តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​មូលប្បទានប័ណ្ណ

សំណួរ​អតិថិជន - សេវា​មូលប្បទានប័ណ្ណ

1. ដូចម្តេចដែលហៅថា សេវា Bank Draft?

Bank Draft គឺជាប្រភេទនៃឧបករណ៍ទូទាត់មួយប្រភេទ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី ចេញឲ្យអតិថិជន (ឯកត្តជន ឬក្រុមហ៊ុន) ដើម្បីដកសាច់ប្រាក់ក្នុងចំនួនជាក់លាក់មួយ ពីគណនីរបស់ធនាគារ ដែលមាននៅធនាគារ អន្តរការី ឬធនាគារផ្សេង នៅក្រៅប្រទេស។

2. តើសេវា Bank Draft អាចបញ្ជាទូទាត់ ជាប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

ធនាគារ អេស៊ីលីដា អាចចេញ Bank Draft ជូនអតិថិជនជាប្រភេទរូបិយប័ណ្ណដុល្លារអាមេរិក។

3. តើសេវា Bank Draft មានសុពលភាពប្រើប្រាស់យ៉ាងដូចម្តេច?

Bank Draft ដែលចេញដោយធនាគារ អេស៊ីលីដា ភីអិលស៊ី មានសុពលភាពប្រើប្រាស់រហូតដល់ ១៨០ថ្ងៃ ដោយគិតចាប់ពីថ្ងៃចេញ។

4. តើសេវា Bank Draft អតិថិជនអាចប្រើប្រាស់បានយ៉ាងដូចម្តេច?

Bank Draft ដែលចេញដោយធនាគារ អេស៊ីលីដា ភីអិលស៊ី មិនអាចយកធ្វើជាកម្មវត្ថុនៃការជួញដូរបានឡើយ មានន័យថា មានតែបុគ្គលដែលមានបញ្ជាក់ឈ្មោះនៅក្នុង Bank Draft ប៉ុណ្ណោះដែលអាចមានសិទ្ធិដកសាច់ប្រាក់បាន។

5. តើអតិថិជនត្រូវមានលក្ខខណ្ឌដូចម្តេច ទើបធនាគារចេញ Bank Draft ជូនគាត់បាន?

ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចចេញ Bank Draft ជូនអតិថិជនណាម្នាក់បាន ឲ្យតែគាត់មានសាច់ប្រាក់គ្រប់គ្រាន់ (សាច់ប្រាក់សុទ្ធ ឬសមតុល្យគណនី)។

6. តើអតិថិជនអាចស្នើសុំធ្វើការកែប្រែ ឬមោឃភាពលើសេវា Bank Draft បានដែរឬទេ?

អតិថិជនអាចស្នើសុំធ្វើការកែប្រែ ឬធ្វើមោឃភាពនូវ Bank Draft របស់ខ្លួនបានតាមតម្រូវការ តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរ មកធនាគារឲ្យបានមុនពេលធ្វើការទូទាត់។

7. តើអតិថិជនអាចទទួលបាននូវអត្ថប្រយោជន៍អ្វីខ្លះ ពីសេវា Bank Draft?

  • កាត់បន្ថយបាននូវហានិភ័យ ទាក់ទងនឹងការដឹកជញ្ជូនសាច់ប្រាក់ ទៅក្រៅប្រទេស។
  • ទទួលបាននូវសេវា ឬ មធ្យោបាយដែលមានសុវត្ថិភាពខ្ពស់។
  • មានឱកាសក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មផ្សេងៗទៀតរបស់ធនាគារ។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៣៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.២៥៧    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២