តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវាបើកប្រាក់បៀវត្ស

សំណួរ​អតិថិជន - សេវាបើកប្រាក់បៀវត្ស

1. ដូចម្តេចដែលហៅថា សេវាបើកប្រាក់បៀវត្សរ៏?

សេវាបើកប្រាក់បៀវត្សរ៍ គឺជាសេវាមួយប្រភេទដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បម្រើបើកប្រាក់បៀវត្សរ៍ជូនកម្មករ និយោជិតរបស់អង្គភាព ដោយបញ្ចូលប្រាក់បៀវត្សរ៍ទៅក្នុងគណនី ឬបើកតាមឈ្មោះកម្មករនិយោជិតដែលអង្គភាពបានផ្តល់តាមកិច្ចព្រមព្រៀង។

2. តើសេវាបើកប្រាក់បៀវត្សរ៏ អាចបញ្ជាទូទាត់ ជាប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

សេវាបើកប្រាក់បៀវត្សរ៍អាចទូទាត់ជា៖ ប្រាក់រៀល, ប្រាក់ដុល្លារ។ ចំពោះរូបិយប័ណ្ណផ្សេងទៀត ធនាគារនឹងពិចារណាដាក់ឲ្យប្រើប្រាស់តាមស្ថានភាពជាក់ស្តែង។

3. តើក្រហ៊ុន/អង្គភាព ត្រូវផ្ញើបញ្ជីប្រាក់បៀវត្សរ៏មកធនាគារ អេស៊ីលីដា នៅពេលណា?

ក្រុមហ៊ុន/អង្គភាពត្រូវផ្ញើបញ្ជីបើកប្រាក់បៀវត្សរ៍មកដល់ធនាគារ ឲ្យបានមុនថ្ងៃប្រសិទ្ធភាព ឬយ៉ាងតិចរយៈពេល ០៤ម៉ោង មុនពេលបិទប្រតិបត្តិការជំនួញ (ថ្ងៃធនាគារធ្វើការ)។

4. តើការទូទាត់ប្រាក់បៀវត្សរ៏ ត្រូវធ្វើឡើងតាមរបៀបណា?

ការទូទាត់ប្រាក់បៀវត្សរ៍ត្រូវបានធ្វើឡើងតាមរយៈការចុះបញ្ជីផ្ទេរពីគណនីមេ ឬប្រភពទុនផ្សេងទៀត របស់អង្គភាពទៅគណនីរបស់កម្មករនិយោជិត ឬចុះបញ្ជីដកប្រាក់ពីគណនីមេជូនកម្មករនិយោជិតដោយផ្ទាល់ (ករណីមិនមានគណនី)។

5. តើអតិថិជនអាចទទួលបាននូវអត្ថប្រយោជន៍អ្វីខ្លះ ពីសេវាបើកប្រាក់បៀវត្សរ៏?

អតិថិជនទទួលបានអត្ថប្រយោជន៍ដូចជា៖

  • សម្រួលដល់ការងារបើកប្រាក់បៀវត្សរ៍ និងកាត់បន្ថយការចំណាយ។
  • លើកទឹកចិត្តដល់កម្មករនិយោជិត ឲ្យប្រើប្រាស់សេវាកម្មទំនើប ទាន់សម័យ មានផាសុខភាព និងសេចក្តីថ្លៃថ្នូរ។
  • បង្កើនទំនុកចិត្ត និងតម្លាភាព ក្នុងការផ្តល់ប្រាក់បៀវត្សរ៍ជូនកម្មករនិយោជិត។
  • កាត់បន្ថយចំណាយជួលបុគ្គលិកទទួលខុសត្រូវ លើការបើកប្រាក់បៀវត្សរ៍ជូនកម្មករនិយោជិត។
  • មានសុវត្ថិភាពក្នុងការគ្រប់គ្រងសាច់ប្រាក់នៅធនាគារ អេស៊ីលីដា ភីអិលស៊ី។
  • មានឱកាសប្រើប្រាស់សេវាផ្សេងៗទៀតរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

6. តើអតិថិជនត្រូវមានលក្ខខណ្ឌដូចម្តេច ក្នុងការប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៏?

  • អតិថិជនត្រូវទំនាក់ទំនងសុំប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍នៅការិយាល័យណាមួយនៃធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនៅជិតបំផុតដោយផ្តល់ព័ត៌មានលម្អិតអំពីអង្គភាព។
  • ត្រូវចុះកិច្ចព្រមព្រៀងរវាងអង្គភាព និងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលអ្នកតំណាងរបស់ភាគីទាំងសងខាងគឺអ្នកមានសិទ្ធិនៃអង្គភាពសាមី និងនាយកប្រតិបត្តិប្រតិបត្តិការ ឬនាយក-នាយិកាសាខា ហើយខ្លឹមសារនៃកិច្ចព្រមព្រៀងអាចធ្វើការផ្លាស់ប្តូរ ឬបត់បែនស្របតាមស្ថានភាពជាក់ស្តែង។ ក្នុងករណីមិនចុះកិច្ចព្រមព្រៀង ភាគីទាំងពីរអាចអនុវត្តទៅតាម Letter of Banking Service Offered ឬ Proposal ដែលទទួលស្គាល់ដោយភាគីទាំងសងខាង។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៥០    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.៤៤៣    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