តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ព័ត៌មាន​អំពី​ធនាគារ  »  សកម្មភាព​សង្គម និង​មនុស្សធម៌

សកម្មភាព​សង្គម និង​មនុស្សធម៌

វប្បធម៌​ការងារ​រួម​របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គោរព​តាម​សង្គម ដែល​ធនាគារ​ធ្វើ​ប្រតិបត្តិការ រួម​ទាំង​ទស្សន​វិស័យ​លើ​អ្នក​ចូល​រួម​ជា​មួយ​យើង​ខ្ញុំ​ទាំង​អស់ ដែល​ក្នុង​នោះ​មិន​មែន​ផ្តោត​តែ​ទៅ​លើ​ភាគទុនិក បុគ្គលិក អតិថិជន និង​ដៃគូ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្តោត​លើ​សហគមន៍​ទាំង​មូល ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​ស្គាល់​ថា ការ​ចូល​រួម​បំពេញ​នូវ​តួនាទី​ជា​ប្រជាពលរដ្ឋ​ដ៏​ល្អ​ក្នុង​សហគមន៍​របស់​យើង គឺ​ជា​បច្ច័យ​មួយ​ដ៏​ល្អ​សម្រាប់​ផលប្រយោជន៍ និង​ភាព​រុង​រឿង​របស់​យើង​ទាំង​អស់​គ្នា ។ យើង​ខ្ញុំ​ទទួល​ស្គាល់​ថា ការ​គាំទ្រ​ចំពោះ​សហគមន៍​មិន​មែន​គ្រាន់​តែ​ជា​សីលធម៌​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​អាជីវកម្ម​មាន​លក្ខណៈ​ល្អ​ប្រសើរ​ផង​ដែរ ពោល​គឺ​មាន​ភាព​រឹងមាំ និង​ភាព​រុងរឿង គឺ​ត្រូវ​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

ខាង​ក្រោម​នេះ គឺ​ជា​សកម្មភាព​សង្គម និង​មនុស្ស​ធម៌​សំខាន់ៗ ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចូល​រួម​តាម​រយៈ​ការ​បរិច្ចាគ-ឧបត្តម្ភ​ផ្សេងៗ ។

