តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​ទិញ​មូលប្បទានបត្រ​បរទេស

សំណួរ​អតិថិជន - សេវា​ទិញ​មូលប្បទានបត្រ​បរទេស

1. ដូចម្តេចដែលហៅថាសេវាទិញមូលប្បទានប័ត្របរទេស?

សេវាទិញមូលប្បទានប័ត្របរទេស គឺជាសេវាមួយប្រភេទក្នុងចំណោមសេវានានា បម្រើដោយធនាគារពាណិជ្ជ ដែលអនុញ្ញាតឲ្យធនាគារមួយអាចធ្វើប្រតិបត្តិការទិញ ឬការទទួលទូទាត់មូលប្បទានប័ត្រ ជំនួសមុខឲ្យធនាគារផ្សេងៗ ដែលបានចេញផ្សាយឧបករណ៍នេះនៅក្រៅប្រទេស។ ការទិញ ឬការទទួលទូទាត់ឲ្យមូលប្បទានប័ត្រ គឺសំដៅដល់ការសងប្រាក់ ដើម្បីជម្រះកាតព្វកិច្ចទូទាត់រវាងអន្តរធនាគារ។ មានន័យថា អតិថិជនអាចយកមូលប្បទានប័ត្របរទេសមក ស្នើសុំទូទាត់ប្រាក់ ឬធ្វើបេឡានិច័យចូលក្នុងគណនីរបស់ខ្លួននៅធនាគារ អេស៊ីលីដា ភីអិលស៊ី ឲ្យតែមូលប្បទានប័ត្រ ទាំងនោះមានលក្ខណៈត្រឹមត្រូវទៅតាមលក្ខខណ្ឌ ឬបទដ្ឋានបច្ចេកទេសតម្រូវ។

2. តើប្រភេទរូបិយប័ណ្ណមូលប្បទានប័ត្របរទេសអ្វីខ្លះ ដែលធនាគារអេស៊ីលីដា ទទួលទិញ?

ប្រភេទរូបិយប័ណ្ណមូលប្បទានប័ត្របរទេស ដែលធនាគារទទួលទិញរួមមាន៖ រូបិយប័ណ្ណដុល្លារអាមេរិក រូបិយប័ណ្ណអឺរ៉ូ។

3. តើធនាគារទទួលទិញមូលប្បទានប័ត្របរទេសដែលមានកាលបរិច្ឆេទដូចម្តេច?

ធនាគារទទួលយកមូលប្បទានប័ត្រដែលចេញផ្សាយ មិនលើសពីរយៈពេលប្រាំមួយ (៦) ខែ។

4. តើប្រភេទអតិថិជនបែបណាដែលធនាគារទទួលទិញមូលប្បទានប័ត្របរទេស?

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលទិញ ឬទទួលទូទាត់ជាសាច់ប្រាក់ ឬធ្វើបេឡានិច័យគណនី ឲ្យមូលប្បទានប័ត្របរទេស ទាំងឯកត្តជន និងភាគីទីបី។

5. តើអតិថិជនត្រូវមានលក្ខខណ្ឌដូចម្តេច ក្នុងការប្រើប្រាស់សេវាទិញមូលប្បទានប័ត្របរទេស?

អតិថិជនត្រូវមានលក្ខខណ្ឌដូចជា៖

  • សម្រាប់ឯកត្តជន
    ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចនឹងទូទាត់ជាសាច់ប្រាក់ ឬធ្វើបេឡានិច័យគណនីបានតែចំពោះអ្នកកាន់ដែលជាម្ចាស់កម្មសិទ្ធិ ដែលមានបញ្ជាក់ឈ្មោះច្បាស់លាស់លើមូលប្បទានប័ត្រ មានលក្ខណៈត្រឹមត្រូវតាមលក្ខខណ្ឌនានានៃមូលប្បទានប័ត្រ និងមានគណនីជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ផងដែរ។ គណនីអតិថិជន ឬអ្នកបង្ហាញ ត្រូវតែមានសំវិធានធនហិរញ្ញវត្ថុ អាចធានាបានក្នុងការទូទាត់ចំណាយនានា ដែលអាចកើតមាន ឬអតិថិជនមានសុឆន្ទៈទូទាត់ឲ្យការចំណាយនោះ។
  • សម្រាប់ភាគីទី៣
    ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចពិចារណាទិញមូលប្បទានប័ត្របរទេសពីភាគីទីបី ដែលជាអតិថិជនរបស់ធនាគារ។ ពួកគាត់ត្រូវមានគណនី ប្រតិបត្តិការគណនីល្អ និងការទទួលខុសត្រូវខ្ពស់ក្នុងការទូទាត់សងកម្រៃខូចខាតដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី វិញ នៅពេលមូលប្បទានប័ត្រ ត្រូវបង្វែរ ឬបញ្ជូនត្រឡប់មកវិញ ដោយគ្មានការទូទាត់ ដោយប្រការណាមួយ។ អ្នកបង្ហាញមូលប្បទានប័ត្របរទេស ដើម្បីស្នើសុំទូទាត់ជាសាច់ប្រាក់ ឬបេឡានិច័យចូលគណនី ត្រូវតែជាបុគ្គល ឬអ្នកកាន់ ដែលត្រូវបានគេធ្វើបិដ្ឋិលេខផ្ទេរសិទ្ធិទាំងអស់នៃមូលប្បទានប័ត្រទៅឲ្យ។

6. តើអតិថិជនអាចទទួលបាននូវអត្ថប្រយោជន៍អ្វីខ្លះ ពីសេវាទិញមូលប្បទានប័ត្របរទេស?

  • មានសុវត្ថិភាពជាងការទូទាត់ជាសាច់ប្រាក់។
  • ចំណេញពេលវេលា។
  • អាចទទួលមូលប្បទានប័ត្ររបស់ប្រទេសផ្សេងៗបាន។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៥៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៣៩៨    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