Figures in our website are quoted for indication purpose only and subject to variation. Please contact our nearest branch or Call Center for our services requirements and more information.
Close
ACLEDA Bank Plc.
expand_less

homenavigate_nextMedianavigate_nextEducational Poems

arrow_backមនុស្សគំរូ

- បទកាកគតិ -
១- អ្នកគ្រប់គ្រងល្អ ស្មោះយុត្តិធម៌ ត្រឹមត្រូវឥតខ្ចោះ
  អត់ឱនមេត្តា ករុណាដោយស្មោះ ហេតុផលទាំងអស់
    ច្បាប់ជាមូលដ្ឋាន ។  
២- កាយចិត្តវាចា សព្វទីឋានណា ទន់ភ្លន់ថ្កើងថ្កាន
  គោរពគួរគាប់ មានភ័ព្វក្សេមក្សាន្ត បត់បែនតាមឋាន
    ចូលស្ទឹងតាមបទ ។  
៣- មានសមត្ថភាព តម្រូវរបៀប កែច្នៃប្រាកដ
  បត់តាមវេលា ល្អជាហ្មត់ចត់ ព្យាយាមអំណត់
    បត់ទៅតាមកាល ។  
៤- ចង់ឃើញចង់ដឹង ចង់យល់ដំណឹង តូចធំអម្បាល
  ចំណាប់អារម្មណ៍ ភិរម្យត្រកាល ចិត្តត្រេកត្រអាល
    ចង់ចេះធ្វើល្អ ។  
៥- វិជ្ជាចំណេះ តោងចងចាំចេះ ខ្ពង់ខ្ពស់បវរ
  សព្វឋានប្រទេស ស្គាល់ចេះច្បាស់ល្អ ទំនៀមតំណ
    ដឹងសព្វទិសទី ។  
៦- ញាតិមិត្តពេញចិត្ត ស្រឡាញ់អាណិត រាប់រកមូលមីរ
  អំណត់អង់អាច អំណាចនាទី ល្អឯងគ្មានពីរ
    ស័ក្តិយសឡើងធំ ។  
៧- ពេញសមត្ថភាព រួមការខ្ពស់ទាប នៅក្នុងសង្គម
  សព្វបរិស្ថាន ថ្កើងថ្កានជួបជុំ គេឯងនិយម
    ជាមនុស្សគំរូ ។  
More
ACLEDA Unity ToanChet
1,686,826 PEOPLE USE THIS
Download: App Store and Google Play
Site Map    Form Center    User Manuals    Financial Calculator    Newsletter    Security Tips    Legal Notice
Online Visitors: 110    Today​ Visitors: 2,425    Yesterday Visitors: 18,728