំដៃ
  • ជ្រើស​រើស​ប៊ូតុង "បង្កើត​គណនី​ថ្មី"
  • សូម​បញ្ចូល​ព័ត៌មាន​របស់​លោក​អ្នក
  • ជ្រើស​រើស "ខ្ញុំ​យល់​ព្រម​តាម​លក្ខខណ្ឌ​បើក​គណនី"
  • សូម​អាន​លក្ខខណ្ឌ​បើក​គណនី​ទាន់​ចិត្ត និង​ជ្រើស​រើស​​ប៊ូតុង "យល់​ព្រម"
  • សូម​ចុច​ប៊ូតុង "បញ្ជូន"
  • សូម​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​របស់​លោក​អ្នក បន្ទាប់​មក​បញ្ចូល​លេខ​សម្ងាត់​បណ្តោះ​អាសន្ន ៦ខ្ទង់ ដែល​ទទួល​បាន​តាម​រយៈ​ការ​ផ្ញើ​សារ
  • សូម​ចុច​ប៊ូតុង "បញ្ជូន"
  • សូម​បញ្ចូល​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន និង​បញ្ជាក់​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន
  • សូម​ចុច​ប៊ូតុង "យល់ព្រម"
  • បន្ទាប់​មក​លោក​អ្នក​នឹងឃើញ​ផ្ទាំង​ ប្រតិបត្តិការ​ចុះ​ឈ្មោះ​ទទួល​បាន​ជោគ​ជ័យ
 3. របៀប​ទូទាត់​កម្រៃ​សេវា​របស់​រថយន្ត​ក្រុង​រាជធានី​ភ្នំពេញ និង​កាណូត
  • ចូល​កម្មវិធី អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
  • ជ្រើស​រើស​ម៉ឺនុយ "បង់​ថ្លៃ​សេវា​ឡាន​ក្រុង (Bus Payments)"
  • ស្កែន​លើ​រូប QR Code ដែល​បិទ​នៅ​លើ​រថយន្ត​ក្រុង ឬ​កាណូត (ប្រព័ន្ធ​នឹង​ទូទាត់​ដោយ​ស្វ័យ​ប្រវត្តិ)
  • បន្ទាប់​មក​ប្រព័ន្ធ​នឹង​បង្ហាញ​ប្រតិបត្តិការ​ទូទាត់​បាន​ជោគ​ជ័យ
 4. របៀប​ចូល​ប្រើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
  • បើក​កម្មវិធី អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត នៅ​ក្នុង​ទូរសព្ទ​ដៃ​របស់​លោក​អ្នក
  • ជ្រើស​រើស​ម៉ឺនុយ "ចូលប្រើសេវា" នៅ​ផ្នែក​ខាង​ក្រោម ខាង​ស្តាំដៃ
  • ករណី​លោក​អ្នក​ទើប​តែ​ចុះ​ឈ្មោះ​ហើយ
   • ត្រូវ​បញ្ចូល​លេខ​ទូរសព្ទ​ដែល​បាន​ចុះ​ឈ្មោះ
   • បញ្ចូល​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន
   • សូម​ចុច​ប៊ូតុង "បញ្ជូន"
   • លោក​អ្នក​នឹង​ទទួល​បាន​លេខ​សម្ងាត់​បណ្តោះ​អាសន្ន សូម​បញ្ចូល​លេខ​សម្ងាត់​នេះ ។ លោក​អ្នក​ត្រូវ កំណត់​លក្ខខណ្ឌ​ដើម្បី​បង្កើត​លេខ​សម្ងាត់​ថ្មី ដើម្បី​ប្រើ​នៅ​ពេល​ដែល​លោក​អ្នក​ភ្លេច​លេខ​សម្ងាត់
   • ជ្រើសរើស​សំណួរ
   • សូម​បញ្ចូល​ចម្លើយ
   • សូម​បញ្ចូល​អ៊ីម៉ែល (លោក​អ្នក​មិន​ចាំ​បាច់​បញ្ចូល​អ៊ីម៉ែល​ក៏បាន)
   • សូម​បញ្ចូល​លេខ​ទូរសព្ទ
   • សូម​ចុច​ប៊ូតុង "យល់​ព្រម"
   • ការ​កំណត់​លក្ខខណ្ឌ​ដើម្បី​បង្កើត​លេខ​សម្ងាត់​ថ្មី បាន​សម្រេច ។ សូម​ចង​ចាំ​សំណួរ ចម្លើយ និង​លេខ​ទូរសព្ទ ដើម្បី​ប្រើ​នៅ​ពេល​ដែល​លោក​អ្នក​ភ្លេច​លេខ​សម្ងាត់
