តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​លិខិត​អះអាង​លើ​គណនី និង​ព័ត៌មាន​អតិថិជន

សំណួរ​អតិថិជន - សេវា​លិខិត​អះអាង​លើ​គណនី និង​ព័ត៌មាន​អតិថិជន

1. ដូចម្តេចដែលហៅថា សេវាលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជន?

សេវាលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជន "Bank Confirmation" គឺជាសេវាមួយប្រភេទដែលធនាគារ អេស៊ីលីដា ភីអិលស៊ី ចេញជាលិខិតអះអាងលើគ្រប់ព័ត៌មានរបស់អតិថិជន (Customer's Information) ជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានប្រតិបត្តិការជាមួយធនាគារ តាមរយៈការប្រើប្រាស់ផលិតផល-សេវាកម្ម ដោយយោងទៅតាមសមតុល្យឬចំនួនជាក់ស្តែងគិតត្រឹមកាលបរិច្ឆេទជាក់លាក់ណាមួយនៅក្នុងពេលអតីតកាល ឬបច្ចុប្បន្នកាលដែលអតិថិជនបានស្នើសុំ។

2. តើសេវាលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជន មានជាប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

ធនាគារ អេស៊ីលីដា ភីអិលស៊ី ចេញលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជនទៅតាមរូបិយប័ណ្ណដែលមាននៅក្នុងប្រតិបត្តិការជាក់ស្តែងរបស់អតិថិជន ឬតាមប្រភេទរូបិយប័ណ្ណដែលធនាគារបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយផ្អែក ទៅលើអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅពេលនោះ។

3. តើត្រូវធ្វើដូចម្តេចទើបអាចស្នើសុំលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជនបាន?

ដើម្បីទទួលបានលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជន តម្រូវឲ្យអតិថិជនបំពេញពាក្យស្នើសុំ ឬធើ្វការស្នើសុំជាលាយលក្ខណ៍អក្សរមកធនាគារ ដោយអនុលោមតាមលក្ខខណ្ឌនៃការប្រើប្រាស់គណនី។

4. តើអតិថិជនអាចស្នើសុំឲ្យធនាគារចេញលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជន លើព័ត៌មានអ្វីខ្លះ?

ធនាគារ អេស៊ីលីដា ភីអិលស៊ី ចេញលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជន ទៅតាមការស្នើសុំជាលាយលក្ខណ៍អក្សររបស់អតិថិជន។ ធនាគារអាចចេញលិខិតប្រភេទនេះ បានតាមតម្រូវការរបស់អតិថិជន ឲ្យតែព័ត៌មានទាំងនោះជាព័ត៌មានពិតប្រាកដ និងជាក់ស្តែងនៃប្រតិបត្តិការផលិតផល-សេវាកម្ម ដែលអតិថិជនបាននិងកំពុងប្រើប្រាស់ជាមួយធនាគារ គិតត្រឹមកាលបរិច្ឆេទណាមួយជាក់លាក់នៅក្នុងអតីតកាល ឬបច្ចុប្បន្នកាល។

5. តើអតិថិជនអាចទទួលបាននូវអត្ថប្រយោជន៍អ្វីខ្លះ ពីសេវាលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជន?

  • ធានាបាននូវការជឿទុកចិត្ត និងបង្កើនទំនាក់ទំនងល្អ រវាងដៃគូពាណិជ្ជកម្ម។
  • កាត់បន្ថយហានិភ័យក្នុងការធ្វើអាជីវកម្ម។
  • ប្រើប្រាស់ជាឯកសារយោងក្នុងគោលបំណងផ្សេងៗ។
  • អាចមានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗទៀតរបស់ធនាគារ។

6. តើលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជនមានលក្ខណៈពិសេសយ៉ាងដូចម្តេច?

  • អះអាងលើព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវាបញ្ញើសន្សំ សេវាឥណទាន សេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាពសេវា
  • លិខិតធានា ឬកម្រិតបន្ទាត់ឥណទាន ជាដើម។
  • ទម្រង់លិខិតអាចប្រែប្រួលតាមតម្រូវការរបស់អតិថិជន។
  • ការអះអាងផ្អែកលើព័ត៌មានជាក់ស្តែងដែលអតិថិជនមានជាមួយធនាគារ គិតត្រឹមកាលបរិច្ឆេទជាក់លាក់ណាមួយនៅ ក្នុងអតីតកាល ឬបច្ចុប្បន្នកាល។
  • លិខិតនេះ អាចចេញជូនទៅភាគីណាមួយផ្សេងទៀត អាស្រ័យលើការណែនាំរបស់អតិថិជន។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៥០    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៣២៥    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២