តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​ប្រមូល​សាច់​ប្រាក់

សំណួរ​អតិថិជន - សេវា​ប្រមូល​សាច់​ប្រាក់

1. ដូចម្តេចដែលហៅថាសេវាប្រមូលសាច់ប្រាក់?

សេវាប្រមូលសាច់ប្រាក់ (Cash Collection Service) គឺជាសេវាមួយប្រភេទដែលធនាគារ អេស៊ីលីដា ផ្តល់ជូនអតិថិជន ជាក្រុមហ៊ុនធំៗ ដូចជាៈ ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនពាណិជ្ជកម្ម ក្រុមហ៊ុនអគ្គិសនី ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតជាដើម ដើម្បីប្រមូលថ្លៃសេវាពីអតិថិជនរបស់ខ្លួនតាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី។

2. តើប្រភេទសេវាប្រមូលសាច់ប្រាក់មានអ្វីខ្លះ?

សេវាប្រមូលសាច់ប្រាក់រួមមាន៖

  • ការបង់ថ្លៃប្រើប្រាស់ភ្លើង
  • ការបង់ថ្លៃប្រើប្រាស់ទឹកស្អាត
  • ការបង់ថ្លៃអនាម័យ
  • ការបង់ថ្លៃប្រើប្រាស់ទូរស័ព្ទ
  • ការបង់ពន្ធ
  • ការបង់ថ្លៃសេវាទូរទស្សន៍ខ្សែកាប
  • ការបង់ថ្លៃប្រើប្រាស់ទំនិញផ្សេងៗ ។ល។

3. តើរបៀបប្រមូលសាច់ប្រាក់ ដូចម្តេចដែរ?

  • ក្រុមហ៊ុន ត្រូវណែនាំអ្នកបង់ប្រាក់ អំពីការមកបង់ប្រាក់ នៅការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ស្របទៅតាមខ្លឹមសារដែលមានចែងក្នុងកិច្ចព្រមព្រៀង។
  • អ្នកបង់ប្រាក់ ត្រូវអញ្ជើញមកការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនៅជិតបំផុត ដោយភ្ជាប់មកជាមួយនូវ
  • វិក្កយបត្របង់ប្រាក់របស់ក្រុមហ៊ុន។ អ្នកបង់ប្រាក់ អាចធ្វើការបង់ជាសាច់ប្រាក់សុទ្ធ ឬកាត់ចេញពីគណនី ទៅតាមតម្រូវការជាក់ស្ដែង។
  • ធនាគារ អេស៊ីលីដា មានភារកិច្ចទទួលប្រាក់ពីអ្នកបង់ប្រាក់ (អតិថិជនរបស់ក្រុមហ៊ុន) ដែលមកបង់ដល់ការិយាល័យ ធនាគារ អេស៊ីលីដា តែប៉ុណ្ណោះ។ ធនាគារ អេស៊ីលីដា ពុំទទួលខុសត្រូវលើបំណុល ឬហានិភ័យផ្សេងៗ ដែលអាចកើតឡើងទាក់ទងនឹងការខកខានមិនបានបង់ប្រាក់ ឬការបង់ប្រាក់មិនគ្រប់គ្រាន់តាមវិក្កយបត្ររបស់ក្រុមហ៊ុនឡើយ ដូច្នេះក្រុមហ៊ុន ត្រូវធ្វើការជូនដំណឹងទៅអតិថិជនរបស់ខ្លួន ស្តីអំពីការមកបង់ប្រាក់នៅការិយាល័យធនាគារ អេស៊ីលីដា ទៅតាមពេលវេលា និងលក្ខខណ្ឌដែលបានព្រមព្រៀងរវាងធនាគារ និងក្រុមហ៊ុន។

4. តើក្រុមហ៊ុនត្រូវមានលក្ខខណ្ឌដូចម្តេច ក្នុងការប្រើប្រាស់សេវាប្រមូលសាច់ប្រាក់?

  • ជានីតិជនដែលមានអាយុចាប់ពី ១៨ឆ្នាំ។
  • មានមុខរបរជំនួញ ច្បាស់លាស់ ស្របច្បាប់ ដែលមានប្រវត្តិ និងកេរ្តិ៍ឈ្មោះល្អ។
  • ក្រុមហ៊ុនត្រូវមានគណនីមួយជាមួយ ធនាគារ អេស៊ីលីដា។ គណនីនោះអាចជា គណនីបញ្ញើសំចៃ, គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ ហើយដែលគណនីទាំងនោះ ត្រូវធ្វើប្រតិបត្តិការស្របទៅតាមគោលការណ៍ស្តីពី ការបើក ប្រើប្រាស់ និងបិទគណនីអតិថិជន និងលក្ខខណ្ឌទូទៅក្នុងការប្រតិបត្តិគណនីជាមួយ ធនាគារ អេស៊ីលីដា អ្នកបង់ប្រាក់អាចធ្វើការបង់ជាសាច់ប្រាក់សុទ្ធ ឬអនុញ្ញាតឲ្យធនាគារ អេស៊ីលីដា កាត់ចេញពីគណនីរបស់គាត់ដោយផ្ទាល់បាន (ប្រសិនបើគាត់មានគណនីជាមួយធនាគារ អេស៊ីលីដា)។
  • ត្រូវមានកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងធនាគារ អេស៊ីលីដា ភីអិលស៊ី លើការប្រើប្រាស់សេវាប្រមូលសាច់ប្រាក់។

5. តើក្រុមហ៊ុនទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីសេវានេះ?

  • កាត់បន្ថយហានីភ័យក្នុងការទូទាត់ដោយប្រើប្រាស់សាច់ប្រាក់
  • កាត់បន្ថយទាំងការចំណាយពេលវេលា និងថវិកា ក្នុងការប្រមូលថ្លៃសេវា
  • មានសុវត្ថិភាពក្នុងការគ្រប់គ្រងសាច់ប្រាក់នៅធនាគារ
  • មានឱកាសក្នុងការប្រើប្រាស់សេវាផ្សេងៗរបស់ធនាគារ ។ល។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៣២    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.២៤៧    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២