Figures in our website are quoted for indication purpose only and subject to variation. Please contact our nearest branch or Call Center for our services requirements and more information.
Close
ACLEDA Bank Plc.
expand_less

homenavigate_nextMedianavigate_nextEducational Poems

arrow_backអកុសលមូល

- បទពាក្យ៧ -
* លះ អកុសល ក្តីកាចកម្ម កើតឡើងប្រេះស្រាំក្នុងកាយចិត្ត
  យល់ពិចារណាហេតុពិសិដ្ឋ វិភាគល្អន់ល្អិតស្រាវឫសគល់ ។
* លោភៈ លោភលន់មិនមើលប្រាណ ឃើញគេមានបានឯងវិលវល់
  ស្ទុះភ្លែតធ្វើតាមមិនដឹងពុល វិនាសទើសទល់ហិនហោចប្រាណ  ។
* ទោសៈ កើតខឹងឡើងឆេវឆាវ រករឿងដកដាវខឹងសន្តាន
  បង្កើតក្តីក្តាំចាកក្សេមក្សាន្ត រុងរឿងថ្កើងថ្កានក្លាយជាផេះ ។
* តាំងចិត្តប្រមូលសព្វអារម្មណ៍ ទប់កំហឹងខំតាមតម្រិះ
  រៀនអប់រំចិត្តតាមចំណេះ កុំឱ្យស្រាំប្រេះខូចប្រយោជន៍ ។
* មោហៈ ល្ងង់ខ្លៅត្រូវជាខុស វិលវល់ផុលផុសធ្វើឱ្យខ្លោច
  យល់ឃើញរឿងធំប៉ុនស្រមោច ប្រៀបធៀបហិនហោចមិនត្រូវសោះ ។
* ងងឹតងងល់ក្នុងចិន្តា ស្លាប់ស្លុងអាត្មាខ្វះចន្លោះ
  យល់ឃើញក្តីខុសត្រូវទាំងអស់ យល់ល្ងង់ខ្លៅសោះថាចំណាន ។
* ប្រៀបដូចមមង់មិនស្គាល់ភ្លើង ហើរតាមទំនើងយល់ក្សេមក្សាន្ត
  ឆាបឆេះសុសអស់គ្មានសល់ប្រាណ បាត់បង់ថ្កើងថ្កានដោយក្តីល្ងង់ ។
* ហៃមហាជនគួរពិចារណ៍ សព្វន័យខ្លឹមសារបានទ្រទ្រង់
  រួចគ្រោះដូចកុកហើរផុតជង់ សាមគ្គីគង់វង្សអភិវឌ្ឍន៍ ។
More
ACLEDA Unity ToanChet
1,686,826 PEOPLE USE THIS
Download: App Store and Google Play
Site Map    Form Center    User Manuals    Financial Calculator    Newsletter    Security Tips    Legal Notice
Online Visitors: 143    Today​ Visitors: 18,059    Yesterday Visitors: 21,988