តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  ឥណទាន​រថយន្ត

សំណួរ​អតិថិជន - ឥណទាន​រថយន្ត

1. តើដូចម្តេចដែលហៅថា ឥណទានរថយន្ត?

ឥណទានរថយន្ត គឺជាប្រាក់កម្ចីដែលធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ជូនជាឯកត្តជនដែលមានប្រាក់ចំណូលទៀងទាត់ ក្នុងគោលបំណងយកទៅទិញរថយន្តសម្រាប់ប្រើប្រាស់ក្នុងក្រុមគ្រួសារ ឬផ្ទាល់ខ្លួនតែពុំមែនក្នុងគោលបំណងធ្វើអាជីវកម្ម។

2. តើឥណទានរថយន្តមានប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

ឥណទានរថយន្តត្រូវបានផ្តល់ជូនអតិថិជនជារូបិយប័ណ្ណដុល្លារអាមេរិកប៉ុណ្ណោះ។

3. តើទំហំឥណទាន និងរយៈពេលខ្ចីអាចបានប៉ុន្មានដែរ?

  • ទំហំឥណទាន
    • ទំហំឥណទានអតិបរមា ១០០,០០០ ដុល្លារអាមេរិក។
    • ករណីដាក់រថយន្ដដែលទិញ ជាទ្រព្យធានា៖ តម្រូវឲ្យមានទឹកប្រាក់ផ្ទាល់ខ្លួនយ៉ាងតិចចំនួន ៣០% (Down Payment) នៃតម្លៃរថយន្ដដែលទិញនៅក្នុងគណនីដែលបានបើកនៅធនាគារ អេស៊ីលីដា ភីអិលស៊ី។
    • ករណីដាក់ដី ផ្ទះ ជាទ្រព្យធានា៖ ផ្ដល់កម្ចីរហូតដល់ ១០០ % (មួយរយភាគរយ) នៃតម្លៃរថយន្ដដែលទិញ។
  • រយៈពេលខ្ចី
    • ឥណទានរថយន្តអាចខ្ចីបានរហូតដល់រយៈពេល ៥ឆ្នាំ (ប្រាំឆ្នាំ) អាស្រ័យទៅតាមប្រភេទរថយន្ត និងមិនត្រូវលើសពីអាយុចូលនិវត្តន៍សម្រាប់អតិថិជនជាកម្មករនិយោជិក និយោជក ឬមិនត្រូវលើសពីអាយុ ៦០ឆ្នាំសម្រាប់អតិថិជនទូទៅ។

4. តើរបៀបសងត្រឡប់របស់ ឥណទានរថយន្តយ៉ាងដូចម្តេចដែរ?

ការសងប្រាក់ត្រឡប់ (Repayment Method) មកវិញនៃឥណទានរថយន្ដ អនុវត្ដតាមតារាងកាលវិភាគសងប្រាក់ ដែលបានចែងក្នុងកិច្ចសន្យាខ្ចីប្រាក់ ដោយកាត់ចេញជាស្វ័យប្រវត្ដិពីគណនី ឬសងជាសាច់ប្រាក់ផ្ទាល់ និងត្រូវអនុវត្ដតាមការប្រែប្រួលសមតុល្យឥណទានប្រចាំថ្ងៃ (Current Balance Repayment Method) តាមរបៀបសងដូចខាងក្រោម៖

  • សងការប្រាក់ និងសងប្រាក់ដើមរំលស់ (Linear) ជារៀងរាល់ខែ។
  • សងរំលស់ប្រាក់ដើមបូកការប្រាក់ថេរ (Annuity) ជារៀងរាល់ខែ។

5. តើរថយន្តប្រភេទណាខ្លះដែលធនាគារអនុញ្ញាតិឲ្យទិញ?

ឥណទានរថយន្ដ ត្រូវបានផ្ដល់ជូនអតិថិជនដើម្បីទិញរថយន្ដថ្មី (Brand-New) ឬរថយន្ដប្រើហើយ (Used/Second-Hand Car) ស្របច្បាប់ដែលផលិតក្នុងអំឡុង ១៥ ឆ្នាំមុននៃឆ្នាំបច្ចុប្បន្ន។

6. តើតម្រូវមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីទទួលបានឥណទានរថយន្ត?

ដើម្បីទទួលឥណទានរថយន្តបាន អ្នកខ្ចីត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖

  • ជានីតិជន (បុគ្គលដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់ ចាប់ពីអាយុ ១៨ឆ្នាំ ឡើងទៅ) និងគោរពទៅតាមលក្ខខណ្ឌដែលមានចែងនៅក្នុងគោលការណ៍ប្រតិបត្តិឥណទានរថយន្ត។
  • មានលំនៅឋានអចិន្រ្តៃយ៍ក្នុងតំបន់ប្រតិបត្តិការរបស់សាខាទទួលខុសត្រូវ ដោយមានការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់នៅក្នុងតំបន់នោះ។
  • មានប្រវត្តិ កេរ្តិ៍ឈ្មោះ អត្តចរិតល្អ និងមានចេតនាសងបំណុល។
  • មានមុខរបរ ឬប្រាក់បៀវត្យរ៍ ឬប្រភពចំណូលច្បាស់លាស់ និងមាននិរន្តរភាព ដែលបង្ហាញពីសមត្ថភាព និងមានលទ្ធភាពសងបំណុលត្រឡប់មកវិញ។
  • ករណីអតិថិជនជាកម្មករនិយោជិតរបស់ស្ថាប័នឯកជន ឬស្ថាប័នរដ្ឋ ត្រូវមានលិខិតបញ្ជាក់ ឬកិច្ចសន្យាការងារដើម្បីធានាថាកិច្ចសន្យាការងារវែងជាងកិច្ចសន្យាឥណទាន។
  • មិនមានបំណងផ្លាស់ប្តូរទីលំនៅទៅក្រៅតំបន់ប្រតិបត្តិការរបស់សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលខ្លួនបានជំពាក់បំណុលរហូតដល់ពេលសងបំណុលធនាគារ អេស៊ីលីដា ចប់ដោយមានបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ដែលខ្លួនរស់នៅ។
  • មិនជាប់ពិរុទ្ធដែលពាក់ពាន់នឹងបទល្មើសផ្សេងៗ។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១១៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.១០១    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