២០១៩

  • ការអប់រំ
    • ឧបត្ថម្ភ​កម្មវិធី​ប្រកួត​ប្រជែង​ផែនការ​អាជីវកម្ម ដែល​មាន​ឈ្មោះ​ថា​អាជីវកម្ម​ខ្ញុំ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។
    • ឧបត្ថម្ភ​សម្ភារ​សិក្សា​សម្រាប់​ចែក​ជូន​សិក្សា​នុសិស្ស ក្នុង​កម្មវិធី​ប្រជុំ​បូក​សរុប​ចលនា​ប្រឡង​ប្រណាំង​៣ល្អ របស់​កុមារ-យុវជន​ថ្នាក់​រាជធានី​ភ្នំពេញ ឆ្នាំ​សិក្សា​២០១៨-២០១៩ របស់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។
    • ឧបត្ថម្ភ​កម្មវិធី "វេលា​ដ៏​អស្ចារ្យ" ដែល​រៀបចំ​ដោយ វិទ្យាល័យ ជា ស៊ីម បឹងកេងកង ។
    • ឧបត្ថម្ភ​កម្មវិធី "មហោ​ស្រព​តន្ត្រី និង​ចម្រៀង​កុមារ" ពាន​រង្វាន់​ក្រសួង​ព័ត៌មាន" ។
    • ឧបត្ថម្ភ​កម្មវិធី​តាំង​ពិព័ណ៌ "ទេពកោសល្យ និង​ស្នាដៃ​លើក​ទី៥" ដែល​រៀបចំ​ដោយ សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ។
    • ឧបត្ថម្ភ​កម្មវិធី​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​សិស្សា​នុសិស្ស របស់​សាលារៀន​ជំនាន់​ថ្មី​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ទៅ​កាន់​ខេត្ត​សៀមរាប ។
    • ឧបត្ថម្ភ​កម្មវិធី "ទិវា​អាជីវកម្ម និង​សង្ក្រាន្ត" ដែល​រៀបចំ​ដោយ សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ។
  • សុខភាព
    • ការ​បរិច្ចាគ​ឈាម​របស់​កម្មករ​និយោជិត របស់​ធនាគារ អេស៊ីលីដា ជូន​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់ ជា​ពិសេស​សម្រាប់​ជួយ​ជីវិត​មនុស្ស​ដែល​ត្រូវ​ការ​សង្គ្រោះ​បន្ទាន់ ។
    • ឧបត្ថម្ភ​ដល់ សមាគម​ចក្ខុ​ខ្មែរ (Khmer Sight Foundation) សម្រាប់​ការ​ពិនិត្យ​ព្យាបាល​ពលរដ្ឋ​កម្ពុជា​ដែល​មាន​ជំងឺ​ភ្នែក ។
    • ឧបត្ថម្ភ​ដល់ មន្ទីរ​ពេទ្យ​កុមារ​អង្គរ ។
  • មនុស្សធម៌
    • ឧបត្ថម្ភ​ដល់ កាក​បាទ​ក្រហម​កម្ពុជា ក្នុង​កម្មវិធី អបអរ​ខួប​ទី១៥៦ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ។
  • ហិរញ្ញវត្ថុ​ផ្សេងៗ
    • ឧបត្ថម្ភ​កម្មវិធី "ខួប​អនុស្សាវរីយ៍​លើក​ទី៧" ដែល​រៀបចំ​ដោយ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ។
    • ឧបត្ថម្ភ​ដល់ សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្តា ដើម្បី​គាំទ្រ​ដល់​ការ​ការពារ​សត្វ​ដំរី​កម្ពុជា ព្រៃ​ឈើ និង​បេតិកភណ្ឌ​វប្បធម៌​ដែល​ពាក់ព័ន្ធ ។
    • ឧបត្ថម្ភ​កម្មវិធី "ការ​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ" ដែល​រៀបចំ​ដោយ សមាគម​ធនាគារ​នៅ​កម្ពុជា ។
    • ឧបត្ថម្ភ​កម្មវិធី "ចម្រើន​ព្រះជន្ម​ព្រះមហា​ស្ត្រី​អង់គ្លេស" ដែល​រៀបចំ​ដោយ ស្ថានទូត​អង់គ្លេស ។
    • ឧបត្ថម្ភ​កម្មវិធី "ទិវា​ប្រាក់​រៀល​ខួប​លើក​ទី៣៩" ដែល​រៀបចំ​ដោយ ធនាគារ​ជាតិ នៃ កម្ពុជា ។
    • ឧបត្ថម្ភ​កម្មវិធី "Digital Cambodia 2019" ដែល​រៀបចំ​ដោយ Sabay Digital Corporation ។

