តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​ទូទាត់ឱ្យ​អ្នក​ផ្គត់​ផ្គង់

សំណួរ​អតិថិជន - សេវា​ទូទាត់ឱ្យ​អ្នក​ផ្គត់​ផ្គង់

1. ដូចម្តេចដែលហៅថា សេវាទូទាត់ឲ្យអ្នកផ្គត់ផ្គង់?

សេវាទូទាត់ឲ្យអ្នកផ្គត់ផ្គង់ គឺជាសេវាមួយប្រភេទដែលធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលទូទាត់ជាសាច់ប្រាក់ ឬតាមមធ្យោបាយផ្សេងៗទៀតជំនួសអតិថិជន(អ្នកស្នើសុំ) ទៅឲ្យក្រុមអ្នកផ្គត់ផ្គង់របស់ពួកគេដោយផ្អែកទៅតាមបញ្ជាចំណាយជាក់ស្តែង។ នៅពេលដែលអ្នកផ្គត់ផ្គង់ណាម្នាក់កាន់បញ្ជាចំណាយដែលចេញដោយអតិថិជនមកស្នើសុំទូទាត់ថ្លៃផលិតផល ឬសេវាកម្មដែលគេបានផ្តល់ឲ្យអតិថិជននោះធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងដកសាច់ប្រាក់ចេញពី គណនីរបស់អតិថិជន ហើយធ្វើការទូទាត់ទៅតាមបញ្ជាចំណាយនោះភ្លាមៗ។

2. តើសេវាទូទាត់ឲ្យអ្នកផ្គត់ផ្គង់អាចបញ្ជាទូទាត់ ជាប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

សេវាទូទាត់ឲ្យអ្នកផ្គត់ផ្គង់អាចទូទាត់ជា៖ ប្រាក់រៀល ប្រាក់ដុល្លារ និងប្រាក់បាត ឬអាស្រ័យលើកិច្ចព្រមព្រៀងដែលអតិថិជនបានធ្វើឡើងជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី។

3. តើរបៀបទូទាត់នៃសេវាទូទាត់ឲ្យអ្នកផ្គត់ផ្គង់ ដូចម្តេចដែរ?

ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងទូទាត់ជាសាច់ប្រាក់ ឬតាមមធ្យោបាយផ្សេងទៀត ទៅឲ្យក្រុមអ្នកផ្គត់ផ្គង់ទាំងឡាយរបស់អតិថិជន នៅពេលដែលអ្នកផ្គត់ផ្គង់ទាំងនោះបានប្រគល់បញ្ជាចំណាយពិតប្រាកដ និងត្រឹមត្រូវ(ដូចគំរូដែលបានតម្កល់នៅធនាគារ អេស៊ីលីដា ភីអិលស៊ី) ដែលចេញដោយអតិថិជន មកភ្នាក់ងារធនាគារ។ ក្នុងករណីនេះ ធនាគារអាចទូទាត់ជាសាច់ប្រាក់សុទ្ធ ផ្ទេរចូលគណនីណាមួយ ឬតាមមធ្យោបាយផ្សេងៗទៀត ទៅតាមការស្នើសុំរបស់អ្នកផ្គត់ផ្គង់នោះ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងធ្វើការទូទាត់ជូនតែចំពោះបញ្ជាចំណាយទាំងឡាយណាដែលស្របតាមលក្ខខណ្ខនៃកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងអតិថិជន និងធនាគារតែប៉ុណ្ណោះ។

4. តើអតិថិជនត្រូវមានលក្ខខណ្ឌដូចម្តេច ក្នុងការប្រើប្រាស់សេវាទូទាត់ឲ្យអ្នកផ្គត់ផ្គង់?

  • អតិថិជនអាចមកទំនាក់ទំនងដោយផ្ទាល់នៅតាមការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីទទួលបានព័ត៌មាន លម្អិតស្តីពីសេវាទូទាត់ឲ្យអ្នកផ្គត់ផ្គង់នេះ។
  • បំពេញពាក្យស្នើសុំបើកគណនី (ប្រសិនបើគាត់ពុំទាន់មានគណនីជាមួយធនាគារ) និងត្រូវបំពេញពាក្យស្នើសុំប្រើប្រាស់សេវាទូទាត់ឲ្យអ្នកផ្គត់ផ្គង់ ដោយមានភ្ជាប់មកជាមួយនូវ បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ ឬគំរូបញ្ជាចំណាយ ។ល។
  • អតិថិជនផ្តល់ជូនធនាគារ អេស៊ីលីដា ភីអិលស៊ី នូវគំរូហត្ថលេខារបស់អ្នកមានសិទ្ធិអនុមតិ និងគំរូបញ្ជាចំណាយ ដើម្បីទុកផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជាចំណាយដែលអ្នកផ្គត់ផ្គង់យកមកស្នើសុំទូទាត់ ការអនុវត្តបែបនេះសំដៅទប់ស្កាត់ការក្លែងបន្លំដែលអាចកើតមានជាយថាហេតុ។
  • ធ្វើកិច្ចព្រមព្រៀងប្រើប្រាស់សេវាទូទាត់ឲ្យអ្នកផ្គត់ផ្គង់ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី សូមបញ្ជាក់ថា កិច្ចព្រមព្រៀងអាចធ្វើឡើងអាស្រ័យទៅតាមស្ថានភាពជាក់ស្តែងដែលអតិថិជនចង់បាន។
  • ណែនាំឲ្យអ្នកផ្គត់ផ្គង់មកស្នើសុំទូទាត់នៅការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ហើយការអនុវត្តត្រូវធ្វើឲ្យស្រប ទៅតាមខ្លឹមសារដែលមានចែងនៅក្នុងកិច្ចសន្យា។
  • ផ្ទៀងផ្ទាត់ Bank Statement ដែលភ្នាក់ងារបម្រើអតិថិជន ឬប្រធានភ្នាក់ងារទីផ្សារបានប្រគល់ជូនរៀងរាល់ពេល (អាស្រ័យទៅតាមកិច្ចព្រមព្រៀង) ដើម្បីឲ្យប្រាកដថា ដំណើរការនៃសេវាទូទាត់ឲ្យអ្នកផ្គត់ផ្គង់មានភាពត្រឹមត្រូវ។
  • ជំរាបជូនពីតម្រូវការរបស់ខ្លួនដល់បុគ្គលិកធនាគាររួមមាន៖ នីតិវិធីនៃការទូទាត់ សុវត្ថិភាពនៃបញ្ជាចំណាយដែលនឹងត្រូវធ្វើការទូទាត់ លក្ខខណ្ឌនៃការទូទាត់ ការកំណត់ក្រុម និងអត្តសញ្ញាណនៃអ្នកផ្គត់ផ្គង់ជាដើម។

5. តើអតិថិជនអាចទទួលបាននូវអត្ថប្រយោជន៍អ្វីខ្លះ ពីសេវាទូទាត់ឲ្យអ្នកផ្គត់ផ្គង់?

  • ចំណេញពេលវេលា
  • សុវត្ថិភាពក្នុងការទូទាត់
  • កាត់បន្ថយបានជាអប្បបរមានូវហានិភ័យផ្សេងៗ ដែលកើតឡើងដោយយថាហេតុតាមរយៈការទូទាត់ជាសាច់ប្រាក់។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ២៤២    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.៨២៥    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