តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​សម្រួល​គណនី​អតិថិជន

សំណួរ​អតិថិជន - សេវា​សម្រួល​គណនី​អតិថិជន

1. ដូចម្តេចដែលហៅថា សេវាសម្រួលគណនីអតិថិជន?

សេវាសម្រួលគណនីអតិថិជន ជាសេវាមួយដែលធនាគារ អេស៊ីលីដា ភីអិលស៊ីទទួលរ៉ាប់រងក្នុងការប្រមូលផ្តុំ និងឬជម្រះសមតុល្យសាច់ប្រាក់ដែលមាន ឬលើសពីគណនីបន្ទាប់បន្សំ ឬគណនីបម្រុង (Subsidiary Account) ទៅក្នុងគណនីរួមមួយ (Main Account) ទៅតាមកិច្ចព្រមព្រៀងគ្នារវាងធនាគារ និងអតិថិជន។

2. តើសេវាសម្រួលគណនីអតិថិជនអាចបញ្ជាទូទាត់ ជាប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

សេវាសម្រួលគណនីអតិថិជនអាចទូទាត់ជា៖ ប្រាក់រៀល ប្រាក់ដុល្លារ និងប្រាក់បាត យោងទៅតាមប្រភេទគណនី និងកិច្ចព្រមព្រៀងដែលអតិថិជនមានជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី។

3. តើអតិថិជនត្រូវធ្វើដូចម្តេច ទើបអាចដំណើរការសេវានេះបាន?

អតិថិជនត្រូវមានគណនីធំមួយ និងគណនីបម្រុងផ្សេងៗទៀតនៅតាមការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលត្រូវបម្រើសេវាសម្រួលគណនីនេះ។ ធនាគារ នឹងផ្ទេរប្រាក់ពីគណនីបម្រុងចូលក្នុងគណនីធំមួយទៅតាមលក្ខខណ្ឌដែលបាន ព្រមព្រៀង។

4. តើអតិថិជនត្រូវមានលក្ខខណ្ឌដូចម្តេច ក្នុងការប្រើប្រាស់សេវាសម្រួលគណនីអតិថិជន?

អតិថិជនត្រូវមានគណនីជាមួយធនាគារ អេស៊ីលីដា យ៉ាងតិចចំនួនពីរ។ គណនីនោះអាចជាគណនីបញ្ញើសំចៃ គណនីចរន្ត គណនីបញ្ញើតាមតម្រូវការ ឬគណនីមានកាលកំណត់ ហើយគណនីទាំងនោះត្រូវ ធ្វើប្រតិបត្តិការស្របតាម គោលការណ៍ណែនាំស្តីពីការបើកប្រើប្រាស់ និងបិទគណនី និងលក្ខខណ្ឌទូទៅក្នុងការប្រតិបត្តិគណនីអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

5. តើអតិថិជនអាចទទួលបាននូវអត្ថប្រយោជន៍អ្វីខ្លះ ពីសេវាសម្រួលគណនីអតិថិជន?

  • កាត់បន្ថយហានីភ័យ ចំណាយលើការធ្វើដំណើរ និងដឹកនំាសាច់ប្រាក់សុទ្ធពីកន្លែងមួយទៅកន្លែងមួយទៀត។
  • ងាយស្រួលក្នុងការគ្រប់គ្រងហរិញ្ញវត្ថុរបស់ខ្លួន ដោយធ្វើការប្រមូលផ្តុំក្នុងគណនីតែមួយ។
  • ចំណេញពេលវេលា ក្នុងការប្រកបរបរអាជីវកម្ម។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៥៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៣៨១    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