២០១៨

  • ការអប់រំ
    • ឧបត្ថម្ភ​ដល់ អង្គការ​មូលនិធិ​អេស៊ីលីដា-ចាឌីន​សម្រាប់​ការ​អប់រំ ដើម្បី​សាង​សង់​សាលា​បឋម​សិក្សា​ពីរ​ខ្នង​ធ្វើ​អំពី​ថ្ម ក្នុង​ខេត្ត​ឧត្តរមានជ័យ និង រតនគិរី ។
    • ឧបត្ថម្ភ​កម្មវិធី "មហោ​ស្រព​តន្ត្រី និង​ចម្រៀង​កុមារ" ពាន​រង្វាន់​ក្រសួង​ព័ត៌មាន ។
    • ឧបត្ថម្ភ​កម្មវិធី "ទិវា​សហគ្រិនភាព​កម្ពុជា" ដែល​រៀបចំ​ដោយ ក្រសួង​អប់រំ យុវជន និង​កីឡា ។
    • ឧបត្ថម្ភ​កម្មវិធី "Digitalization of Accounting: Supporting ASEAN MSMEs" ដែល​រៀបចំ​ដោយ វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ និង​សវនករ​កម្ពុជា ។
    • ឧបត្ថម្ភ​កម្មវិធី "ពិព័រណ៍​សិក្សា ឆ្នាំ២០១៨" ដែល​រៀបចំ​ដោយ សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ។
    • ឧបត្ថម្ភ​កម្មវិធី "ទិវា​អាជីវកម្ម ឆ្នាំ២០១៨" ដែល​រៀបចំ​ដោយ សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង ។
    • ឧបត្ថម្ភ​កម្មវិធី "រាត្រី​សមោសរ​នៃ​ក្បាច់​រាំ" ដែល​រៀបចំ​ដោយ សហព័ន្ធ​កីឡា​រាំ​កម្ពុជា ។
    • ឧបត្ថម្ភ​កម្មវិធី "Graduation and Award Ceremony" ដែល​រៀបចំ​ដោយ សាលា​អន្តរជាតិ Harrods ។
  • សុខភាព
    • ការ​បរិច្ចាគ​ឈាម​របស់​កម្មករ​និយោជិត របស់​ធនាគារ អេស៊ីលីដា ជូន​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់ ជា​ពិសេស​សម្រាប់​ជួយ​ជីវិត​មនុស្ស​ដែល​ត្រូវ​ការ​សង្គ្រោះ​បន្ទាន់ ។
    • ឧបត្ថម្ភ​ដល់ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ។
  • មនុស្សធម៌
    • ឧបត្ថម្ភ​ដល់ កាក​បាទ​ក្រហម​កម្ពុជា ក្នុង​កម្មវិធី អបអរ​ខួប​ទី១៥៥ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ។
    • ឧបត្ថម្ភ​ដល់ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ។
  • ប្រពៃណី
    • ឧបត្ថម្ភ​កម្មវិធី "អង្គរ​សង្រ្កាន្ត" ដែល​រៀបចំ​ដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ។
    • ឧបត្ថម្ភ​កម្មវិធី "ពិព័រណ៍​អាពាហ៍​ពិពាហ៍" ដែល​រៀបចំ​ដោយ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្ប និង ក្រុមហ៊ុន​សិរីមង្គល ។
  • ហិរញ្ញវត្ថុ​ផ្សេងៗ
    • ឧបត្ថម្ភ​កម្មវិធី "ទិវា​សហគ្រិន​ស្ត្រី​ឆ្នាំ២០១៨" ក្រោម​ប្រធាន​បទ ៖ "ស្ត្រី និង​ហិរញ្ញវត្ថុ" ដែល​រៀបចំ​ដោយ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ។
    • ឧបត្ថម្ភ​ដល់ សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្តា ដើម្បី​គាំទ្រ​ដល់​ការ​ការពារ​សត្វ​ដំរី​កម្ពុជា ព្រៃ​ឈើ និង​បេតិកភណ្ឌ​វប្បធម៌​ដែល​ពាក់ព័ន្ធ ។
    • ឧបត្ថម្ភ​កម្មវិធី "ពិព័រណ៍​គេហដ្ឋាន" ដែល​រៀបចំ​ដោយ 360 Events ។
    • ឧបត្ថម្ភ​កម្មវិធី "Youth Photo Contest" ដែល​រៀបចំ​ដោយ​ភោជនីដ្ឋាន One More ។
    • ឧបត្ថម្ភ​កម្មវិធី "Agriculture Trade Mission to Cambodia 2018" ដែល​រៀបចំ​ដោយ BritCham Cambodia ។
    • ឧបត្ថម្ភ​កម្មវិធី "Japanese Traditional Dancing Festival" ដែល​រៀបចំ​ដោយ JACAM ។
    • ឧបត្ថម្ភ​កម្មវិធី "The First Biggest Mobile Show" ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន COMPASS Advertising និង​ផ្សារ​អ៊ីអន ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.១៣៦.២៤០ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៦៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.២៣១    ចំនួនអ្នកទស្សនាពីម្សិល : ១០.៩២៣