  • ករណី​ចូល​ប្រើ​សេវា​នៅ​ពេល​បន្ទាប់
   • លោក​អ្នក​គ្រាន់​តែ​បញ្ចូល​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ
 5. របៀប​កំណត់​សុវត្ថិភាព​ដើម្បី​ដំណើរការ​សេវា
  • ចូល​ប្រើ​សេវា អេស៊ីលីដា​យូនីធី​ទាន់ចិត្ត (Login)
  • ជ្រើស​រើស​ម៉ឺនុយ នៅ​ផ្នែក​ខាង​លើ ខាង​ស្តាំដៃ
  • ជ្រើសរើស "សុវត្ថិភាព និង ព៌ត័មានផ្ទាល់ខ្លួន"
  • ជ្រើស​រើស​ម៉ឺនុយ "កំណត់​សុវត្ថិភាព​ដើម្បី​ដំណើរការ​សេវា"
  • បញ្ចូល​លេខ​សម្ងាត់​បច្ចុប្បន្ន
  • បន្ទាប់​មក​បើក​ប្រភេទ​នៃ​ការ​កំណត់​សុវត្ថិភាព (FingerprintFacial ID) ។ បច្ចុប្បន្ន​មុខងារ Facial ID អាច​ប្រើ​បាន​តែ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ប៉ុណ្ណោះ ។
 6. របៀប​ផ្លាស់​ប្តូរ​ព័ត៌មាន​គណនី
  • បើក​កម្មវិធី អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត នៅ​ក្នុង​ទូរសព្ទ​ដៃ​របស់​លោក​អ្នក
  • ជ្រើស​រើស​ម៉ឺនុយ "ចូលប្រើសេវា" នៅ​ផ្នែក​ខាង​ក្រោម ខាង​ស្តាំដៃ
  • បញ្ចូល​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន
  • ជ្រើស​រើស​ម៉ឺនុយ នៅ​ផ្នែក​ខាង​លើ ខាង​ស្តាំដៃ
  • ជ្រើស​រើស "ផ្លាស់​ប្តូរ​ព័ត៌មាន​គណនី"
  • សូម​បញ្ចូល​ព័ត៌មាន​ដែល​លោក​អ្នក​ចង់​ផ្លាស់​ប្តូរ
  • សូម​ចុច​ប៊ូតុង "យល់​ព្រម"
  ផ្លាស់​ប្តូរ​ព័ត៌មាន​គណនី​ទទួល​បាន​ជោគជ័យ ។ លោក​អ្នក​នឹង​ទទួល​បាន​សារ​ជូន​ដំណឹង​ពី​ធនាគារ​អេស៊ីលីដា ក្នុងអំឡុង​ពេល ៥ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ ប្រសិនបើ​លោក​អ្នក​ផ្លាស់​ប្តូរ លិខិត​អត្តសញ្ញាណ, លេខអត្តសញ្ញាណ, ភេទ ឬ​រូបភាព Selfie ។
 7. របៀប​ប្តូរ​ភាសា
  • បើក​កម្មវិធី អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត នៅ​ក្នុង​ទូរសព្ទ​ដៃ​របស់​លោក​អ្នក
  • ជ្រើស​រើស​ម៉ឺនុយ នៅ​ផ្នែក​ខាង​លើ ខាង​ស្តាំដៃ
  • ជ្រើស​រើស "ផ្លាស់​ប្តូរ​ភាសា"
  • បន្ទាប់​មក​ជ្រើស​រើស​ភាសា​ដែល​ចង់​ប្តូរ
 8. របៀប​ភ្ជាប់​ប័ណ្ណ​ជា​មួយ​សេវា​អេស៊ីលីដា​ទាន់​ចិត្ត
  • សូម​ចូល​កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត
  • ជ្រើស​រើស​ម៉ីនុយ "ស្កែន​ទូទាត់​វីសា / ម៉ាស្ទ័រកាត​ឃ្យូអរ"
  • ជ្រើស​រើស ប័ណ្ណ​សម្រាប់​ទូទាត់ និង​ប័ណ្ណ​សម្រាប់​ប្រើ​ជា​ប្រចាំ ។ ប្រសិន​បើ​លោក​អ្នក​មិន​ទាន់​ឃើញ​មាន​ប័ណ្ណ​សម្រាប់​ជ្រើស​រើស សូម​ពិនិត្យ​មើលរបៀប​ភ្ជាប់​គណនី​ធនាគារ
  • រួច​ចុចប៊ូតុង "យល់ព្រម / OK"
 9. របៀប​ស្នើសុំឥណទាន
