តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​ប្រមូល​ប្រាក់​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ

សំណួរ​អតិថិជន - សេវា​ប្រមូល​ប្រាក់​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ

1. តើអតិថិជនអាចធ្វើការបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅធនាគារ អេស៊ីលីដា បានដែរ ឬទេ?

អតិថិជនអាចធ្វើប្រតិបត្តិការបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ជាមួយធនាគារ អេស៊ីលីដា បាន។ ធនាគារអេស៊ីលីដាបានទទួលការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការផ្តល់ជូនអតិថិជន និងសាធារណជនទូទៅ ដើម្បីទទួលប្រាក់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅតាមសាខារបស់ធនាគារអេស៊ីលីដា គ្រប់ទីកន្លែងទូទាំងប្រទេស។

2. តើសេវាប្រមូលប្រាក់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ អាចបញ្ជាទូទាត់ជាប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

រួបិយវត្ថុសម្រាប់បង់ពន្ធជូនរដ្ឋគឺ ប្រាក់រៀល។ ករណីលោកអ្នកបង់សាច់ប្រាក់ ឬកាត់ចេញពីគណនីជារូបិយប័ណ្ណផ្សេងៗ ត្រូវឆ្លងកាត់ការប្តូរប្រាក់ទៅជាប្រាក់រៀល តាមអត្រាប្តូរប្រាក់ជាផ្លូវការរបស់ធនាគារអេស៊ីលីដា។

3. តើអតិថិជនត្រូវធ្វើដូចម្តេចដើម្បីអាចធ្វើការបង់ពន្ធបាន?

  • រថយន្តទេសចរណ៍ ត្រាក់ទ័រ និងគ្រឿងចក្រប្រហាក់ប្រហែល ជលយាន អូរប័រ
    • លោកអ្នកត្រូវបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចំនួន ២ច្បាប់។
    • ភ្ជាប់នូវប័ណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃបញ្ជាក់ការបង់ពន្ធនាំចូលសម្រាប់យានយន្តដែលមានផ្លាកលេខបណ្តោះអាសន្ន។
    • ភ្ជាប់នូវអត្តសញ្ញាណសម្គាល់ខ្លួន ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់សំបុត្រកំណើតរបស់ម្ចាស់យានយន្ត។
  • រថយន្តដឹកទំនិញ រ៉ឺម៉កសណ្តោង និងរថយន្តដឹកអ្នកដំណើរ
    • លោកអ្នកត្រូវបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចំនួន២ច្បាប់។
    • ភ្ជាប់នូវប័ណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃបញ្ជាក់ការបង់ពន្ធនាំចូលសម្រាប់យានយន្តដែលមានផ្លាកលេខបណ្តោះអាសន្ន។
    • ភ្ជាប់នូវអត្តសញ្ញាណសម្គាល់ខ្លួន ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់សំបុត្រកំណើតរបស់ម្ចាស់យានយន្ត។
    • ភ្ជាប់នូវវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។

4. តើអតិថិជនទួលអត្ថប្រយោជន៍អ្វីខ្លះពី សេវាប្រមូលប្រាក់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទ?

  • ងាយស្រួលក្នុងការបង់ពន្ធជូនរដ្ឋ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅតាមសាខាធនាគារអេស៊ីលីដា ដែលមានទីតាំងនៅជិតលោកអ្នក។
  • មានសុវត្ថិភាពក្នុងការទូទាត់។
  • ធនាគារអេស៊ីលីដា មិនគិតថ្លៃសេវាបន្ថែមលើតម្លៃពន្ធយានយន្តដែលត្រូវបង់ឡើយ។
  • មានឱកាសប្រើប្រាស់ផលិតផល-សេវាផ្សេងៗទៀត របស់ធនាគារអេស៊ីលីដា។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៣៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.៤៩៣    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២