www.acledabank.com.kh

homenavigate_nextMedianavigate_nextEducational Poems

ខ្លាំង

- បទពាក្យ៧ -
១- ជំនាញចំណេះចេះខុសគ្នា ខ្ពង់ខ្ពស់រួមជាពិតថ្លៃថ្លា
  គោរពអំណាចនាទីការ ចម្រើនផលាគ្រប់វិស័យ ។
២- ខ្វះខាតពឹងពាក់អ្នកពូកែ ល្ហឹមល្ហែមល្ហើយល្ហែជោគជ័យថ្លៃ
  ប្រុសស្រីរួមគ្នាខ្លាំងរាល់ថ្ងៃ ខ្លាំងទាន់សម័យតម្លៃខ្ពស់ ។
៣- ខ្លាំងចេះតែឯងមិនក្រែងគេ ខ្លាំងខ្លៅដៀលជេរមិនមានយស
  ខ្លាំងជួយគេឯងមានកេរ្តិ៍ឈ្មោះ ខ្លាំងស្តីពីរោះគេរាប់រក ។
៤- ខ្លាំងកាយវិការមិនគប្បី ខ្លាំងចិត្តអប្រីយ៍អស់ជម្រក
  ខ្លាំងក្រកិច្ចកលក្រលៃលក ខ្លាំងកប់ពពកជ្រកក្រោមដី ។
យល់គេប្រពៃ ថ្លៃខ្លួនឯង
arrow_back BACK

Colour of ACLEDA Bank's logo are White, Gold, and Blue.

  • White: Ethics (transparency, honesty and integrity)
  • Gold: Value and quality
  • Blue: Unity, stability and wellbeing

The combine of the three colours presents seeds and resources with sustainable growth and development in financial sector.

SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL NOTICE
ONLINE VISITOR: 340 ©2021 ACLEDA Bank Plc.
CONNECT WITH US ON