Figures in our website are quoted for indication purpose only and subject to variation. Please contact our nearest branch or Call Center for our services requirements and more information.
Close
ACLEDA Bank Plc.
expand_less

homenavigate_nextMedianavigate_nextEducational Poems

arrow_backប្រណិប័តន៍បណ្តាំថ្លៃ

- បទកាកគតិ -
១- វស្សាធ្វើស្រែ ប្រាំងនឿយឥតល្ហែ ពុកធ្វើចម្ការ
  ពុកនឿយខួបប្រាំង នឿយខ្លាំងវស្សា រួចរាល់កាលណា
    ពុកនឿយនេសាទ ។  
២- ម៉ែធ្វើការផ្ទះ អ្នកម៉ែរូតរះ បោកគក់សម្អាត
  ដាំបាយដាំទឹក ល្ងាចព្រឹកឱហាត ប្រឹងមិនឲ្យខាត
    ថែជ្រូកមាន់ទា ។  
៣- ចំណូលចំណាយ ចូលតិចជាងចាយ គ្រួសារវេទនា
  អ្នកម៉ែជួយរក ឆ្លៀតយកវេលា ទាំងឈឺទាំងជា
    ខំប្រឹងជញ្ជាត់ ។  
៤- ត្រីល្អទុកលក់ បែកពោះសាច់ទក់ ទុកកំដរមាត់
  កូនចៅមិនដឹង ខំប្រឹងស្រែកឃាត់ ត្រីល្អជូនគាត់
    ម៉ែស្រក់ទឹកភ្នែក ។  
៥- ពុកម៉ែផ្តាំថា ឲ្យប្រឹងសិក្សា ឆ្លងទុក្ខអម្រែក
  រៀនសូត្រមធ្យ័ត បំបាត់ទឹកភ្នែក ផុតលីទូលរែក
    អម្រែកជីវិត ។  
៦- លោកប្រៀនប្រដៅ កូនខុសលោកហៅ ឲ្យកូនមកជិត
  ឲ្យប្រឹងធ្វើការ ពិចារណ៍រិះគិត បណ្តុះគំនិត
    សន្សំសំចៃ ។  
៧- ឲ្យកូនធ្វើល្អ កាយចិត្តស្មោះសរ បវររាល់ថ្ងៃ
  វាចាពីរោះ កេរ្តិ៍ឈ្មោះថ្លាថ្លៃ គុណគាប់តម្លៃ
    ថ្កុំថ្កើងខ្ពង់ខ្ពស់ ។  
៨- បណ្តាំលោកថ្លៃ គោរពយប់ថ្ងៃ ខ្លឹមសារពីរោះ
  កូនប្រណិប័តន៍ ពាក្យសត្យខ្ពង់ខ្ពស់ ធ្វើតាមមានយស
    មានទ្រព្យសក្តា ។  
៩- ខ្លួនទីពឹងខ្លួន គោលការណ៍ច្បាប់ក្បួន ខ្ជាប់ខ្ជួនសច្ចា
  ព្យាយាមតស៊ូ ឆាប់យូរយ៉ាងណា តាំងចិត្តប្រាថ្នា
    សម្រេចជានិច្ច ។  
១០- កាយគាប់សុភាព ស្គាល់ខ្ពស់ស្គាល់ទាប រៀបកុំឲ្យភ្លេច
  ទោសទណ្ឌខុសច្បាប់ ចៀសឆាប់រំពេច ត្រូវលះត្រូវគេច
    លះលោភបំពាន ។  
១១- លះចិត្តទោម្នេញ សីលទានពេញលេញ ស្ងប់ស្ងាត់ជាយាន
  លះបាបសាងបុណ្យ ដឹងគុណត្រូវរៀន រស់គាប់ទ្រព្យមាន
    តទៅបរលោក ។  
More
ACLEDA Unity ToanChet
1,686,826 PEOPLE USE THIS
Download: App Store and Google Play
Site Map    Form Center    User Manuals    Financial Calculator    Newsletter    Security Tips    Legal Notice
Online Visitors: 123    Today​ Visitors: 17,847    Yesterday Visitors: 21,988