Figures in our website are quoted for indication purpose only and subject to variation. Please contact our nearest branch or Call Center for our services requirements and more information.
Close
ACLEDA Bank Plc.
expand_less

homenavigate_nextContact Usnavigate_nextQuestions & Answersnavigate_nextគណនី​បញ្ញើ​សំចៃ

Questions & Answers - គណនី​បញ្ញើ​សំចៃ

1. ដូចម្តេចដែលហៅថាគណនីបញ្ញើសំចៃ?

គណនីបញ្ញើសំចៃគឺជាគណនីមួយប្រភេទ ដែលអនុញ្ញាតឲ្យអតិថិជនអាចដាក់សាច់ប្រាក់សន្សំ ដើម្បីសុវត្ថិភាព និងទទួលបានការប្រាក់ជារៀងរាល់ខែដោយស្វ័យប្រវត្តិ ហើយអាចដកសាច់ប្រាក់វិញបានតាមតម្រូវការ ដោយប្រើប្រាស់សៀវភៅប្រាក់បញ្ញើសម្រាប់កត់ត្រារាល់ប្រតិបត្តិការគណនី ឬប្រើប្រាស់ប័ណ្ណព័ត៌មានគណនីសម្រាប់បញ្ជាក់អត្តសញ្ញាណនៃគណនី។

2. ដើម្បីបើកគណនីឯកត្តជនបានត្រូវមានឯកសារអ្វីខ្លះ?

ត្រូវមានឯកសារដូចខាងក្រោម៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬ
  • លិខិតឆ្លងដែនច្បាប់ដើម ដែលនៅមានសុពលភាពយ៉ាងតិច បីខែ ឬ
  • លិខិតបញ្ជាក់អត្តសញ្ញាណមានបិទរូបថត ដែលចេញដោយអាជ្ញាធរមូលដ្ឋាន (ឃុំ/សង្កាត់ ឬប៉ុស្តិ៍រដ្ឋបាល) ឬ
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដែលមានបិទរូបថត (ករណីអតិថិជនជាមេគ្រួសារ) ឬ
  • សៀវភៅគ្រួសារ (ករណីអតិថិជនជាសមាជិកគ្រួសារ) ឬសៀវភៅស្នាក់នៅ ដោយត្រូវភ្ជាប់ឯកសារផ្សេងៗដែលមានរូបថត ដូចជា អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ ឬអត្តសញ្ញាណប័ណ្ណការងារ ឬប័ណ្ណបើកបរ ឬប័ណ្ណសម្គាល់ខ្លួនសិស្សនិស្សិត ជាដើម។

3. ដើម្បីបើកគណនីជនបរទេសបានត្រូវមានឯកសារអ្វីខ្លះ?

ត្រូវមានឯកសារដូចខាងក្រោម៖

  • លិខិតឆ្លងដែនច្បាប់ដើម ដែលនៅមានសុពលភាពយ៉ាងតិច បីខែ
  • អាសយដ្ឋានពិតប្រាកដដែលទាក់ទង បាននៅកម្ពុជា ដោយមានលិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរ មានសមត្ថកិច្ច ឬលិខិតបញ្ជាក់ពីថ្នាក់មានសមត្ថកិច្ចរបស់ស្ថាប័នកំពុងបម្រើការងារ ឬកិច្ចសន្យាការងារ ឬកិច្ចសន្យាអាជីវកម្មជាមួយដៃគូជំនួញនៅកម្ពុជា ឬលិខិតបញ្ជាបេសកកម្មពីក្រៅប្រទេសរបស់ស្ថាប័នដែលអាចទុកចិត្តបាន។
  • លេខទូរស័ព្ទ ទូរសារ ឬអ៉ីម៉ែល ដែលអាចទាក់ទងបាន។

4. ដើម្បីបើកគណនីក្រុមហ៊ុន ឬស្ថាប័ន បានត្រូវមានឯកសារអ្វីខ្លះ?