  • បើក​កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត
  • ចុច​លើ​ម៉ីនុយ "សំណើ​សុំ​ឥណទាន"
  • បញ្ចូល​លេខ​កូដ​សម្ងាត់​ផ្ទាល់​ខ្លួន
  • បន្ទាប់​មក​លោក​អ្នក​ត្រូវ​បំពេញ​ព័ត៌មាន​សំណើ​សុំ​ឥណទាន ដូច​តទៅ ៖
   • ឈ្មោះអ្នកស្នើសុំ (Name of Requester)
   • ភេទ (Gender)
   • ថ្ងៃខែឆ្នាំកំណើត (Date of Birth)
   • លេខទូរសព្ទ (Telephone Number)
   • ឈ្មោះអ្នករួមខ្ចី (Name of Co-Requester)
   • ភេទ (Gender)
   • ថ្ងៃខែឆ្នាំកំណើត (Date of Birth)
   • លេខទូរសព្ទ (Telephone Number)
   • អាសយដ្ឋានបច្ចុប្បន្ន (Permanent Address)
   • ទំនាក់ទំនង (Relationship)
  • ចុចលើប៊ូតុង "ទំព័របន្ទាប់" ដើម្បីបំពេញព័ត៌មានបន្ថែម ៖
   • ទំហំឥណទានស្នើសុំ (Request Amount)
   • ប្រភេទរូបិយប័ណ្ណ/រូបិយវត្ថុ (Currency)
   • រយៈពេលខ្ចី (Loan Term)
   • ប្រភេទឥណទាន (Loan Type)
   • គោលបំណងប្រើប្រាស់ (Purpose)
   • ជ្រើសរើសសាខា (Select Branch)
   • ចុចលើ "ខ្ញុំបាទ/នាងខ្ញុំ យល់ព្រម..."
  • ចុចលើប៊ូតុង "បញ្ជូន" ដើម្បី​បញ្ជូន​ព័ត៌មាន​នៃ​ការ​ដាក់​ពាក្យ​ចុះ​ឈ្មោះ​ស្នើ​សុំ​ឥណទាន​ទៅ​សាខា​ដែល​ស្នើ​សុំ
  • សូម​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ស្នើ​សុំ ប្រសិន​បើ​ត្រឹម​ត្រូវ សូម​ចុច​ប៊ូតុង "បញ្ជាក់"
  • បន្ទាប់​មក​កម្មវិធី​នឹង​បង្ហាញ​សារ (Message) បញ្ជាក់​អំពី​ការ​ស្នើ​សុំ​បាន​ជោគជ័យ រួម​នឹង​លេខ​យោង​នៅ​លើ​អេក្រង់​ទូរសព្ទ
  • ព័ត៌មាន​នៃ​ការ​ដាក់​ពាក្យ​ចុះ​ឈ្មោះ​ស្នើ​សុំ​ឥណទាន​របស់​លោក​អ្នក នឹង​បញ្ជូន​ទៅ​អ្នក​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​នៃ​សាខា​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​លោក​អ្នក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន ។
 10. របៀប​ទូទាត់​ទាន់​ចិត្ត (ToanChet Payment)
  • ចូល​ប្រើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់ចិត្ត (Login)
  • ជ្រើស​រើស​ម៉ឺនុយ "ទូទាត់​ទាន់​ចិត្ត"
  • សូម​ស្កេន​​អេស៊ីលីដា​ឃ្យូអរកូដ (ACLEDA QR Code) នៅ​តាម​ដៃគូ​របស់​ធនាគារ​អេស៊ីលីដា ដើម្បី​ទូទាត់
  • ជ្រើស​រើស​គណនី
  • បញ្ចូល​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ទូទាត់
  • សូម​ចុច​ប៊ូតុង "បញ្ជូន"
  • សូម​ផ្ទៀង​ផ្ទាត់​ប្រតិបត្តិការ​ទូទាត់​របស់​លោក​អ្នក
  • សូម​ចុច​ប៊ូតុង "យល់ព្រម"
 11. របៀប​ផ្ទេរ​ប្រាក់​រវាង​គណនី​ផ្ទាល់​ខ្លួន
