Figures in our website are quoted for indication purpose only and subject to variation. Please contact our nearest branch or Call Center for our services requirements and more information.
Close
ACLEDA Bank Plc.
expand_less

homenavigate_nextMedianavigate_nextEducational Poems

arrow_backរឿង ខ្លាចាស់ និងមាណព

- បទកាកគតិ -
១- ខ្លាចាស់ភ្នែកស្លឹង ស្គាំងស្គមចេញឆ្អឹង ប្រឹងដើរទប់ប្រាណ
  ស្វះស្វែងចំណី រកឆីមិនបាន ស្រែកឃ្លានចរថ្កាន
    ក្រែងបានសាច់ឆី ។  
២- ចៃដន្យប្រសព្វ មាណពចរច្រប់ រំភើបឥតបី
  ខ្លាចាស់ច្រដោម ប្រលោមចង់ឆី ហាមាត់ស្រដី
    និយាយពាក្យផ្អែម ។  
៣- ម្នាលអ្នកមាណព មកអាយកុំឈប់ អ្នកអើយល្ហឹមល្ហែម
  មកយកមាសពេជ្រ រំលេចម្សៅថែម មាណពលង់ផ្អែម
    បាត់ខ្លាចអស់ខ្វល់ ។  
៤- កុំខ្លាចខ្ញុំអី ចាស់ខ្ពើមចំណី ពេលឆីចុកឆ្អល់
  ក្រចកសឹករឹល ធ្មេញហិលរេចដល់ កុំខ្លាចកុំឆ្ងល់
    គ្មានពិសអំពល់ ។  
៥- កាលខ្ញុំនៅខ្លាំង មហាកម្លាំង ធ្មេញមុតដល់គល់
  ដេញខាំប្រើសឈ្លូស ទម្លុះតទល់ បានឆ្ងាញ់មិនយល់
    ខ្លាចបាបឡើយណា ។  
៦- ឥឡូវសាងបុណ្យ លាងបាបអាសន្ន គ្រោះសព្វទិសា
  មុននឹងចូលមក ចាប់យកទានណា សូមលាងកាយា
    ឱ្យជ្រះជាមុន ។  
៧- មាណពចង់បាន រត់ចុះស្រះថ្កាន ដោយក្តីលោភលន់
  ជាន់ភ្លាត់(១)ភក់ជ្រៅ ផុងនៅល្បាប់ទន់ យល់ខុសទោសធ្ងន់
    លោភខានបានទ្រព្យ ។  
៨- ខ្លាចាស់កែក្រាយ ស្ទុះហែកសប្បាយ ត្របាក់ញេញញាប់
  មាណពសន្លប់ ផុងថប់ដល់ងាប់ ខ្លាចាស់មានភ័ព្វ
    ចាប់ជាប់បានឆី ។  
ជំនួយស្មារតី : អប់រំឱ្យយល់អំពីផលនៃការលោភលន់ និងចរិតមនុស្សពាល
(១) ភ្លាត់ (កិ): ជ្រុល ភ្លាត់គំនិត ភ្លាត់ជើង ។
More
ACLEDA Unity ToanChet
1,686,826 PEOPLE USE THIS
Download: App Store and Google Play
Site Map    Form Center    User Manuals    Financial Calculator    Newsletter    Security Tips    Legal Notice
Online Visitors: 97    Today​ Visitors: 2,322    Yesterday Visitors: 18,728