www.acledabank.com.kh

homenavigate_nextព័ត៌មាន​អំពី​ធនាគារnavigate_nextអគារ​ថ្មី​ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី

អគារ​ថ្មី​ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី

អគារ​ថ្មី​ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី

កាល​ពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​​អគារ​ថ្មី​ការិយាល័យ​កណ្តាល ដែល​មាន​ទីតាំង​នៅ​អគារលេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។

សំណង់​អគារថ្មីការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី នេះ​បាន​ចាប់​ផ្តើមសាងសង់​ក្នុង​ខែ​មករា ឆ្នាំ​២០១៣ តាម​ស្តង់ដារ​អន្តរជាតិ ដែល​មាន​កម្ពស់ ២០ជាន់ និង​អគារ​ក្រោមដី​ចំនួន ៤ជាន់ មាន​ផ្ទៃក្រឡា​បម្រើ​ការងារ​សរុប​ចំនួន ៤៣.០០០ ម៉ែត្រការ៉េ សម្រាប់​ប្រើប្រាស់​រយៈពេល ២០ឆ្នាំ​ទៅ​មុខទៀត ។

អគារ​ថ្មី​ការិយាល័យ​កណ្តាល​នេះ គូស​ប្លង់​​ដោយ​ក្រុមហ៊ុន Aedas មាន​ការិយាល័យ​នៅ​ទីក្រុង​ហុងកុង ដែល​ជា​ស្ថាបត្យករ​ល្បី​ល្បាញ និង​ទទួលស្គាល់​​ជា​លំដាប់​ថ្នាក់​​អន្តរជាតិ រួមជាមួយ​និង​ក្រុមហ៊ុន iLi Consulting Engineers Mekong Ltd. ជា​ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​វិស្វកម្ម, Optima Consultant Ltd. ជា​ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​មេកានិក អគ្គិសនី និង​ប្រព័ន្ធ​បណ្តាញ​ទឹក និង BK Asia Pacific ជា​ទីប្រឹក្សា​ផ្នែក​គ្រប់គ្រង​ចំណាយ ។

អគារ​ថ្មីនេះ​បាន​សាងសង់ដោយ​ក្រុមហ៊ុន HYUNDAI Eengineering Co., Ltd. ដែលជា​ក្រុមហ៊ុន​ជំនាញ និងមាន​ឈ្មោះ​ល្បី​ល្បាញ​លើការ​សាងសង់​អគារ​ជាច្រើន​នៅប្រទេស​កូរ៉េ​ខាងត្បូង និង​នៅ​បរទេស ព្រមទាំង​​ទទួលបាន​ជោគជ័យ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៣៤ខែ និង​ថវិកា​ចំនួន ៧៦.៦៩៥.២២៤ ដុល្លារ​អាមេរិក បំពាក់​ទៅ​ដោយ​ឧបករណ៍​​សម្ភារ​ការិយាល័យ​ទំនើប និង​ទាន់សម័យ ព្រមទាំង​មានប្រព័ន្ធ​ការពារ​សន្តិសុខ ការសន្សំសំចៃ​ថាមពល​ប្រើប្រាស់ ការបង្ការ​អគ្គិភ័យ បណ្តាញ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​ទូរគមនាគមន៍ ហើយនិង​ប្រព័ន្ធ​គាំទ្រ​បច្ចេកវិជ្ជា​ព័ត៌មាន រួមទាំង​មានកន្លែង​សម្រាប់​ចតយានយន្ត​គ្រប់ប្រភេទ​ចំនួន ១.២៣៩ គ្រឿង និងមាន​អាហារដ្ឋាន​សម្រាប់​បុគ្គលិក​ដែលប្រកបដោយ​ផាសុកភាព​ខ្ពស់ ។


ដំណើរការ​សាង​សង់



ពិធី​សម្ពោធ

ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥

តើលោកអ្នក​មាន​តម្រូវការ QR ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើសុំឥឡូវនេះ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៤០៧ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