  • ចូល​ប្រើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់ចិត្ត (Login)
  • ជ្រើស​រើស​ម៉ឺនុយ "ផ្ទេរ​ប្រាក់"
  • ជ្រើស​រើស "ផ្ទេរ​ប្រាក់​រវាង​គណនី​ផ្ទាល់​ខ្លួន"
  • ជ្រើស​រើស​គណនី​ផ្ទេរ​ចេញ
  • ជ្រើស​រើស​គណនី​ទទួល
  • សូម​បញ្ចូល​ចំនួន​ទឹក​ប្រាក់​ផ្ទេរ
  • សូម​ជ្រើស​រើស​ប្រភេទ​ផ្ទេរ
  • សូម​ចុច​ប៊ូតុង "បញ្ជូន"
  • សូម​ផ្ទៀង​ផ្ទាត់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​របស់​លោក​អ្នក
  • សូម​ចុច​ប៊ូតុង "យល់ព្រម"
 12. របៀប​ផ្ទេរ​ប្រាក់​ទៅ​លេខ​ទូរសព្ទ
  • ចូល​ប្រើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់ចិត្ត (Login)
  • ជ្រើស​រើស​ម៉ឺនុយ "ផ្ទេរ​ប្រាក់"
  • ជ្រើស​រើស "ផ្ទេរ​ប្រាក់​ទៅ​លេខ​ទូរសព្ទ"
  • ជ្រើស​រើស​គណនី​ផ្ទេរ​ចេញ
  • បញ្ចូល​លេខ​ទូរសព្ទ​ទទួល​ប្រាក់ ឬ​ជ្រើស​រើស​ពី​កំណត់​ត្រា
  • សូម​បញ្ចូល​ចំនួន​ទឹក​ប្រាក់​ផ្ទេរ
  • សូម​ជ្រើស​រើស​ប្រភេទ​ផ្ទេរ
  • សូម​ជ្រើស​រើស​គោល​បំណង​ផ្ទេរ
  • សូម​ចុច​ប៊ូតុង "បញ្ជូន"
  • សូម​ផ្ទៀង​ផ្ទាត់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​របស់​លោក​អ្នក
  • សូម​ចុច​ប៊ូតុង "យល់ព្រម"
  • ប្រសិនបើ​លោក​អ្នក​ផ្ទេរ​ទៅ​លេខ​ទូរសព្ទ​មិន​ទាន់​ចុះឈ្មោះ​ប្រើ​សេវា​អេស៊ីលីដា​ទាន់​ចិត្ត នោះ​លោក​អ្នក​នឹង​ទទួល​បាន​លេខ​សម្ងាត់​មាស (Gold Code) ។ សូម​ប្រាប់​លេខ​សម្ងាត់​មាស​នេះ​ទៅ​អ្នក​ទទួល​ប្រាក់ ដើម្បី​ដក​ប្រាក់
 13. របៀប​ផ្ទេរ​ប្រាក់​ទៅ​គណនី​ធនាគារ
  • ចូល​ប្រើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់ចិត្ត (Login)
  • ជ្រើស​រើស​ម៉ឺនុយ "ផ្ទេរ​ប្រាក់"
  • ជ្រើស​រើស "ផ្ទេរ​ប្រាក់​ទៅ​គណនី​ធនាគារ"
  • ជ្រើស​រើស​គណនី​ផ្ទេរ​ចេញ
  • បញ្ចូល​លេខ​គណនី​ទទួល ឬ​ជ្រើស​រើស​ពី​កំណត់​ត្រា
  • សូម​បញ្ចូល​ចំនួន​ទឹក​ប្រាក់​ផ្ទេរ
  • សូម​ជ្រើស​រើស​ប្រភេទ​ផ្ទេរ
  • សូម​ជ្រើស​រើស​គោល​បំណង​ផ្ទេរ
  • សូម​ចុច​ប៊ូតុង "បញ្ជូន"
  • សូម​ផ្ទៀង​ផ្ទាត់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​របស់​លោក​អ្នក
  • សូម​ចុច​ប៊ូតុង "យល់ព្រម"
 14. របៀប​ផ្ទេរ​ប្រាក់ ពី​គណនី​ធនាគារ ឬ​គណនី​ទាន់​ចិត្ត ទៅ​ដៃគូ​ទូទាត់
  • ចូល​កម្ម​វិធី​អេស៊ីលីដា​ទាន់​ចិត្ត (Login)
  • ជ្រើសរើស​ម៉ីនុយ "ផ្ទេរ​ប្រាក់ / Transfer"
  • ជ្រើស​រើស​ម៉ីនុយ "ទៅ​ដៃគូ​ទូទាត់ / To PSP (PSI)"
  • ជ្រើស​រើស​ស្ថាប័ន​ដៃគូ (Wing, Lyhour Veluy,...)
