homenavigate_nextវិជ្ជាជីវៈnavigate_nextកម្មសិក្សាnavigate_nextដំណឹងស្តីពីការធ្វើកម្មសិក្សា
ដំណឹងស្តីពីការធ្វើកម្មសិក្សា
យើងខ្ញុំអនុញ្ញាតឱ្យនិស្សិតមកធ្វើកម្មសិក្សា នៅធនាគារ អេស៊ីលីដា ភីអិលស៊ី ឬក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងប្រទេស ពេលព្រឹក ចំនួន ៤០ នាក់ និង ពេលរសៀល ចំនួន ៤០ នាក់ ។
ព័ត៌មានទាក់ទងនឹងការដាក់ពាក្យសុំចុះកម្មសិក្សា
- ពាក្យស្នើសុំធ្វើកម្មសិក្សាអាចទាញយកបាននៅខាងក្រោម ។
- ឯកសារដាក់ពាក្យមាន ៖ ពាក្យស្នើសុំធ្វើកម្មសិក្សា (មានបិតរូបថតបច្ចុប្បន្ន), លិខិតស្នើសុំធ្វើកម្មសិក្សា (ចេញពីសាលា ដោយគោរពជូននាយកប្រតិបត្តិធនធានមនុស្ស [SVP & Head of Human Resources Division]) កម្រងសំណួរស្រាវជ្រាវទាក់ទងនឹងប្រធានបទដែលស្នើសុំ (មិនឲ្យលើស ៣០ សំណួរ) និងលក្ខខណ្ឌកម្មសិក្សា (គ្រប់សមាជិកក្រុម ដែលដាក់ពាក្យត្រូវអានឲ្យយល់ និងចុះហត្ថលេខា) ។
- ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២:០០ ថ្ងៃត្រង់ តាមរយៈអ៊ីម៉ែល hr.develop@acledabank.com.kh ។
- បញ្ជីសម្រាំងនឹងបិទផ្សាយនៅ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា (ស្ថិតនៅ អគារលេខ១៣៩៧ មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ) និងនៅក្នុងវេបសាយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៥:០០ រសៀល ។
- កាលបរិច្ឆេទចុះកម្មសិក្សា ៖ ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ។
- រយៈពេលនៃការធ្វើកម្មសិក្សា ៖ អប្បបរមា ២សប្តាហ៍ និងអតិបរមា ១ខែ ។
- ពេលម៉ោងធ្វើកម្មសិក្សា ៖ ពេលព្រឹក ចាប់ពីម៉ោង ៧:៣០ ដល់ ១២:០០ និង/ឬ ពេលល្ងាច ចាប់ពីម៉ោង ១៣:00 រហូតដល់ម៉ោង ១៦:៣០ ។
បញ្ជាក់ ៖
- ករណីឯកសារដាក់ពាក្យសុំធ្វើកម្មសិក្សាមិនត្រឹមត្រូវ មិនគ្រប់គ្រាន់ នឹងមិនមានឈ្មោះក្នុងបញ្ជីសម្រាំងឡើយ ។
- និស្សិតដែលមានឈ្មោះក្នុងបញ្ជីសម្រាំង ត្រូវមកតម្រង់ទិស នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ ករណី អវត្តមាន ក្នុងថ្ងៃទម្រង់ទិសដោយមិនបានផ្តល់ព័ត៌មានជាមុនមកផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស នៃនាយកដ្ឋានធនធានមនុស្ស ធនាគារ អេស៊ីលីដា ភីអិលស៊ី មិនត្រូវបានអនុញ្ញាតឲ្យចុះធ្វើកម្មសិក្សាឡើយ ។
- កម្មសិក្សាការីត្រូវបានអនុញ្ញាតឱ្យចុះធ្វើកម្មសិក្សាស្រាវជ្រាវ តាមរយៈការអាន ឬកត់ត្រាដោយដៃ ឬកុំព្យូទ័រតាមសៀវភៅគោលការណ៍ នីតិវិធី សេចក្តីណែនាំ និងឯកសារផ្សេងៗរបស់ធនាគារតែប៉ុណ្ណោះ ។
warningកម្មសិក្សាការី ត្រូវជ្រើសរើសប្រធានបទ ដែលមិនប៉ះពាល់ការងារប្រតិបត្តិការសាច់ប្រាក់ និងបច្ចេកវិជ្ជាព័ត៌មាន ។
warningសូមមេត្តាអធ្យាស្រ័យ ដោយចំណតមិនអាចទទួលបម្រើជូនគ្រប់ប្រភេទនៃយានជំនិះរបស់កម្មសិក្សាការី ដែលអញ្ជើញមកតម្រង់ទិសបាន ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទ ៖ ០១៥ ៩០០ ២៤៥ / ០១៥ ៧០០ ៩៣៣ / ០១៥ ៧០០ ៣៦៥ ។