Figures in our website are quoted for indication purpose only and subject to variation. Please contact our nearest branch or Call Center for our services requirements and more information.
Close
ACLEDA Bank Plc.
expand_less

homenavigate_nextMedianavigate_nextEducational Poems

arrow_backឥទ្ធិពលសុរា

- បទកាកគតិ -
១- មួយកែវព្រោកប្រាជ្ញ ស្រាចូលបាត់ខ្លាច លេងសើចសប្បាយ
  ប្រឡែងមិត្តភក្តិ រាក់ទាក់ក្អាកក្អាយ ពីរកែវប្រែក្លាយ
    ជាស្រាយចិញ្ចើម ។  
២- សម្តីប្រែកាច បីកែវកំណាច ឫកពាសម្បើម
  ដកដង្ហើមធំ យក្សយំចាប់ផ្តើម បួនកែវជួយផ្សើម
    ប្រែកាយវឹកវរ ។  
៣- ប្រាំកែវបង្ខំ សំកុកសម្ងំ អង្គុយលែងឈរ
  កែវទីប្រាំមួយ ព្រឺព្រួយង៉ក់ងរ វីវក់វឹកវរ
    ភ្លូកភ្លឹកស្មារតី ។  
៤- ផឹកប្រាំពីរកែវ ធីងធោងគាស់ចែវ កលខ្ពើមចំណី
  គេរាំក្បាច់ប្រុស ឯងខុសក្បាច់ស្រី ឈរមិនជាប់ដី
    ដេកដីរាំលេង ។  
៥- កែវទីប្រាំបី ស្តីអស់ដឹងអ្វី គោះជើងតាមភ្លេង
  កែវទីប្រាំបួន យល់ខ្លួនធំធេង ដេកដីច្រៀងលេង
    អសោចកេរ្តិ៍ឈ្មោះ ។  
៦- ដល់កែវទីដប់ ជោរមិនព្រមចប់ រង្គើរង្គោះ
  ក្រហល់ក្រហាយ គ្មានបាយក្នុងពោះ ភ្លេចគិតដល់យស
    យកចង្អេរបក់ ។  
៧- កែវទីដប់មួយ ញាតិមិត្តជុំជួយ យកទឹកបន្តក់
  ស្លក់ស្លេកស្លោកថ្លើម ដង្ហើមដង្ហក់ ញាប់ញ័រដូចឆក់
    ស្រាដក់ឆ្អល់ឆ្អែត ។  
៨- បើអ្នកផឹកស្រា ផឹកគួរពិចារណ៍ វាស់វែងសមហេតុ
  ផឹកបានសប្បាយ កុំក្លាយជាប្រេត ផឹកដួលវាស់ម៉ែត្រ
    គួរឈប់ផឹកស្រា ។  
៩- ផឹកមានសុខភាព ផឹកស្គាល់ខ្ពស់ទាប ផឹកប្រកបការ
  ផឹកកាយមាំមួន ធ្វើខ្លួនរាបសា ផឹកចេះពិចារណ៍
    ផឹករួមសប្បាយ ។  
១០- ផឹកអាហារឆ្ងាញ់ ផឹករំលាយខ្លាញ់ ផឹកថែរាងកាយ
  ផឹកមានបញ្ញា ភ្លឺថ្លាស្រស់ស្រាយ ផឹកស្រួលឆ្ងាញ់បាយ
    ស្រាជាឱសថ ។  
More
ACLEDA Unity ToanChet
1,686,826 PEOPLE USE THIS
Download: App Store and Google Play
Site Map    Form Center    User Manuals    Financial Calculator    Newsletter    Security Tips    Legal Notice
Online Visitors: 118    Today​ Visitors: 17,967    Yesterday Visitors: 21,988