  • បញ្ចូល​ព័ត៌មាន ៖
   • ជ្រើសរើស​គណនី​ផ្ទេរ​ចេញ
   • បញ្ចូល​លេខ​គណនី ឬ​លេខ​កាត របស់​អ្នក​ទទួល
   • បញ្ចូល​ចំនួន​ទឹក​ប្រាក់​ផ្ទេរ
   • ជ្រើសរើស​គោល​បំណង​ផ្ទេរ
  • ចុច​លើ​ម៉ីនុយ "យល់​ព្រម"
  • ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ផ្ទេរ​ប្រាក់​ឡើង​វិញ
  • ចុច​លើ​ម៉ីនុយ "យល់​ព្រម"
 15. របៀប​ផ្ទេរ​ប្រាក់​ទៅ​ធនាគារ​ដៃគូ ឬ​លេខ​ទូរសព្ទ​ដៃ តាម​ប្រព័ន្ធ Retail Pay

  ទៅ​គណនី​ធនាគារ

  • ចូល​ប្រើ​សេវា (Login)
  • ជ្រើសរើស​ម៉ីនុយ "ផ្ទេរ​ប្រាក់ / Transfer"
  • ជ្រើសរើស "ទៅ Retail Pay"
  • ជ្រើសរើស "ទៅ​គណនី​ធនាគារ"
  • ជ្រើសរើស​ធនាគារ​របស់​អ្នកទទួល​ផល
  • បញ្ចូល​ព័ត៌មាន​ផ្ទេរប្រាក់៖ រើសរើស​គណនី​ផ្ទេរ​ចេញ, បញ្ចូល​លេខ​គណនី​អ្នក​ទទួល​ផល, ជ្រើសរើស​ប្រភេទ​ប្រាក់ និង​បញ្ចូល​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ផ្ទេរ, និង​ជ្រើសរើស​គោល​បំណង​ផ្ទេរ​ប្រាក់
  • ជ្រើសរើស​ប៊ូតុង "យល់ព្រម"
  • ផ្ទៀងផ្ទាត់​ប្រតិបត្តិការ (គណនី​ផ្ទេរ​ចេញ, ឈ្មោះ​ធនាគារ និង​លេខ​គណនី​របស់អ្នក​ទទួល​ផល, ចំនួន​ទឹក​ប្រាក់​ផ្ទេរ ។ល។)
  • ជ្រើសរើស​ប៊ូតុង "យល់​ព្រម"

  ទៅ​លេខ​ទូរសព្ទ

  • ចូល​ប្រើ​សេវា (Login)
  • ជ្រើសរើស​ម៉ីនុយ "ផ្ទេរ​ប្រាក់ / Transfer"
  • ជ្រើសរើស "ទៅ Retail Pay"
  • ជ្រើសរើស "ទៅ​លេខទូរសព្ទ"
  • បញ្ចូល​ព័ត៌មាន​ផ្ទេរប្រាក់៖ ជ្រើសរើស​គណនី​ផ្ទេរ​ចេញ, បញ្ចូល​ឈ្មោះ និង​លេខ​ទូរសព្ទ​របស់​អ្នក​ទទួល, ជ្រើសរើស​ប្រភេទ​ប្រាក់ និង​បញ្ចូល​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ផ្ទេរ, និង​ជ្រើសរើស​គោល​បំណង​ផ្ទេរ​ប្រាក់
  • ជ្រើសរើស​ប៊ូតុង "យល់ព្រម"
  • ផ្ទៀងផ្ទាត់​ប្រតិបត្តិការ (គណនី​ផ្ទេរ​ចេញ, ឈ្មោះ និង​លេខ​ទូរសព្ទ​របស់​អ្នក​ទទួល, ចំនួន​ទឹក​ប្រាក់​ផ្ទេរ ។ល។)
  • ជ្រើសរើស​ប៊ូតុង "យល់​ព្រម"
 16. របៀប​បញ្ចូល​ទឹក​ប្រាក់​ទូរសព្ទ

  គ្មាន​លេខ​កូដ

  • ចូល​ប្រើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់ចិត្ត (Login)
  • ជ្រើស​រើស​ម៉ឺនុយ "បញ្ចូល​ទឹក​ប្រាក់"
  • បញ្ចូល​លេខ​ទូរសព្ទ​ដែល​ត្រូវ​បញ្ចូល​ទឹក​ប្រាក់
  • ជ្រើស​រើស​ចំនួន​ទឹក​ប្រាក់ ដែល​ត្រូវ​បញ្ចូល
  • ជ្រើស​រើស​គណនី​ផ្ទេរ​ចេញ
  • សូម​ចុច​ប៊ូតុង "យល់ព្រម"
