តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​ឥណទាន

សំណួរ​អតិថិជន - សេវា​ឥណទាន

1. តើឥណទានសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុជាអ្វី?

ឥណទានសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ គឺជាប្រភេទឥណទានដែលបានបង្កើតឡើង ដោយកំណត់នូវលក្ខខណ្ឌពិសេសដោយឡែកសម្រាប់ផ្តល់ជូនគ្រឹះស្ថានហិរញ្ញវត្ថុ (Financial Institutions) រួមមាន៖ ធនាគារពាណិជ្ជ (Commercial Bank) ធនាគារឯកទេស (Specialized Bank) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (Microfinance Institution) តាមរយៈការប្រើប្រាស់ផលិតផលឥណទានដែលមានស្រាប់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

2. តើឥណទាននេះមានប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

ឥណទានសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជា ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល ទៅតាមតម្រូវការជាក់ស្តែងរបស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ ដែលកំពុងប្រតិបត្តិការ។

3. តើទំហំឥណទាន និងរយៈពេលខ្ចីអាចបានប៉ុន្មានដែរ?

  • ទំហំឥណទានរហូតដល់ ៥% នៃមូលនិធិសម្បត្តិសុទ្ធរបស់ធនាគារ ដោយយោងទៅតាមទំហំឥណទានអាជីវកម្មខ្នាតមធ្យម និងសាជីវកម្ម និងសម្រាប់ទុនបង្វិល។
  • រយៈពេលអតិបរមា ៣ឆ្នាំ សម្រាប់ឥណទានអាជីវកម្មខ្នាតមធ្យម និងសាជីវកម្ម។
  • រយៈពេលអតិបរមា ១ឆ្នាំ សម្រាប់ឥណទានសម្រាប់ទុនបង្វិល។

4. តើរបៀបសងត្រឡប់មកវិញឥណទានសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ យ៉ាងដូចម្តេច?

ឥណទានត្រូវសងត្រឡប់មលវិញតាមរបៀបសងប្រាក់ ដោយអនុលោមតាមគោលការណ៍ប្រតិបត្តិឥណទាននីមួយៗ ដូចខាងក្រោម៖

  • ការសងប្រាក់ត្រឡប់ (Repayment Method) មកវិញ សម្រាប់ឥណទានអាជីវកម្មខា្នតមធ្យម និងសាជីវកម្ម មាន ០៤ របៀប៖
    • សងការប្រាក់ និងសងប្រាក់ដើមរំលស់ (Linear) ជារៀងរាល់ខែ។
    • សងរំលស់ប្រាក់ដើមបូកការប្រាក់ថេរ (Annuity) ជារៀងរាល់ខែ។
    • សងការប្រាក់ និងសងប្រាក់ដើមគិតជាភាគរយរៀងរាល់ខែ ហើយប្រាក់ដើមនៅសល់សងចុងវដ្ត។
    • សងការប្រាក់ និងសងប្រាក់ដើមមួយចំនួនតាមការព្រមព្រៀងរៀងរាល់ខែ ហើយប្រាក់ដើមនៅសល់សងចុងវដ្ត។
  • ការសងប្រាក់ត្រឡប់ (Repayment Method) មកវិញ សម្រាប់ឥណទានសម្រាប់ទុនបង្វិល៖
    • ការសងត្រឡប់មកវិញ ត្រូវអនុលោមទៅតាមលក្ខខណ្ឌនៃការដកប្រាក់។ ចំនួនទឹកប្រាក់ដែលបានដកក្នុងមួយលើកៗ អាចសងមកវិញទាំងអស់ ឬមួយផ្នែក។
    • ដល់ថ្ងៃកំណត់សងប្រាក់មួយលើកៗដូចដែលបានចែងក្នុងលិខិតសន្យា អតិថិជនត្រូវសងត្រឡប់នូវប្រាក់ដើមទាំងអស់ ឬ
    • អាចសុំសងមួយផ្នែក ឬសុំបន្តលិខិតសន្យា (Rollover) ដោយត្រូវស្នើសុំជាលាយលក្ខណ៍អក្សរមកកាន់ធនាគារមុនចំនួន ២(ពីរ) ថ្ងៃ នៃថ្ងៃធ្វើការ ប៉ុន្តែមិនត្រូវឲ្យហួសកាលបរិច្ឆេទចុងបញ្ចប់ឥណទានសម្រាប់ទុនបង្វិលឡើយ
    • ការប្រាក់ត្រូវបង់មកធនាគារជារៀងរាល់ខែ ដោយធនាគារធ្វើការកាត់ចេញពីគណនីរបស់អតិថិជន។ អតិថិជនត្រូវធានាថាមានសាច់ប្រាក់គ្រប់គ្រាន់នៅក្នុងគណនីរបស់ខ្លួនសម្រាប់បង់ការប្រាក់ជូនធនាគារ។

5. តើធ្វើដូចម្តេចដើម្បីទទួលបានឥណទានសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ?

  • មានអជ្ញាប័ណ្ណពីធនាគារជាតិ នៃ កម្ពុជា
  • លិខិតចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម
  • មានប័ណ្ណប៉ាតង់ (Patent)
  • មានអនុស្សរណៈ និងលក្ខន្តិកៈត្រឹមត្រូវ
  • មានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ៈ ក្រុមប្រឹក្សាភិបាល និងគណៈកម្មការប្រតិបត្តិ
  • មានរចនាសម្ព័ន្ធដើមទុនរឹងមាំ
  • មានការចាត់តាំងស្នងការគណនេយ្យត្រឹមត្រូវ ដោយមានការទទួលស្គាល់ពីធនាគារជាតិ នៃកម្ពុជា
  • ប្រតិបត្តិការមាននិរន្តរភាព បង្ហាញពីស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់រឹងមាំ ដែលយ៉ាងហោចណាស់បង្ហាញពីប្រាក់ចំណេញពីរឆ្នាំជាប់គ្នាចុងក្រោយ។
  • មានកេរ្តិ៍ឈ្មោះល្អ។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៦៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៥៩៦    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២