» វិជ្ជាជីវៈ » ដំណឹងជ្រើសរើសបុគ្គលិក » អ្នកសំអាត
អ្នកសំអាត
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារនាំមុខគេលេខ ១ លើគ្រប់វិស័យ ត្រូវការជ្រើសរើសបុគ្គលិកសម្រាប់តំណែងជា អ្នកសំអាត ចំនួន ១៧នាក់ បម្រើការនៅតាមសាខាដូចខាងក្រោម ៖
- ការិយាល័យកណ្តាល
- សាខាស្រុកកំរៀង - ឃុំបឹងរាំង
- សាខាស្រុកគងពិសី - ឃុំស្នំក្រពើ
- សាខាស្រុកមុខកំពូល - ឃុំព្រែកអញ្ចាញ
- សាខាខេត្តប៉ៃលិន
- សាខាស្រុកពញាក្រែក - ឃុំកោងកាង
- សាខាស្រុកព្រះនេត្រព្រះ - ឃុំជប់វារី
- សាខាទី១ ឫស្សីកែវ
- សាខាស្រុកស្អាង - ឃុំព្រែកគយ
- សាខាស្រុកថ្មគោល - ឃុំតាពូង
តួនាទីសំខាន់ៗ ៖
- រៀបចំតុបតែង កែលម្អ និងសំអាតទីកន្លែងបម្រើការងារ ចំណតយានយន្ត បន្ទប់ទឹក/បង្គន់ បរិវេណក្នុង-ក្រៅការិយាល័យ និងឧបករណ៍-សម្ភារឲ្យមានរបៀបរៀបរយ និងមានសោភ័ណភាព
- រៀបចំបម្រើភេសជ្ជៈ សម្រាប់ភ្ញៀវ-កម្មករនិយោជិតឲ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យជានិច្ច
- បោកគក់សំអាតវំាងនន កម្រាលតុ កន្សែងជូតដៃ និងសម្ភារផ្សេងៗទៀតឲ្យបានស្អាតជាប្រចាំ
- ធ្វើកិច្ចការតាមតម្រូវការរបស់អ្នកគ្រប់គ្រង
គុណវុឌ្ឍិ ៖
- យ៉ាងតិចសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)
- ជានីតិជនដែលមានសញ្ជាតិខ្មែរ
- មានចំណេះដឹងភាសាអង់គ្លេសជាមូលដ្ឋាន
- មានលក្ខណសម្បត្តិក្នុងការប្រាស្រ័យទាក់ទង និងមានឥរិយាបថចេះបម្រើអតិថិជន