  • សូម​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​បញ្ចូល​ទឹក​ប្រាក់​របស់​លោក​អ្នក
  • សូម​ចុច​ប៊ូតុង "យល់ព្រម"

  មាន​លេខ​កូដ

  • ចូល​ប្រើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់ចិត្ត (Login)
  • ជ្រើស​រើស​ម៉ឺនុយ "បញ្ចូល​ទឹក​ប្រាក់"
  • ជ្រើស​រើស​ប្រភេទ​នៃ​ការ​បញ្ចូល​ទឹក​ប្រាក់ (មាន​លេខ​កូដ)
  • ជ្រើស​រើស​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរសព្ទ
  • ជ្រើស​រើស​គណនី​ផ្ទេរ​ចេញ
  • ជ្រើស​រើស​ចំនួន​ទឹក​ប្រាក់ ដែល​ត្រូវ​បញ្ចូល
  • សូម​ចុច​ប៊ូតុង "យល់ព្រម"
  • សូម​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​បញ្ចូល​ទឹក​ប្រាក់​របស់​លោក​អ្នក
  • សូម​ចុច​ប៊ូតុង "យល់ព្រម"
  • លោក​អ្នក​នឹង​ទទួល​បាន​លេខ PIN សម្រាប់​បញ្ចូល​ក្នុង​ទូរសព្ទ
 17. របៀប​ទូទាត់​វិក្កយបត្រ
  • ចូល​ប្រើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់ចិត្ត (Login)
  • ជ្រើស​រើស​ម៉ឺនុយ "ទូទាត់​វិក្កយបត្រ"
  • ជ្រើស​រើស​ប្រភេទ​វិក្កយបត្រ/ក្រុមហ៊ុន​ដែល​ត្រូវ​ទូទាត់ ដូចជា អគ្គីសនី សាលារៀន ទូរសព្ទ ទឹក...
  • ជ្រើស​រើស​ទីតាំង / ក្រុមហ៊ុន​ចេញ​វិក្កយបត្រ
  • សូម​បញ្ចូល​ព័ត៌មាន ៖
   • ជ្រើស​រើស​គណនី
   • បញ្ចូល​លេខ​អតិថិជន ដែល​មាន​ក្នុង​វិក្កយបត្រ​របស់​លោក​អ្នក ឬ​ជ្រើសរើស​ពី​កំណត់​ត្រា
   • បញ្ចូល​ចំនួន​ទឹក​ប្រាក់​ទូទាត់ ដែល​មាន​ក្នុង​វិក្កយបត្រ​របស់​លោក​អ្នក
   • ជ្រើសរើសប្រភេទទូទាត់
  • សូម​ចុច​ប៊ូតុង "បញ្ជូន"
  • សូម​ផ្ទៀង​ផ្ទាត់​ប្រតិបត្តិការ​របស់​លោក​អ្នក
  • សូម​ចុច​ប៊ូតុង "យល់ព្រម"
 18. របៀប​ទូទាត់​វិក្កយបត្រ​រដ្ឋាករស្វ័យត​គ្រប់គ្រង​សំរាម និងសំណល់រឹង រាជធានី​ភ្នំពេញ
  • ចូល​ប្រើ​សេវា (Login)
  • ជ្រើសរើស​ម៉ឺនុយ "ទូទាត់​វិក្កយបត្រ"
  • ជ្រើសរើស "រដ្ឋាករស្វ័យត​គ្រប់គ្រង​សំរាម និងសំណល់រឹង"
  • ជ្រើសរើស​គណនី​ផ្ទេរ​ចេញ
  • បញ្ចូល លេខ​សំគាល់​អតិថិជន (ID) ដែល​មាន​នៅ​ក្នុង​វិក្កយបត្រ​អគ្គិសនី​របស់​លោក​អ្នក
  • ជ្រើសរើស​ប៊ូតុង "យល់ព្រម"
  • ផ្ទៀងផ្ទាត់​ប្រតិបត្តិការ (លេខ​គណនី លេខ​សំគាល់​អតិថិជន ចំនួន​ទឹក​ប្រាក់​ត្រូវ​ទូទាត់ ។ល។)
  • ជ្រើសរើស​ប៊ូតុង "ទូទាត់"
 19. របៀប​ភ្ជាប់​គណនី​ធនាគារ
  • ចូល​ប្រើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់ចិត្ត (Login)
