តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​បញ្ញើ​តាម​រយៈ​ប្រអប់​សុវត្ថិភាព

សំណួរ​អតិថិជន - សេវា​បញ្ញើ​តាម​រយៈ​ប្រអប់​សុវត្ថិភាព

1. ដូចម្តេចដែលហៅថា សេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាព?

សេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាព គឺជាប្រភេទសេវាបញ្ញើមួយ ដែលធនាគារទទួលថែរក្សា និងគ្រប់គ្រងនូវឯកសារមានតម្លៃផ្សេងៗដែលអតិថិជនបានយកមកដាក់បញ្ញើ។ ធនាគារទទួលខុសត្រូវទាំងស្រុងចំពោះការខូចខាត ឬបាត់បង់នូវទ្រព្យសម្បត្តិដែលអតិថិជនបានដាក់ផ្ញើទៅតាមលក្ខខណ្ឌដែលបានព្រមព្រៀង។

2. តើប្រភេទឯកសារ អ្វីខ្លះ ដែលធនាគារទទួលបញ្ញើ?

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបញ្ញើឯកសារមានតម្លៃ រួមមាន៖ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លិខិតបណ្តាំមរតក ឬពិន័យកម្ម ឯកសារដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ អនុស្សរណៈ និងលក្ខន្តិកៈរបស់អង្គការ ឬក្រុមហ៊ុន គោលការណ៍របស់ស្ថាប័ន និងឯកសារមានតម្លៃផ្សេងទៀត។

3. តើអតិថិជនត្រូវមានលក្ខខណ្ឌដូចម្តេច ក្នុងការប្រើប្រាស់សេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាព?

អតិថិជនត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

  • ចំពោះឯកត្តជន
    • ច្បាប់ថតចម្លងលិខិតសម្គាល់អត្តសញ្ញាណ ដែលមានសុពលភាពរបស់អ្នកស្នើសុំ។
    • ឯកសារផ្សេងៗ (ប្រសិនបើចាំបាច់)។
  • ចំពោះក្រុមហ៊ុន អង្គការ ស្ថាប័ន
    • ច្បាប់ថតចម្លងលិខិតសម្គាល់អត្តសញ្ញាណ ដែលមានសុពលភាពរបស់អ្នកត្រូវបានប្រគល់សិទ្ធិ។
    • លិខិតប្រគល់សិទ្ធិ ឬសេចក្តីសម្រេចពីក្រុមប្រឹក្សាភិបាលឲ្យដាក់ផ្ញើឯកសារមានតម្លៃជាមួយ ធនាគារ អេស៊ីលីដា។
    • ច្បាប់ថតចម្លងវិញ្ញាបនបត្រចុះបញ្ជើពាណិជ្ជកម្ម ឬលក្ខន្តិកៈ ឬលិខិតអនុញ្ញាតឲ្យដំណើរការស្ថាប័ន ឬអង្គការ
    • ឯកសារផ្សេងៗ (ប្រសិនបើចាំបាច់)។

4. តើអតិថិជនអាចទទួលបាននូវអត្ថប្រយោជន៍អ្វីខ្លះ ពីសេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាព?

  • ការចំណាយលើកម្រៃសេវាសមរម្យ។
  • រក្សាការសម្ងាត់ និង មានសុវត្ថិភាពខ្ពស់។
  • មានភាពងាយស្រួល ហើយការបម្រើរហ័សទាន់ចិត្ត។

5. តើសេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាពមានលក្ខណៈពិសេសអ្វីខ្លះ?

  • ទទួលបញ្ញើឯកសារមានតម្លៃ។
  • ទទួលបញ្ញើតែឯកសារច្បាប់ដើមតែប៉ុណ្ណោះ។
  • ផ្តល់វិក្កយបត្រទទួលបញ្ញើឯកសារជូនអតិថិជន។
  • មានតែអ្នកដាក់ផ្ញើតែប៉ុណ្ណោះ ដែលមានសិទ្ធិដកឯកសារដែលបានដាក់បញ្ញើត្រឡប់វិញ។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៩៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.០៤៤    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២