Figures in our website are quoted for indication purpose only and subject to variation. Please contact our nearest branch or Call Center for our services requirements and more information.
Close
ACLEDA Bank Plc.
expand_less

homenavigate_nextMedianavigate_nextEducational Poems

arrow_backខ្វះគ្រប់វ័យក្នុងជីវិត

- បទកាកគតិ -
១- កើតមកត្រូវខុស ទោះខ្ទើយស្រីប្រុស វ័យបីតាមន័យ
  បឋមមជ្ឈិម(១) បច្ឆិមវ័យ(២) មានក្ររីងរៃ
    នៅក្នុងជីវិត ។  
២- វ័យបឋមថ្លៃ(៣) មានកម្លាំងក្រៃ មានពេលមែនពិត
  តែក្រលុយកាក់ ទុកដាក់ខ្វល់គិត ក្រក្នុងជីវិត
    គ្មានប្រាក់ទ្រព្យធន ។  
៣- វ័យមជ្ឈិមថ្លៃ(៤) រវល់រាល់ថ្ងៃ ប្រាក់មានពេកពន់
  មានទាំងថាមពល រវល់ការធ្ងន់ ព្រឹកដល់យប់យន់
    ការគរខ្វាយខ្វល់ ។  
៤- បច្ឆិមចុងក្រោយ(៥) វ័យចាស់ចុះខ្សោយ គ្មានការបន្សល់
  មានប្រាក់ទ្រព្យា វេលាសេសសល់ រស់រែងកង្វល់
    ខ្វះខាតគ្រប់វ័យ ។  
  • (១) បឋមមជ្ឈិម (ប៉ៈឋំម័ចឈិម) ។
  • (២) បច្ឆិមវ័យ (បុ័ចឆិម៉ៈវយ) : (ន) វ័យខាងចុង ។
  • (៣) បឋមវ័យ (ប៉ៈឋំវយ) : (ន) វ័យដំបូង ។
  • (៤) មជ្ឈិមវ័យ (ម័ចឈិមៈវយ) : (ន) វ័យកណ្តាល ។
  • (៥) បច្ឆិម (បុ័ចឆិម)  ។
More
ACLEDA Unity ToanChet
1,686,826 PEOPLE USE THIS
Download: App Store and Google Play
Site Map    Form Center    User Manuals    Financial Calculator    Newsletter    Security Tips    Legal Notice
Online Visitors: 113    Today​ Visitors: 17,407    Yesterday Visitors: 21,988