  • ជ្រើស​រើស​ម៉ឺនុយ នៅ​ផ្នែក​ខាង​លើ ខាង​ស្តាំដៃ
  • ជ្រើសរើស​ម៉ឺនុយ "សុវត្ថិភាព និង ព័ត៌មានផ្ទាល់ខ្លួន"
  • ជ្រើស​រើស​ម៉ឺនុយ "ភ្ជាប់​ឬ​លុប​គណនី​ធនាគារ"
  • បញ្ចូល​លេខ​គណនី​ធនាគារ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត (គណនី​ធនាគារ ជា​ប្រាក់​រៀល និង/ឬ​ប្រាក់​ដុល្លារ​អាមេរិក ហើយ​ជា​គណនី​ឯកត្តជន ឬ​គណនី​រួម* (គណនី​ចរន្ត គណនី​បញ្ញើ​សំចៃ គណនី​បញ្ញើ​តាម​តម្រូវការ ឬ​គណនី​សម្រាប់​ប្រាក់​បៀវត្សរ៍) ទើប​អាច​ភ្ជាប់​បាន)
  • សូម​ចុច​ប៊ូតុង "បញ្ជូន"
  • បញ្ចូល​លេខ​សុវត្ថិភាព​ដែល​បាន​ទទួល​តាម​រយៈ​ការ​ផ្ញើសារ
  • សូម​ចុច​ប៊ូតុង "យល់ព្រម" (ចំណាំ ៖ លេខ​ទូរសព្ទ​ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត និង​លេខ​ទូរសព្ទ​ដែល​ផ្តល់​ឱ្យ​នៅ​ពេល​បើក​គណនី​ធនាគារ ត្រូវ​តែ​ដូច​គ្នា ទើប​អាច​ភ្ជាប់​បាន)
  • លោក​អ្នក​អាច​ភ្ជាប់​គណនី​ផ្សេង​ទៀត ដែល​មាន​លេខ​សម្គាល់​អតិថិជន (CIF) តែ​មួយ
  • សូម​ចុច​ប៊ូតុង "យល់ព្រម"

  *គណនី​រួម ត្រូវ​មាន​លក្ខខណ្ខ​នៃ​ប្រតិបត្តិការ​គណនី​ចែង​ថា "ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​អស់" និង​មាន​បញ្ចូល​ស្នាម​មេ​ដៃ (Fingerprint) ។

  គណនី​ធនាគារ​ដែល​បាន​ភ្ជាប់​ជា​មួយ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​រួច​ហើយ មិន​អាច​បញ្ចូល​ទឹក​ប្រាក់ និង​ទូទាត់​ទាន់​ចិត្ត​បាន​ទេ ។

 20. របៀប​ភ្ជាប់​គណនី​ជួញ​ដូរ (Trading Account) ជា​មួយ​នឹង​អេស៊ីលីដា​ទាន់​ចិត្ត
  • ចូល​ប្រើ​សេវាអេស៊ីលីដា​ទាន់​ចិត្ត (Login)
  • ជ្រើស​រើស​ម៉ីនុយ "គណនី​ជួញ​ដូរ / Trading Account"
  • ជ្រើសរើស អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
  • សូម​បញ្ចូល​ព័ត៌មាន​វិនិយោគិន*
   • លេខ​គណនី​ជួញ​ដូរ
   • ឈ្មោះ​វិនិយោគិន
   • លេខ​សម្គាល់​វិនិយោគិន
   • លេខ​ទូរសព្ទ*
   • ថ្ងៃ​ខែ​ឆ្នាំ​កំណើត*
   • គណនី​ធនាគារ​ដែល​ភ្ជាប់​ទៅ CSX (សូម​ភ្ជាប់​គណនី​ធនាគារ ដើម្បី​អាច​ជ្រើសរើស​ចំណុច​នេះ​បាន)
  • ជ្រើស​រើស​ប៊ូតុង "យល់ព្រម"
  • សូម​ជ្រើសរើស "យល់​ព្រម​តាម​លក្ខខណ្ឌ"
  • ប្រសិន​បើ​លោក​អ្នក​បំពេញ​ព័ត៌មាន​ត្រឹម​ត្រូវ នោះ​ប្រព័ន្ធ​នឹង​ផ្ញើ​លេខ OTP ចូល​ក្នុង​លេខ​ទូរសព្ទ​របស់​លោក​អ្នក ។ បញ្ចូល​លេខ OTP នោះ
