តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​ទិញ​មូលប្បទានបត្រ​ទេសចរណ៍

សំណួរ​អតិថិជន - សេវា​ទិញ​មូលប្បទានបត្រ​ទេសចរណ៍

1. ដូចម្តេចដែលហៅថាសេវាទិញមូលប្បទានប័ត្រទេសចរណ៍?

មូលប្បទានប័ត្រទេសចរណ៍ គឺជាទម្រង់នៃឧបករណ៍ទូទាត់ម៉្យាង ដែលអាចធ្វើចរាចរទិញលក់បាន ដោយផ្អែកទៅតាម តម្លៃចារឹក (Face Value) និងត្រូវគោរពទៅតាមលក្ខខណ្ឌនានា ដែលស្ថាប័នបោះផ្សាយបានកំណត់។

2. តើប្រភេទរូបិយប័ណ្ណមូលប្បទានប័ត្រទេសចរណ៍អ្វីខ្លះ ដែលធនាគារអេស៊ីលីដាទទួលទិញ?

ប្រភេទរូបិយប័ណ្ណមូលប្បទានប័ត្រទេសចរណ៍ដែលធនាគារ អេស៊ីលីដា ទទួលទិញមាន៖ រូបិយប័ណ្ណអឺរ៉ូ។

3. តើមូលប្បទានប័ត្រទេសចរណ៍មានសុពលភាពប្រើប្រាស់យ៉ាងដូចម្តេច?

មូលប្បទានប័ត្រទេសចរណ៍មានសុពលភាពប្រើប្រាស់ ដោយគ្មានកាលបរិច្ឆទផុតកំណត់។

4. តើប្រភេទអតិថិជនបែបណាដែលធនាគារទទួលទិញមូលប្បទានប័ត្រទេសចរណ៍?

ធនាគារ អេស៊ីលីដា អាចទទួលទិញ ឬទទួលទូទាត់មូលប្បទានប័ត្រទេសចរណ៍ដោយផ្ទាល់ពីឯកត្តជន និងទទួលទិញបន្តពីភាគីទីបី។

5. តើអតិថិជនអាចទទួលបាននូវអត្ថប្រយោជន៍អ្វីខ្លះ ពីសេវាទិញមូលប្បទានប័ត្រទេសចរណ៍?

  • អាចធ្វើដំណើរបានគ្រប់ទីកន្លែង ដោយមិនព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ក្នុងការរក្សាទុកសាច់ប្រាក់ជាប់ខ្លួន។
  • អាចប្តូរសាច់ប្រាក់សុទ្ធ នៅស្ទើរគ្រប់កន្លែង ពាសពេញពិភពលោក។
  • ទទួលសាច់ប្រាក់មកវិញ ទោះបីជាមូលប្បទានប័ត្រទេសចរណ៍នោះជ្រុះបាត់ ឬត្រូវចោរលួចក៏ដោយ។

6. តើអតិថិជនត្រូវធ្វើដូចម្តេចពេលបាត់បង់មូលប្បទានប័ត្រទេសចរណ៍?

  • ក្នុងករណីខូចខាត ឬបាត់បង់មូលប្បទានប័ត្រទេសចរណ៍ អតិថិជនត្រូវរាយការណ៍ជាបន្ទាន់ ជូនទៅស្ថាប័នដែល ចេញផ្សាយ ដើម្បីប្តូរយកប្រាក់ ឬមូលប្បទានប័ត្រថ្មី។ ជាទូទៅគ្រប់ស្ថាប័នដែលចេញផ្សាយមូលប្បទានប័ត្រមានផ្តល់សេវា (Refund Service) រយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ក្នុងការដោះដូរ មូលប្បទានប័ត្រ ឬធ្វើការទូទាត់ជាសាច់ប្រាក់វិញ តាមលក្ខខណ្ឌដែលបានព្រមព្រៀងក្នុងកិច្ចសន្យាទិញ។
  • ករណីចាំបាច់អតិថិជនត្រូវរាយការណ៍ទៅថ្នាក់មានសមត្ថកិច្ចក្នុងតំបន់ដែលខ្លួនកំពុងស្នាក់នៅ។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១២៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.១៩៤    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