តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  វិជ្ជាជីវៈ  »  ដំណឹង​ជ្រើសរើស​បុគ្គលិក  »  បុគ្គលិក​បច្ចេកវិជ្ជា​ព័ត៌មាន

បុគ្គលិក​បច្ចេកវិជ្ជា​ព័ត៌មាន

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​នាំ​មុខ​គេ​លេខ ១ លើ​គ្រប់​វិស័យ ត្រូវ​ការជ្រើសរើស​បុគ្គលិក​សម្រាប់​តំណែង​ជា បុគ្គលិក​បច្ចេកវិជ្ជា​ព័ត៌មាន ចំនួន ៣នាក់ បម្រើការ​នៅតាម​សាខា​ដូច​ខាង​ក្រោម ៖


តួនាទី​សំខាន់ៗ ៖

  • ទទួលខុសត្រូវជួសជុល ឫផ្លាស់ប្តូរ Hardware ដែលមានបញ្ហាទាំងឡាយឱ្យបានត្រឹមត្រូវ និងទាន់ពេល ករណីមិនអាចដោះស្រាយបានត្រូវបញ្ជូន Hardware នោះមកកាន់នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន ដើម្បីធ្វើការជួសជុលបន្ត
  • រាល់ Hardware ដែលបានបញ្ជូនមកពីកន្លែងជួសជុលត្រូវត្រួតពិនិត្យជាថ្មី ធានាឱ្យប្រាកដថាកុំព្យូទ័រមានដំណើរការជាប្រក្រតីឡើងវិញ
  • ផ្តល់ការថែទាំកុំព្យូទ័រទាំងអស់នៅក្នុងសាខាធនាគារ អេស៊ីលីដា ភីអិលស៊ី
  • រក្សាទុកឧបករណ៍-សម្ភារ និងឯកសារពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមលក្ខណបច្ចេកទេស
  • ធ្វើ​កិច្ចការ​តាម​តម្រូវ​ការ​របស់​អ្នក​គ្រប់គ្រង

គុណវុឌ្ឍិ ៖

  • មាន​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ឬសមមូល
  • មានចំណេះដឹងផ្នែកតបណ្តាញ Network, ជួសជុលកុំព្យូទ័រ និងថែទាំត្រូវបានផ្តល់អាទិភាព
  • មានគំនិតច្នៃប្រឌិត និងឆាប់ទទួលយកបាននូវបច្ចេកវិជ្ជាថ្មីៗ
  • ចេះភាសាអង់គ្លេស អាន សរសេរ និងនិយាយបានល្អ
  • ជា​នីតិជន ដែលមានសញ្ជាតិខ្មែរ
  • មាន​លក្ខណ​សម្បត្តិ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ និង​មាន​ឥរិយាបថ​ចេះ​បម្រើ​អតិថិជន

« ដំណឹង​ជ្រើសរើស​បុគ្គលិក

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
១.០១៧.២៧១ អតិថិជន​កំពុង​ប្រើ
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ១០២    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៥.៧៨៦    ចំនួនអ្នកទស្សនាពីម្សិល : ១១.៤៦៣