តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​មូលប្បទានបត្រ​សាច់​ប្រាក់

សំណួរ​អតិថិជន - សេវា​មូលប្បទានបត្រ​សាច់​ប្រាក់

1. ដូចម្តេចដែលហៅថា សេវាមូលប្បទានប័ត្រសាច់ប្រាក់?

មូលប្បទានប័ត្រសាច់ប្រាក់ គឺជាប័ណ្ណហិរញ្ញវត្ថុ (Financial Certificate or note) ដែលត្រូវបានប្រើប្រាស់ជំនួសសាច់ប្រាក់ក្នុងមធ្យោបាយទូទាត់ និងត្រូវបានធានាក្នុងការទូទាត់ ១០០% ដូចតម្លៃចារឹត (Face Value) ដោយធនាគារចេញផ្សាយ (Issuing Bank)។

2. តើត្រូវធ្វើដូចម្តេចទើបអាចស្នើសុំប្រើប្រាស់សេវាមូលប្បទានប័ត្រសាច់ប្រាក់បាន?

  • អញ្ជើញទៅកាន់ការិយាល័យធនាគារអេស៊ីលីដា ដែលស្ថិតនៅជិតនឹងអតិថិជន។
  • មានសាច់ប្រាក់ ឬមានសមតុល្យសាច់ប្រាក់ក្នុងគណនីគ្រប់គ្រាន់ ដើម្បីធ្វើការស្នើសុំមូលប្បទានប័ត្រសាច់ប្រាក់។
  • មានឯកសារសម្គាល់អត្តសញ្ញាណច្បាស់ដើម (ករណីបង់ជាសាច់ប្រាក់ និងមិនមានគណនីជាមួយធនាគារ)។

3. តើសេវាមូលប្បទានប័ត្រសាច់ប្រាក់អាចចេញផ្សាយបានទំហំទឹកប្រាក់ប៉ុន្មានដែរ?

ទំហំទឹកប្រាក់ដែលត្រូវចេញផ្សាយនៅលើមូលប្បទានប័ត្រសាច់ប្រាក់ជូនអតិថិជន មិនត្រូវលើសពី ៥% នៃទ្រព្យសម្បត្តិទាំងមូលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ឡើយ។

4. តើសេវាមូលប្បទានប័ត្រសាច់ប្រាក់មានរយៈពេលទូទាត់ដូចម្តេចខ្លះ?

សេវាមូលប្បទានប័ត្រសាច់ប្រាក់មានរយៈពេលទូទាត់ ៦ខែ គិតចាប់ពីថ្ងៃចេញមូលប្បទានប័ត្រសាច់ប្រាក់ជូនអតិថិជន។

5. តើរបៀបទូទាត់នៃសេវាមូលប្បទានប័ត្រសាច់ប្រាក់ ដូចម្តេចដែរ?

  • តាមរយៈអ្នកទទួលផលកាន់មូលប្បទានប័ត្រសាច់ប្រាក់មកដកសាច់ប្រាក់ ឬដាក់ចូលគណនីនៅតាមការិយាល័យ ធនាគារ អេស៊ីលីដា។
  • តាមរយៈសភាផាត់ទាត់ជាតិ ធនាគារជាតិ នៃ កម្ពុជា។

6. តើគិតថ្លៃសេវាប៉ុន្មាន សម្រាប់ការស្នើសុំទិញមូលប្បទានប័ត្រសាច់ប្រាក់?

គិតថ្លៃសេវា ១០ដុល្លារអាមេរិក ក្នុងមួយសន្លឹក នៅពេលដែលអតិថិជនស្នើសុំ។

arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១០៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.០១០    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២