ទំនាក់ទំនង
មធ្យោបាយសម្រាប់ទំនាក់ទំនងភ្នាក់ងារប្រឹក្សាលក់ និងរក្សាអតិថិជន ហើយនិងផ្នែកសាជីវកម្មអន្តរជាតិ នៅការិយាល័យកណ្ដាល ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
ធនាគារអេស៊ីលីដាមានបណ្ដាញប្រតិបត្តិការយ៉ាងធំទូលាយគ្របដណ្ដប់ទូទាំងព្រះរាជាណាចក្រកម្ពុជា ។ សម្រាប់អាសយដ្ឋានទំនាក់ទំនងរបស់ធនាគារអេស៊ីលីដាក្នុងខេត្ត-រាជធានីនីមួយៗ សូមចុចទីនេះ ។
នៅទីនេះ លោកអ្នកអាចស្វែងរកអាសយដ្ឋានទីតាំងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (អេធីអឹម) និងម៉ាស៊ីនដាក់ប្រាក់បញ្ញើ របស់ធនាគារអេស៊ីលីដា នៅទូទាំងប្រទេស ។
នៅទីនេះ លោកអ្នកអាចស្វែងរកអាស័យដ្ឋានទីតាំងរបស់ម៉ាស៊ីនឆូតកាតអេស៊ីលីដា ដែលបានបំពាក់នៅតាមផ្សារទំនើប ហាងលក់ទំនិញ ហាងលក់សំលៀកបំពាក់ ភ្នាក់ងារទេសចរណ៍ សាកលវិទ្យាល័យ សណ្ឋាគារ ស្ថានីយ៍ប្រេងឥន្ធនៈ មន្ទីរពេទ្យ និងកន្លែងជាច្រើនទៀត ។
នៅក្នុងទំព័រនេះ បង្ហាញពីតារាងដៃគូអេស៊ីលីដាយូនីធីទាន់ចិត្ត ដែលលោកអ្នកអាចធ្វើប្រតិបត្តិការទូទាត់ផ្សេងៗតាមរយៈ QR Code ។
ធនាគារអេស៊ីលីដា មានបណ្តាញសាខា និងអេធីអឹម ធំទូលាយជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានពង្រីកតំបន់ប្រតិបត្តិការទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ា ប៉ុន្តែដើម្បីជាជំនួយមួយកម្រិតទៀតដល់លោកអ្នកក្នុងការស្វែងរកសាខា ឬទីតាំងអេធីអឹមដែលនៅជិតបំផុត យើងខ្ញុំបានដៅទីតាំងទាំងនោះនៅលើផែនទី Google ដែលងាយស្រួលស្វែងរកផ្លូវ ។
នៅក្នុងទំព័រនេះ យើងខ្ញុំមានក្តីសោមនស្សសូមបង្ហាញជូនលោកអ្នកនូវចម្លើយចំពោះសំណួរទាំងឡាយដែលអតិថិជនបានសួរជាញឹកញាប់ ។
ធនាគារអេស៊ីលីដាបើកបម្រើជូនលោកអ្នក ចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ សម្រាប់គ្រប់សេវាកម្មធនាគារ និងព្រឹកថ្ងៃសៅរ៍ សម្រាប់សេវាវ៉េសស្ទឺនយូញៀន មូលប្បទានបត្រទេសចរណ៍ មូលប្បទានបត្របរទេស និងទទួលប្រាក់បញ្ញើ...
ប្រសិនបើលោកអ្នកមានតម្រូវការផ្សេងៗ មិនបានបំពេញតាមតម្រូវការរបស់លោកអ្នក សូមមេត្តាទាក់ទងយើងខ្ញុំ... យើងខ្ញុំរង់ចាំស្វាគមន៍ទទួល និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនលោកអ្នកគ្រប់ពេលវេលា ។
អេស៊ីលីដាជាធនាគារដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានក្រុមជំនាញធ្វើការបីវេណបន្តគ្នា គឺ ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍ រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ដើម្បីរង់ចាំបម្រើអតិថិជនទាំងក្នុងស្រុកនិងជុំវិញពិភពលោក ជាមួយនឹងព័ត៌មានប្រកបដោយទំនុកចិត្តខ្ពស់ដែលពួកគាត់ចង់ដឹង ឬទទួលការផ្ដល់យោបល់ផ្សេងៗចំពោះផលិតផលនិងសេវាហិរញ្ញវត្ថុនានារបស់ធនាគារអេស៊ីលីដា ។
តារាងកូដប្រើនៅក្នុងវិក្កយបត្រអេធីអឹមរបស់ធនាគារអេស៊ីលីដា សេវាអេស៊ីលីដាយូនីធី និងសៀវភៅបញ្ញើសំចៃ ។
ដើម្បីបង្កើនគុណភាពបម្រើសេវាកម្មរបស់យើងខ្ញុំ សូមលោកអ្នកមេត្តាចំណាយពេលប្រហែល ១០នាទី ដើម្បីផ្តល់នូវចម្លើយ និងសំណូមពរផ្សេងៗ ។ ចម្លើយរបស់លោកអ្នកនឹងរក្សាការសម្ងាត់ ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៥ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា អ៊ឹមអេហ្វអាយ មីយ៉ាន់ម៉ា, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, និង អេស៊ីលីដា ប្រូភើធី អិលធីឌី ។
ធនាគារអេស៊ីលីដា បានចាប់ដៃគូជាមួយ និងជាសមាជិករបស់ស្ថាប័នមានកិត្យានុភាពជាច្រើន ដែលនេះបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់យើងនៅក្នុងសហគមន៍ពាណិជ្ជកម្ម ។