Figures in our website are quoted for indication purpose only and subject to variation. Please contact our nearest branch or Call Center for our services requirements and more information.
Close
ACLEDA Bank Plc.
expand_less

homenavigate_nextMedianavigate_nextEducational Poems

arrow_backខ្លឹមសារអប់រំ

- បទកាកគតិ -
* វិធីអប់រំ ប្រមូលប្រគំ ប្រជុំឯកសារ
  រិះរកគំនិត ពាក្យពិតបញ្ហា យកពិចារណា
    វិភាគហេតុផល ។  
* រកឃើញខ្មៅស អាក្រក់ និង ល្អ សព្វក្តីកង្វល់
  ពិចារណ៍ជ្រើសរើស ជម្រើសដិតដល់ ដោះស្រាយចម្ងល់
    តាមវិធីសាស្ត្រ ។  
* ហេតុមនុស្សទេវតា គួរគិតឃើញថា ត្រឹមត្រូវត្រង់ច្បាស់
  មិនគួរលាក់លៀម ទាក់ទាមទុកខ្លះ ប្រាប់ពិតស្ដើងក្រាស់
    គ្រប់ន័យទាំងឡាយ ។  
* អប់រំបំពេញ សព្វផលចំណេញ រុងរឿងសប្បាយ
  គេឆាប់យល់ដឹង ខំប្រឹងប្រែកាយ អស់ក្តីអន្តរាយ
    ថ្លែងអំណរគុណ ។  
* មនុស្សប្រេតតិរច្ឆាន គួរនឹងចោលថ្កាន ទប់ស្កាត់ជាមុន
  ឲ្យរស់ទៅមុខ ទោសទុក្ខរែកពុន រស់គ្មានយីអ៊ុន
    មិនមានសីលធម៌ ។  
* ពួកប្រេតនរក ក្តីល្អលង់លក់ អាក្រក់យល់ល្អ
  មើលឃើញពណ៌ខ្មៅ សំដៅថា-ស យល់ក្តីបវរ
    ថាជាបាបកម្ម ។  
* ពួកមនុស្សតិរច្ឆាន ឃោរឃៅសាមាន្យ សាហាវប្រចាំ
  ប្រព្រឹត្តអំពើ ល្ងីល្ងើកាចកម្ម បង្កក្តីក្តាំ
    បង្កើនវិនាស ។  
* បើដឹងខុសត្រូវ យើងអាចរកផ្លូវ ដកកាចចោលចៀស
  ច្នៃដែកទាំងដុំ ផ្សំផ្គុំពោរពាស ដោយក្តីវៃឈ្លាស
    កើតជាឧបករណ៍ ។  
* ប្រសិនបើដែក កើតក្តីប្រកែក ស្ទុះស្ទាត្រដរ
  មិនព្រមចូលភ្លើង យល់យើងបង្ក មិនបាច់អង្វរ
    មិនឲ្យហ្មងសៅ ។  
* បើដែកស៊ូទ្រាំ អំពើណែនាំ ក្នុងភ្លើងឆេះក្តៅ
  ព្រមឡើងទ្រនាប់ ទប់ជាប់ពូថៅ ដែកក្រហមឆ្អៅ
    យកជ្រលក់ទឹក ។  
* លត់ដំបន្ត ដែកថ្លែងអំណរ ត្រេកអរពន្លឹក
  ព្រោះដែកជឿជាក់ បានភ្ញាក់រលឹក ទ្រាំភ្លើង និង ទឹក
    ទ្រាំការលត់ដំ ។  
* មិនយូរប៉ុន្មាន ជាងផលិតបាន ឧបករណ៍ឧត្តម
  កើតជាប្រធាន ធនធានស័ក្តិសម ខ្នាតតូចធំផ្សំ
    មនុស្សម្នាត្រូវការ ។  
* គតិប្រៀបធៀប កវីរាប់រៀប បង្ហាញខ្លឹមសារ
  សម្រាប់លោក-អ្នក យល់ជាក់ពិចារណ៍ គ្រប់វ័យត្រូវការ
    កសាងសង្គម ។  
More
ACLEDA Unity ToanChet
1,468,779 PEOPLE USE THIS
Download: App Store and Google Play
Site Map    Form Center    User Manuals    Financial Calculator    Newsletter    Security Tips    Legal Notice
Online Visitors: 100    Today​ Visitors: 4,700    Yesterday Visitors: 15,876