ត្រូវមានឯកសារដូចខាងក្រោម៖

  • អនុស្សរណៈ និងលក្ខន្តិកៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ភាពជាដៃគូ ដែលសមស្របតាមសភាពជាក់ស្តែង។
  • ឯកសារសម្គាល់អត្តសញ្ញាណរបស់ម្ចាស់គណនី
  • លិខិតអនុញ្ញាតអាជីវកម្ម ឬឲ្យដំណើរការអង្គភាព
  • ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធ ឬលិខិតប្រកាសពន្ធផ្សេងៗ ដែលមានលិខិតអត្តសញ្ញាណកម្មសារពើពន្ធ។
  • ឯកសារសម្គាល់អត្តសញ្ញាណរបស់នាយក ភាគទុនិក ឬដៃគូ
  • សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ឬនាយកគ្រប់គ្រង លើការបើកគណនី
  • លិខិតផ្ទេរសិទ្ធិដល់បុគ្គលណាម្នាក់ជាតំណាងឲ្យក្រុមហ៊ុន ឬអាជីវកម្ម
  • ឯកសារពាក់ព័ន្ធផ្សេងៗទៀត។

5. តើពេលបើកគណនីដំបូងត្រូវការតម្កល់ប្រាក់ឬទេ?

សម្រាប់គណនីបញ្ញើសំចៃ តម្រូវឲ្យដាក់ប្រាក់តម្កល់ ១០,០០០រៀល, ១០ដុល្លារអាមេរិក, ៤០០បាត, ១០អឺរ៉ូ, ១០ដុល្លារអូស្ត្រាលី, ១០ដុល្លារកាណាដា, ១០ផោន, ១០០០ យេនជប៉ុន, ២០០,០០០ដុងវៀតណាម ឬ ៨០,០០០ ឡាវគីប។

6. តើសៀវភៅប្រាក់បញ្ញើមួយក្បាលថ្លៃប៉ុន្មាន?

  • គិតថ្លៃ KHR 12,000, USD 3, THB120 ឬសមមូល លើការជាវសៀវភៅប្រាក់បញ្ញើមួយក្បាល ឬជាវជំនួសសៀវភៅដែលប្រើអស់ទំព័រ។
  • គិតថ្លៃ KHR 20,000, USD 5, THB200 ឬសមមូល លើការចេញសៀវភៅប្រាក់បញ្ញើថ្មី ជំនួសសៀវភៅប្រាក់បញ្ញើចាស់ដែលបាត់ ឬខូច។

7. តើការស្នើសុំរបាយការណ៍គណនីមានគិតថ្លៃសេវាដែរឬទេ?

ចំពោះការស្នើសុំរបាយការណ៍គណនីត្រឹម ០២ខែ មិនគិតកម្រៃសេវាឡើយ ប៉ុន្តែប្រសិនបើស្នើសុំរបាយការណ៍ច្រើនជាង ០២ខែ ត្រូវគិតថ្លៃសេវា KHR8,000, USD2, THB80 ឬសមមូលក្នុងមួយខែ ដោយដកចំនួន ០២ខែចេញ។

8. តើការស្នើសុំបិទគណនីមានគិតថ្លៃសេវាដែលឬទេ?

ធនាគារអេស៊ីលីដា គិតថ្លៃសេវា KHR20,000, USD5, THB200 ឬសមមូលលើការបិទគណនីក្នុងរយៈពេលបីខែ ចាប់គិតពីថ្ងៃបើកគណនី។

arrow_back Questions & Answers
ACLEDA Bank Plc. Headquarters
Registration No. 00003077
Address:#61, Preah Monivong Blvd., Sangkat Srah Chork, Khan Daun Penh, Phnom Penh, Cambodia. See map
P.O. Box:1149
Tel:023 998 777, 023 430 999
Fax:023 430 555
E-mail:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

For complaint purpose (every working day from 7:30 to 16:30).
phone015 888 654
emailcmc@acledabank.com.kh

Thanks for your valuable time to rate us.

More
ACLEDA Unity ToanChet
1,503,522 PEOPLE USE THIS
Download: App Store and Google Play
Site Map    Form Center    User Manuals    Financial Calculator    Newsletter    Security Tips    Legal Notice
Online Visitors: 83    Today​ Visitors: 1,304    Yesterday Visitors: 25,883