តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​ផ្ទេរ​ប្រាក់​ទូទាត់​ជា​កញ្ចប់

សំណួរ​អតិថិជន - សេវា​ផ្ទេរ​ប្រាក់​ទូទាត់​ជា​កញ្ចប់

1. ដូចម្តេចដែលហៅថា សេវាផ្ទេរប្រាក់ទូទាត់ជាកញ្ចប់?

ជាសេវាផ្ទេរប្រាក់មួយប្រភេទរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលអនុញ្ញាតឲ្យអតិថិជនអាចស្នើសុំផ្ទេរប្រាក់ ឬមូលនិធិ បានច្រើនប្រតិបត្តិការ ដើម្បីទូទាត់ឲ្យអ្នកទទួលផលច្រើននាក់ ឬច្រើនគណនី ក្នុងពេលតែមួយ នៅតាមការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី។

2. តើសេវាផ្ទេរប្រាក់ទូទាត់ជាកញ្ចប់ អាចទូទាត់ជាមួយរូបិយប័ណ្ណអ្វីខ្លះ?

រូបិយប័ណ្ណគ្រប់ប្រភេទ ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

3. តើសេវាផ្ទេរប្រាក់ទូទាត់ជាកញ្ចប់ មានការកំណត់ចំនួនប្រតិបត្តិការប្រចំាថ្ងៃដែរឬទេ?

ចំនួនទឹកប្រាក់ និងចំនួនប្រតិបត្តិការអតិបរមា (File Uploaded) ក្នុងមួយថ្ងៃ គឺមិនកំណត់។

4. តើសេវាផ្ទេរប្រាក់ទូទាត់ជាកញ្ចប់ផ្តល់ផលប្រយោជន៍អ្វីខ្លះ ដល់អតិថិជន?

 • ងាយស្រួលក្នុងការផ្ទេរប្រាក់ទូទាត់ជាកញ្ចប់ ឲ្យអ្នកទទួលផល ជាក្រុមច្រើននាក់ ឬច្រើនគណនីក្នុងពេលតែមួយ។
 • កាត់បន្ថយចំណាយលើការធ្វើដំណើរ ចាត់ចែង និងទូទាត់សាច់ប្រាក់ ឲ្យអ្នកទទួលផល។
 • ទូទាត់ប្រកបដោយសុវត្ថិភាពខ្ពស់។

5. តើត្រូវមានលក្ខណសម្បត្តិ និងលក្ខខណ្ឌតម្រូវអ្វីខ្លះ ទើបអាចប្រើប្រាស់សេវាផ្ទេរប្រាក់ទូទាត់ជាកញ្ចប់បាន?

អតិថិជនត្រូវមានលក្ខណសម្បត្តិ និងលក្ខខណ្ឌតម្រូវដូចជា៖

 • ជានីតិជន ដែលមានអាយុចាប់ពី ១៨ឆ្នាំ។
 • ត្រូវមានគណនីជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ជាគណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ ដែលអនុលោមតាមគោលការណ៍ប្រតិបត្តិ ស្តីពីការបើក ប្រើប្រាស់ និងបិទគណនីអតិថិជន។
 • ឬត្រូវផ្តល់លិខិតសម្គាល់អត្តសញ្ញាណ តាមគោលការណ៍កំណត់ ក្នុងករណីគ្មានគណនី។
 • ត្រូវរៀបចំតារាងទិន្នន័យ ទៅតាមប្រភេទរូបិយប័ណ្ណគណនីអ្នកទទួលផលក្នុង File Excel ដែលផ្ទុក ព័ត៌មានសំខាន់ៗដូចជា៖ ឈ្មោះគណនី លេខគណនី ប្រភេទរូបិយប័ណ្ណ ចំនួនទឹកប្រាក់ និងថ្ងៃប្រសិទ្ធភាព។ បញ្ជាក់: គណនីអ្នកទទួលផលដែលមានប្រភេទរូបិយប័ណ្ណផ្សេងៗ ត្រូវរៀបចំតារាងទិន្នន័យផ្សេងៗពីគ្នា។
 • ត្រូវបញ្ជូនឯកសារច្បាប់ដើម រួមទំាងដីការបញ្ជូនដែលចុះហត្ថលេខា និង/ឬបោះត្រាត្រឹមត្រូវ តាមលក្ខខណ្ឌនៃការប្រើប្រាស់គណនី ឬដោយអ្នកមានសិទ្ធិនៃក្រុមហ៊ុន/អង្គភាព មកធនាគារ អេស៊ីលីដា ភីអិលស៊ី ការិយាល័យសាមី ដើម្បីដាក់ចូលទៅក្នុងប្រព័ន្ធទូទាត់ (Upload File)។
 • ត្រូវមានសាច់ប្រាក់ ឬសមតុល្យគណនីគ្រប់គ្រាន់ ឬយ៉ាងតិចបំផុត ស្មើនឹងទឹកប្រាក់ផ្ទេរ-ទូទាត់ឲ្យអ្នកទទួលសរុប បូកនឹងកម្រៃសេវាសរុប។
 • ត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវលើគ្រប់ចំណុចនៃតារាងទិន្នន័យ (File Upload in Excel) ត្រង់ចំណុចសំខាន់ៗដូចជា៖ លេខគណនី ប្រភេទរូបិយប័ណ្ណ ចំនួនទឹកប្រាក់ និងថ្ងៃប្រសិទ្ធភាពមុនពេលប្រគល់ជូនធនាគារ។
 • ធនាគារមិនទទួលខុសត្រូវលើកំហុស ដែលកើតឡើងក្នុងតារាងទិន្នន័យរបស់អតិថិជនឡើយ។

6. តើអតិថិជនត្រូវធ្វើដូចម្តេច ដើម្បីធ្វើការស្នើសុំផ្ទេរប្រាក់ទូទាត់ជាកញ្ចប់?

 • ត្រូវមកកាន់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលស្ថិតនៅជិតបំផុត ដើម្បីស្នើសុំផ្ទេរប្រាក់-ទូទាត់។
 • ត្រូវបំពេញតារាងទិន្នន័យ ដូចមានបរិយាយលម្អិតក្នុងឧបសម្ព័ន្ធ ដើម្បីដំណើរការទូទាត់ជូនអ្នកទទួលផល។
 • ត្រូវបញ្ជូនមកធនាគារ អេស៊ីលីដា ភីអិលស៊ី នូវឯកសារ និងតារាងទិន្នន័យដូចខាងក្រោម ដើម្បីផ្ទេរប្រាក់ ឬទូទាត់ចេញពីគណនីដែលមានសមតុល្យគ្រប់ចំនួន ហើយមានប្រសិទ្ធភាពយ៉ាងតិចរយៈពេល ០២ម៉ោង ក្រោយពេលធនាគារបានទទួលឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ៖
  • Hard Copy ដែលមានការអនុមតិត្រឹមត្រូវ ដោយអ្នកមានសិទ្ធិ (ក្នុងករណីតារាងទិន្នន័យមានច្រើនទំព័រ តម្រូវឲ្យបោះត្រា ឬចុះហត្ថលេខាខ្លីសម្គាល់គ្រប់ទំព័រ)។
  • Soft Copy ត្រូវផ្ញើធនាគារតាមរយៈសារអេឡិចត្រូនិក (E-mail) ឬចម្លងចូល CD/Flash ឬតាមមធ្យោបាយផ្សេងទៀតដែលមានប្រសិទ្ធភាព។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៦១    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៤១២    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២