តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​កិច្ច​សន្យា​ប្តូរ​រូបិយប័ណ្ណ​ទុក​មុន

សំណួរ​អតិថិជន - សេវា​កិច្ច​សន្យា​ប្តូរ​រូបិយប័ណ្ណ​ទុក​មុន

1. ដូចម្តេចដែលហៅថា សេវាកិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន?

សេវាកិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន គឺជាការព្រមព្រៀងទិញ-លក់រូបិយវត្ថុ ឬរូបិយប័ណ្ណណាមួយរវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និងអតិថិជន ដោយអត្រាប្តូរប្រាក់ត្រូវបានកំណត់ទុកជាមុន ដើម្បីជាមធ្យោបាយក្នុងការទូទាត់ រូបិយវត្ថុ ឬរូបិយប័ណ្ណនោះ នៅកាលបរិច្ឆេទជាក់លាក់នាពេលអនាគត។

2. តើអតិថិជនអាចស្នើសុំសេវាកិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន ជាប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលទិញ ឬលក់ជូនអតិថិជននូវរូបិយវត្ថុ និងរូបិយប័ណ្ណផ្សេងៗ ដូចជា៖ ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ ប្រាក់ដុល្លារអូស្រ្តាលី ប្រាក់បាតថៃ ប្រាក់ដុងវៀតណាម ឬរូបិយប័ណ្ណផ្សេងៗទៀត អាស្រ័យលើសក្តានុពលទីផ្សារជាក់ស្តែង។

3. តើសេវាកិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន មានរយៈពេលប៉ុន្មាន?

កិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន មានរយៈពេលចាប់ពី ៣ថ្ងៃឡើងទៅ រហូតដល់ ៦ខែ។

4. តើរបៀបទូទាត់នៃសេវាកិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន ដូចម្តេចដែរ?

ការទូទាត់ត្រូវធ្វើឡើងនៅកាលបិច្ឆេទកំណត់នៃការទូទាត់ (Settlement Date) ឬនៅថ្ងៃបន្ទាប់ (ប្រសិនបើថ្ងៃទូទាត់មិនមែនជាថ្ងៃធ្វើការ)។ របៀបទូទាត់ មានដូចខាងក្រោម៖

  • បង់ជាសាច់ប្រាក់ ឬ
  • កាត់ចេញពីគណនី ឬ
  • បង់ជាមូលប្បទានបត្រ (Check, Bank Draft or Cashier's cheque) ឬ
  • ផ្ទេរនូវចំនួនទឹកប្រាក់តាមកិច្ចសន្យា ចូលក្នុងគណនីរបស់ធនាគារ អេស៊ីលីដា នៅក្នុងប្រទេសកម្ពុជា ឬផ្ទេរចូលគណនីធនាគារ អេស៊ីលីដា នៅតាមធនាគារដៃគូណាមួយនៅក្រៅប្រទេស តាមការព្រមព្រៀង (សម្រាប់អតិថិជននៅក្រៅប្រទេសកម្ពុជា) ឬ
  • តាមរបៀបទូទាត់ផ្សេងទៀតផ្អែកទៅតាមការព្រមព្រៀងគ្នា ជាលាយលក្ខណ៍អក្សររវាងអតិថិជន និងធនាគារ អេស៊ីលីដា។

5. តើអតិថិជនត្រូវមានលក្ខខណ្ឌដូចម្តេច ក្នុងការប្រើប្រាស់សេវាកិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន?

គណនីអតិថិជនត្រូវមានលក្ខខណ្ឌដូចជា៖

  • ត្រូវទំនាក់ទំនងមកការិយាល័យធនាគារ អេស៊ីលីដា ដែលស្ថិតនៅជិតបំផុតដើម្បីសាកសួរព័ត៌មានលម្អិតស្តីពីការប្តូររូបិយប័ណ្ណទុកមុន ដូចជា ប្រភេទរូបិយប័ណ្ណ ទំហំទឹកប្រាក់ និងកាលបរិច្ឆេទទូទាត់ជាដើម។
  • ត្រូវមានគណនីជាមួយធនាគារ អេស៊ីលីដា (ករណីគ្មានគណនី ត្រូវបំពេញពាក្យស្នើសុំបើកគណនីជាមុន)។
  • បំពេញពាក្យស្នើសុំ និងចុះកិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន (ដូចគំរូភ្ជាប់មកជាមួយ)។
  • ត្រូវមានសាច់គ្រប់គ្រាន់នៅក្នុងគណនីសម្រាប់តម្កល់ធានា ១០ ភាគរយ នៃចំនួនទឹកប្រាក់សរុបក្នុងកិច្ចសន្យា។
  • ត្រូវមានសាច់ប្រាក់គ្រប់គ្រាន់នៅក្នុងគណនី មុនថ្ងៃទូទាត់ចំនួនមួយថ្ងៃនៃថ្ងៃធ្វើការ ឬនៅថ្ងៃទូទាត់ក្នុងម៉ោងធ្វើការ ដើម្បីឲ្យធនាគារធ្វើការទូទាត់សាច់ប្រាក់ប្តូរបាន នៅថ្ងៃប្រសិទ្ធភាពដែលបានព្រមព្រៀង។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៣៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.៣៧៧    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២