តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​ប្រមូល​ប្រាក់​បង់​ពន្ធ​លើ​អចលន​ទ្រព្យ

សំណួរ​អតិថិជន - សេវា​ប្រមូល​ប្រាក់​បង់​ពន្ធ​លើ​អចលន​ទ្រព្យ

1. ដូចម្តេចដែលហៅថា សេវាប្រមូលប្រាក់បង់ពន្ធលើអចលនទ្រព្យ?

សេវាប្រមូលប្រាក់បង់ពន្ធលើអចលនទ្រព្យ បានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន និងសាធារណជនទូទៅ ក្នុងការបង់ពន្ធលើអចលនទ្រព្យ (ដូចជា ដី ផ្ទះ អគារ ឬសំណង់ផ្សេងៗដែលសង់ភ្ជាប់នឹងដី) តាមរយៈសាខាធនាគារអេស៊ីលីដា ភីអិលស៊ី នៅទូទាំងប្រទេស។

2. តើសេវាប្រមូលប្រាក់បង់ពន្ធអាចបញ្ជាទូទាត់ ជាប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

រូបិយវត្ថុសម្រាប់បង់ពន្ធជូនរដ្ឋគឺ ប្រាក់រៀល។ ករណីលោកអ្នកបង់សាច់ប្រាក់ ឬកាត់ចេញពីគណនីជារូបិយប័ណ្ណផ្សេងៗ ត្រូវឆ្លងកាត់ការប្តូរប្រាក់ទៅជាប្រាក់រៀល តាមអត្រាប្តូរប្រាក់ជាផ្លូវការរបស់ធនាគារអេស៊ីលីដា។

3. តើអតិថិជនត្រូវធ្វើដូចម្តេចដើម្បីអាចបង់ពន្ធលើអចលនទ្រព្យបាន?

សូមអញ្ជើញមកកាន់សាខារបស់ធនាគារអេស៊ីលីដា ដែលស្ថិតនៅជិតលោកអ្នកដើម្បីបំពេញពាក្យស្នើសុំប្រើប្រាស់សេវាប្រមូលប្រាក់បង់ពន្ធ ដោយភ្ជាប់ជាមួយនូវ៖

  • លិខិតប្រកាសពន្ធឆ្នាំថ្មី (ករណី លំនៅដ្ឋានមានការកែលម្អ) ឬ
  • លិខិតប្រកាសពន្ធ ឬបង្កាន់ដៃបង់ពន្ធឆ្នាំមុន (ករណី លំនៅដ្ឋានមិនមានការកែលម្អ)
  • អាចបង់ជាសាច់ប្រាក់ ឬកាត់ចេញពីគណនីគ្រប់ចំនួនតាមតម្លៃពន្ធដែលត្រូវបង់។ ធនាគារ អេស៊ីលីដា មិនកំណត់ចំនួនទឹកប្រាក់ និងចំនួនប្រតិបត្តិការទេ។

4. តើធនាគារ អេស៊ីលីដា គិតថ្លៃសេវាប្រមូលប្រាក់បង់ពន្ធលើអចលនទ្រព្យយ៉ាងដូចម្តេច?

ធនាគារ អេស៊ីលីដា មិនគិតថ្លៃសេវា សម្រាប់ការបង់ពន្ធជាសាច់ប្រាក់ ឬកាត់ចេញពីគណនីដែលស្ថិតនៅក្នុងដែនដី រដ្ឋបាលរាជធានី ឬខេត្តតែមួយ។

arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៧០    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៦៦០    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២