homenavigate_nextព័ត៌មានអំពីធនាគារnavigate_nextពានរង្វាន់ និងវិញ្ញាបនបត្រ
ពានរង្វាន់ និងវិញ្ញាបនបត្រ

ប័ណ្ណថ្លែងអំណរគុណរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ជូនចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានចូលរួមបរិច្ចាគថវិកាចំនួន ១.២០០.០០០.០០០ រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។
១៦ មេសា ២០២០
ប័ណ្ណថ្លែងអំណរគុណរបស់កាកបាទក្រហមកម្ពុជា ជូនចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានជួយឧបត្ថម្ភថវិកាចំនួន ៨០០.០០០.០០០ រៀល ក្នុងពិធីអបអរខួបទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ។
២ មេសា ២០២០
លិខិតថ្លែងអំណរគុណ របស់សមាគមសហគ្រិនស្ត្រីកម្ពុជា ជូនចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ក្នុងកម្មវិធី ទិវាសហគ្រិនស្ត្រីកម្ពុជា ក្រោមប្រធានបទ៖ "ការរីកចម្រើនអាជីវកម្មស្ត្រីក្នុងយុគសម័យឌីជីថល" ។
៦ ធ្នូ ២០១៩
ឧបត្ថម្ភកម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម ដែលមានឈ្មោះថាអាជីវកម្មខ្ញុំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។
៧ តុលា ២០១៩
ពានរង្វាន់ជាធនាគារដៃគូឈានមុខគេនៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០១៩ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។
៣ កញ្ញា ២០១៩
ប័ណ្ណថ្លែងអំណរគុណរបស់សមាគមចក្ខុខ្មែរ (Khmer Sight) ជូនចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានចូលរួមបរិច្ចាគថវិកាចំនួន ៥០.០០០ ដុល្លារអាមេរិក សម្រាប់ការពិនិត្យព្យាបាលពលរដ្ឋកម្ពុជាដែលមានជំងឺភ្នែក ។
១ សីហា ២០១៩
ប័ណ្ណថ្លែងអំណរគុណរបស់កាកបាទក្រហមកម្ពុជា ជូនចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានជួយឧបត្ថម្ភថវិកាចំនួន ៨០០.០០០.០០០ រៀល ក្នុងពិធីអបអរខួបទី ១៥៦ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ។
៨ ឧសភា ២០១៩
ប័ណ្ណថ្លែងអំណរគុណរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា ជូនចំពោះ ធនាគារ អេស៊ីលីដា ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១.០០០ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការការពារសត្វដំរីកម្ពុជា ព្រៃឈើ និងបេតិកភណ្ឌវប្បធម៌ដែលពាក់ព័ន្ធ ។
១០ មេសា ២០១៩
លិខិតថ្លែងអំណរគុណដល់ធនាគារ អេស៊ីលីដា ដែលបានឧបត្ថម្ភកម្មវិធីខួបអនុស្សាវរីយ៍លើកទី៧ របស់សមាគមសហគ្រិនស្ត្រីកម្ពុជា ។
៧ មេសា ២០១៩
ពានរង្វាន់ជាធនាគារដៃគូឈានមុខគេដែលចេញប័ណ្ណវីសា ទូទាត់ប័ណ្ណឥណពន្ធវីសា និងមានដៃគូទូទាត់ប័ណ្ណវីសា ច្រើនជាងគេប្រចាំឆ្នាំ២០១៨ ។
៦ មេសា ២០១៩
ប័ណ្ណសរសើររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនចំពោះធនាគារ អេស៊ីលីដា ដែលមានស្នាដៃចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឆ្នាំ២០១៨ ។
១៨ មីនា ២០១៩
ប័ណ្ណថ្លែងអំណរគុណរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ជូនចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានចូលរួមបរិច្ចាគថវិកាចំនួន ១.២០០.០០០.០០០ រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។
១៥ កុម្ភៈ ២០១៩
ប័ណ្ណសរសើរចំពោះស្នាដៃល្អក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ប្រចាំឆ្នាំ២០១៨ ។
២៥ មករា ២០១៩
លិខិតថ្លែងអំណរគុណ របស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជូនចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានរួមចំណែកឧបត្ថម្ភក្នុងការរៀបចំ ពិព័រណ៍សិក្សាឆ្នាំ២០១៨ ។
៨ ធ្នូ ២០១៨