  • ប្រតិបត្តិការ​បាន​ជោគ​ជ័យ
  • បន្ទាប់​ពី​ភ្ជាប់​គណនី​ជួញ​ដូរ​នេះ​រួច លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​ទៅ​មក​រវាង​គណនី​ទាន់​ចិត្ត ឬ​គណនី​ធនាគារ ជា​មួយ​នឹង​គណនី​ជួញ​ដូរ​នោះ តាម​រយៈ​អេស៊ីលីដា​ទាន់​ចិត្ត នៅ​ក្នុង​ទូរសព្ទ​ដៃ​របស់​លោក​អ្នក ។

  * លេខ​ទូរសព្ទ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ដែល​ប្រើ​ពេល​បើក​គណនី​ជួញ​ដូរ ត្រូវ​ដូច​គ្នា​នឹង​គណនី​ទាន់​ចិត្ត ។ លោក​អ្នក​ត្រូវ​បញ្ចូល​ព័ត៌មាន​ជា​អក្សរ​ឡាតាំង ។

 21. របៀប​ផ្លាស់​ប្តូរ​លេខ​ទូរសព្ទ​ចល័ត
  • ចូល​ប្រើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់ចិត្ត (Login)
  • ជ្រើស​រើស​ម៉ឺនុយ នៅ​ផ្នែក​ខាង​លើ ខាង​ស្តាំដៃ
  • ជ្រើស​រើស​ម៉ឺនុយ "ផ្លាស់​ប្តូរ​លេខ​ទូរសព្ទ​ចល័ត"
  • បញ្ចូល​លេខទូរសព្ទ​បច្ចុប្បន្ន និង​លេខ​ទូរសព្ទ​ថ្មី
  • សូម​ចុច​ប៊ូតុង "បញ្ជូន"
  • បញ្ចូល​លេខ​សុវត្ថិភាព​ដែល​បាន​ទទួល​តាម​រយៈ​ការ​ផ្ញើសារ
  • សូម​ចុច​ប៊ូតុង "យល់ព្រម"
 22. របៀប​កំណត់​លក្ខខណ្ឌ​ដើម្បី​បង្កើត​លេខ​សម្ងាត់​ថ្មី (ប្រើ​នៅ​ពេល​ដែល​លោក​អ្នក​ភ្លេច​លេខ​សម្ងាត់)
  • ចូល​ប្រើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់ចិត្ត (Login)
  • ជ្រើស​រើស​ម៉ឺនុយ នៅ​ផ្នែក​ខាង​លើ ខាង​ស្តាំដៃ
  • ជ្រើស​រើស​ម៉ឺនុយ "កំណត់​លក្ខខណ្ឌ​ដើម្បី​បង្កើត​លេខ​សម្ងាត់​ថ្មី"
  • សូម​បញ្ចូល​លេខ​សម្ងាត់ (៦ខ្ទង់)
  • ជ្រើសរើស​សំណួរ
  • សូម​បញ្ចូល​ចម្លើយ
  • សូម​បញ្ចូល​អ៊ីម៉ែល (លោក​អ្នក​មិន​ចាំ​បាច់​បញ្ចូល​អ៊ីម៉ែល​ក៏បាន)
  • សូម​បញ្ចូល​លេខ​ទូរសព្ទ​ដទៃ​ទៀត
  • សូម​ចុច​ប៊ូតុង "យល់ព្រម"
  • ការ​កំណត់​លក្ខខណ្ឌ​ដើម្បី​បង្កើត​លេខ​សម្ងាត់​ថ្មី បាន​សម្រេច ។ សូម​ចង​ចាំ​សំណួរ ចម្លើយ និង​លេខ​ទូរសព្ទ ដើម្បី​ប្រើ​នៅ​ពេល​ដែល​លោក​អ្នក​ភ្លេច​លេខ​សម្ងាត់
 23. របៀប​ប្តូរ​លេខ​សម្ងាត់​ថ្មី
  • ចូល​ប្រើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់ចិត្ត (Login)
  • ជ្រើស​រើស​ម៉ឺនុយ នៅ​ផ្នែក​ខាង​លើ ខាង​ស្តាំដៃ
  • ជ្រើស​រើស​ម៉ឺនុយ "ប្តូរ​លេខ​សម្ងាត់"
  • សូម​បញ្ចូល​លេខ​សម្ងាត់​បច្ចុប្បន្ន
  • សូម​បញ្ចូល​លេខ​សម្ងាត់​ថ្មី (៦ខ្ទង់)
  • សូម​បញ្ចូល​លេខ​សម្ងាត់​ថ្មី​ម្តង​ទៀត (៦ខ្ទង់)