Figures in our website are quoted for indication purpose only and subject to variation. Please contact our nearest branch or Call Center for our services requirements and more information.
Close
ACLEDA Bank Plc.
expand_less

homenavigate_nextMedianavigate_nextEducational Poems

arrow_backបណ្តាំនាយក

- បទពាក្យ៧ -
១- រីអ្នកធ្វើការក្រោមបង្គាប់ កំហុសកើតជាប់ជាធម្មតា
  ចៅហ្វាយឈឺចាប់ជេរផ្តាសា តិះដៀលឡូឡានាំអាស្រូវ ។
២- គួរគិតឲ្យជ្រៅកុំរាយមាយ អនាគតនាយមិនឥឡូវ
  អ្នកនោះប្រឹងរៀនកែតម្រូវ ការល្អពេកកូវក្លាយជាមេ ។
៣- ពុំមាននរណាចង់ធ្វើខុស ចង់តែដាលដុះល្អលើសគេ
  មិនចង់ឮស្ដីបន្ទោសជេរ ប្រមាថដៀលទ្វេឆ្កួតលេលា ។
៤- ប្រមុខដឹកនាំសព្វកិច្ចការ គួរពិចារណាគ្រងឲ្យជា
  ជួយកែតម្រូវទាំងអស់គ្នា ល្អគ្រប់វេលាកើតប្រយោជន៍ ។
៥- មេលះបង់សព្វអកុសល អាក្រក់កង្វល់ស្អុយអសោច
  លះលោភទោសៈលះហិនហោច លះមោហ៍ផុយខ្លោចចាកចេញចៀស ។
៦- រៀនអប់រំកាយវាចាចិត្ត ស្មោះស្ម័គ្រស្នេហ៍ស្និទ្ធល្អពេញពាស
  សុខដុមរមនាថ្លៃជាងមាស ចាកក្ដីវិនាសភ្លឺឯងអង្គ ។
បុគ្គលិកល្អ គឺជាបុគ្គលិកដែលបម្រើអតិថិជនត្រូវតាមតួនាទីរបស់ខ្លួនប្រកបដោយសមត្ថភាព សីលធម៌ និងមានស្មារតីរឹងប៉ឹងជានិច្ច ។
More
ACLEDA Unity ToanChet
1,686,826 PEOPLE USE THIS
Download: App Store and Google Play
Site Map    Form Center    User Manuals    Financial Calculator    Newsletter    Security Tips    Legal Notice
Online Visitors: 112    Today​ Visitors: 2,525    Yesterday Visitors: 18,728