តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​បញ្ជា​អចិន្ត្រៃយ៍

សំណួរ​អតិថិជន - សេវា​បញ្ជា​អចិន្ត្រៃយ៍

1. ដូចម្តេចដែលហៅថា សេវាបញ្ជាអចិន្ត្រៃយ៍?

សេវាបញ្ជាអចិន្ត្រៃយ៍ គឺជាសេវាធនាគារមួយប្រភេទដែល ក្នុងនោះធនាគាររ៉ាប់រងធ្វើការទូទាត់ជំនួសអតិថិជនទៅឲ្យភាគីទទួលផល នូវទំហំទឹកប្រាក់ជាក់លាក់មួយ តាមរយៈគណនី ឬ Cashier's Cheque ទៅតាមពេលវេលាដែលបានព្រមព្រៀងគ្នា។

2. តើសេវាបញ្ជាអចិន្ត្រៃយ៍អាចបញ្ជាទូទាត់ ជាប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

សេវាបញ្ជាអចិន្ត្រៃយ៍អាចទូទាត់ជា៖ ប្រាក់រៀល ប្រាក់ដុល្លារ និង ប្រាក់បាត ។ល។ ទៅតាមប្រភេទរូបិយប័ណ្ណនៃគណនី។

3. តើសេវាបញ្ជាអចិន្ត្រៃយ៍មានរយៈពេលទូទាត់ដូចម្តេចខ្លះ?

អតិថិជនអាចបញ្ជាមកធនាគារ ដើម្បីធ្វើការទូទាត់ទៅអោយអ្នកទទួលផល ក្នុងរយៈពេលណាមួយតាមតម្រូវការដូចជា៖ ១ថ្ងៃម្តង ១សប្តាហ៍ម្តង ២សប្តាហ៍ម្តង ១ខែម្តង ២ខែម្តង ៣ខែម្តង ជាដើម ។ល។

4. តើរបៀបទូទាត់នៃសេវាបញ្ជាអចិន្រ្តៃយ៍ ដូចម្តេចដែរ?

តាមរយៈធនាគារ អេស៊ីលីដា អ្នកទទួលផលអាចនឹងជ្រើសរើសយកការទូទាត់ ពីរយ៉ាង គឺ៖

  • ផ្ទេរប្រាក់ចូលគណនីរបស់អ្នកទទួលផលដោយផ្ទាល់ (ប្រសិនបើមានគណនីជាមួយធនាគារ អេស៊ីលីដា)។
  • ទទួលយក Cashier's Cheque ដែលចេញដោយធនាគារ (អ្នកទទួលផលអាចយកទៅ Deposit នៅធនាគារផ្សេងក៏បាន ឬដកយកសាច់ប្រាក់សុទ្ធក៏បាន)។

5. តើអតិថិជនអាចទទួលបាននូវអត្ថប្រយោជន៍អ្វីខ្លះ ពីសេវាបញ្ជាអចិន្ត្រៃយ៍?

អតិថិជនទទួលបានអត្ថប្រយោជន៍ដូចជា៖

  • ចំណេញពេលវេលាក្នុងការទូទាត់ចំណាយទៅអោយអ្នកទទួលផល ឬគ្រួសារ-សាច់ញាតិ។
  • កាត់បន្ថយបាននូវហានីភ័យ ដែលបណ្តាលមកពីការប្រគល់សាច់ប្រាក់សុទ្ធទៅអ្នកទទួលផលដោយខ្លួនឯង។

6. តើអតិថិជនត្រូវមានលក្ខខណ្ឌដូចម្តេច ក្នុងការប្រើប្រាស់សេវាបញ្ជាអចិន្ត្រៃយ៍ សម្រាប់ការបញ្ជាទូទាត់មូលប្បទានបត្រដែលធ្វើឡើងតាមរយៈការផ្ទេរប្រាក់ពីគណនីបញ្ញើសន្សំ ឬគណនីផ្សេងទៀត នៅពេលខ្វះសាច់ប្រាក់សម្រាប់ទូទាត់?

គណនីអតិថិជនត្រូវមានលក្ខខណ្ឌដូចជា៖

  • ឈ្មោះគណនីទាំងពីរដូចគ្នា (ឬមិនដូចគ្នាក្នុងករណីឈ្មោះគណនីមួយជាក្រុមហ៊ុន និងមួយទៀតជាឈ្មោះបុគ្គលដែល ម្ចាស់គណនីទាំងពីរជាបុគ្គលតែម្នាក់ ហើយត្រូវតែជាម្ចាស់សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត)។
  • ចំនួនសមាជិកនៅក្នុងគណនីទាំងពីរដូចគ្នា ។
  • លក្ខខណ្ឌប្រើប្រាស់នៃគណនីទាំងពីរដូចគ្នា។ ករណីលក្ខខណ្ឌគណនីចរន្តតម្រូវឲ្យមានត្រា ហើយគណនីបញ្ញើ-សំចៃ លក្ខខណ្ឌមិនតម្រូវឲ្យមាន នោះក៏អាចអនុញ្ញាតឲ្យប្រើសេវានេះបានដែរ។
  • បំពេញពាក្យស្នើសុំប្រើប្រាស់សេវាStanding Orders/Direct Debits ដោយមានការយល់ព្រម និងចុះហត្ថលេខាតាមលក្ខខណ្ឌប្រើប្រាស់គណនី (ចំណុចទី៣)។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៨១    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៧៦៥    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២