Figures in our website are quoted for indication purpose only and subject to variation. Please contact our nearest branch or Call Center for our services requirements and more information.
Close
ACLEDA Bank Plc.
expand_less

 »  Media  »  Educational Poems

ទ្វេគាប់គុណ ទុនស្នេហា

- បទពាក្យ៩ បែបជាប់ទង -
១- ថ្លែងល្អគេ ទ្វេគាប់គុណ ទុនស្នេហា
  សរសើរការ ថ្លាដួងចិត្ត ស្និទ្ធរាប់អាន
  លើកតម្កើង ឡើងយសពិត មិត្តកល្យាណ
  សមទាំងប្រាណ បានទាំងចិត្ត ស្និទ្ធមេត្រី ។
២- ចៀសស្តែងស្តី អ្វីអាក្រក់ ល្អក់រឿងគេ
  ចៀសដៀលជេរ មេមីអា ការអប្រីយ៍
  ចៀសឆ្គាំឆ្គង រងទ្រគោះ ទោះប្រុសស្រី
  ខុសប្រណី ស្តីប្រដៅ ឆៅកុំស្តែង ។
៣- ចៀសរំពៃ ន័យអាក្រក់ ល្អក់រឿងគេ
  ចៀសវៀចវេរ រេរិះល្បិច កិច្ចបង្វែង
  ចៀសច្រណែន ដែននិន្ទា ជាតែឯង
  ចៀសក្លាយក្លែង ស្តែងអាក្រក់ ល្អក់ដល់គេ ។
« Back
More
ACLEDA Unity ToanChet
1,260,708 PEOPLE USE THIS
Download: App Store and Google Play
Site Map    Form Center    User Manuals    Financial Calculator    Newsletter    Security Tips    Legal Notice
Online Visitors: 286    Today​ Visitors: 11,291    Yesterday Visitors: 25,513