Figures in our website are quoted for indication purpose only and subject to variation. Please contact our nearest branch or Call Center for our services requirements and more information.
Close
ACLEDA Bank Plc.
expand_less

homenavigate_nextMedianavigate_nextEducational Poems

arrow_backពេលវេលា ជាមាសប្រាក់

- បទពាក្យ៩ បែបជាប់ទង -
១- ពេលវេលា ជាមាសប្រាក់ តាក់តែងការ
  គ្រប់អាត្មា ចារចំណាំ ចាំឲ្យទៀង
  លះលើសលោះ ព្រោះខកម៉ោង តោងលះលាង
  សូមអ្នក-នាង ផ្ទៀងឲ្យត្រូវ ផ្លូវទម្លាប់ ។
២- ចរាចរ ល្អត្រូវគិត ពិតស្ថានភាព
  ផ្លូវខ្ពស់ទាប គាបស្ទះកក ខកជន់ជាប់
  ជួនកាលស៊យ លយជ្រួសជ្រុល រុលសន្ធាប់
  ប៉ះពារងាប់ ជាប់ទោសទណ្ឌ ពាន់រយខាត ។
៣- ខូចរបស់ អស់លុយកាក់ ដាក់រាសី
  ព្រោះគិតខ្លី ក្ដីទម្លាប់ ជាប់មិនស្អាត
  ដេកដំអក់ តក់វេលា វាខុសខ្នាត
  លះសម្អាត ឆ្លាតតម្រូវ ត្រូវវេលា ។
ជំនួយស្មារតី
គោលបំណង :
  • ដើម្បីឲ្យអ្នកសិក្សាយល់អំពីតម្លៃនៃពេលវេលា
  • ត្រូវកំណត់ពេល ដោយថ្លឹងថ្លែងស្ថានភាពចរាចរ និងយានជំនិះ ដើម្បីធ្វើដំណើរឲ្យត្រូវម៉ោងកំណត់នៃការងារ ។
More
ACLEDA Unity ToanChet
1,686,826 PEOPLE USE THIS
Download: App Store and Google Play
Site Map    Form Center    User Manuals    Financial Calculator    Newsletter    Security Tips    Legal Notice
Online Visitors: 83    Today​ Visitors: 2,304    Yesterday Visitors: 18,728