Figures in our website are quoted for indication purpose only and subject to variation. Please contact our nearest branch or Call Center for our services requirements and more information.
✖  Close
ACLEDA Bank Plc.

 »  Media  »  Educational Poems

អនុស្សាវរីយ៍បាត់ដំបង

- បទពាក្យ៩ បែបជាប់ទង -
១- ភ្នំសំពៅ នៅបាណន់ បន់ប្រាថ្នា
  ជួបជីវ៉ា ថ្លាជីវិត និត្យនែបប្រាណ
  ទោះបីស្លាប់ ចាប់ជាតិថ្មី ស្រីចាំឋាន
  សូមក្សេមក្សាន្ត បានរួមស្នេហ៍ ថែបណ្តាំ ។
២- ទឹកហូរហួស ជ្រោះសេកសក ខកមួយគ្រា
  ស្រីសូមលា ពៀរចម្លង ឆ្លងតាមកម្ម
  ព្រួយព្រាត់ប្រាស ផ្លាស់លំនៅ ទៅរាប់ឆ្នាំ
  ពាក្យពេចន៍ផ្តាំ ចាំពាក្យពៅ នៅមានន័យ ។
៣- ផ្លូវរលាក់ ទាក់អារម្មណ៍ ខំត្រាច់ចរ
  រួមអំណរ ល្អជិតជុំ ភ្នំព្រឹក្សព្រៃ
  ស្រុកសំឡូត ស្រូតទាំងព្រឹក នឹកមមៃ
  សួគ៌ាល័យ នៃជីវិត ពិតត្រកាល ។
៤- ឋានធម្មជាតិ លាតលាស់ថ្មី ដីចម្ការ
  ដូចរចនា ថ្លាបំព្រង គ្រងកម្រាល
  លម្អភ្នំ ជុំខៀវជិត ពិតត្រអាល
  ស្រូបស្រស់ស្រាល ថ្នាលខ្ពស់ទាប រៀបជុំជិត ។
« Back
More
ACLEDA Unity ToanChet
1,144,600 PEOPLE USE THIS
Download: App Store and Google Play
Site Map    Form Center    User Manuals    Financial Calculator    Newsletter    Security Tips    Legal Notice
Online Visitors: 151    Today​ Visitors: 4,012    Yesterday Visitors: 16,621