តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  ឥណទានកែលម្អលំនៅឋាន

សំណួរ​អតិថិជន - ឥណទានកែលម្អលំនៅឋាន

1. តើដូចម្តេចដែលហៅថា ឥណទានកែលម្អលំនៅឋាន?

ឥណទានកែលម្អលំនៅឋាន គឺជាផលិតផលឥណទានដែលបានបង្កើតឡើងសម្រាប់ផ្ដល់ជូនសាធារណជន ដែលមានលក្ខណសម្បត្ដិគ្រប់គ្រាន់ ក្នុងគោលបំណងយកទៅកែលម្អលំនៅឋានជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលមានស្រាប់ដូចជាៈ កែលម្អលំនៅឋានពីស្បូវ ឬស្លឹក ទៅជាលំនៅឋានធ្វើអំពើឈើ ឬសង្ក័សី ឬប្រូស៊ីម៉ង់ត៍ ឬថ្ម ជួសជុលបន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់ទឹក ផ្ទះបាយ ជញ្ជាំង ពិដាន ជណ្ដើរ របង ខ្លោងទ្វារ ដូរឥដ្ឋការ៉ូ ។ល។

2. តើឥណទានកែលម្អលំនៅឋានមានប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

ឥណទានកែលម្អលំនៅឋាន ត្រូវបានផ្តល់ជូនអតិថិជនជា ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល។

3. តើទំហំឥណទាន និងរយៈពេលខ្ចីអាចបានប៉ុន្មានដែរ?

  • ទំហឥណទាន
    • ទំហំឥណទានអតិបរមា ១៥០,០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល។
  • រយៈពេលខ្ចីអតិបរមា ៧២ខែ (ចិតសិបពីរខែ) និងចំពោះអតិថិជនជា៖
    • អតិថិជនជាកម្មករនិយោជិតកំពុងបម្រើការងារក្នុងស្ថាប័នសាធារណៈ និងទីភ្នាក់ងារជាតិ-អន្តរជាតិ៖ ត្រូវមាន កាយសម្បទារឹងមាំ និងមានអាយុចាប់ពីពេលទទួលប្រាក់កម្ចីរហូតដល់កាលាវសាននៃរយៈពេលខ្ចីប្រាក់ មិនត្រូវ លើសពីអាយុចូលនិវត្តន៍ឡើយ។
    • អតិថិជនផ្សេងទៀត៖ ត្រូវមានកាយសម្បទារឹងមាំ និងមានអាយុចាប់ពីពេលទទួលប្រាក់កម្ចីរហូតដល់កាលាវសាន នៃរយៈពេលខ្ចីប្រាក់ មិនត្រូវលើសពីអាយុ ៦០ឆ្នាំឡើយ។

4. តើរបៀបសងត្រឡប់របស់ ឥណទានកែលម្អលំនៅឋានយ៉ាងដូចម្តេចដែរ?

ការសងប្រាក់ត្រឡប់ (Repayment Method) មកវិញនៃឥណទានកែលម្អលំនៅឋាន អនុវត្ដតាមតារាងកាលវិភាគ សងប្រាក់ដែលបានចែងក្នុងកិច្ចសន្យាខ្ចីប្រាក់ ដោយកាត់ចេញជាស្វ័យប្រវត្ដិពីគណនី ឬសងជាសាច់ប្រាក់ផ្ទាល់ និងត្រូវអនុវត្ដតាមការប្រែប្រួលសមតុល្យឥណទានប្រចាំថ្ងៃ (Current Balance Repayment Method) តាមរបៀបសងដូចខាងក្រោម៖

  • សងការប្រាក់ និងសងប្រាក់ដើមរំលស់ (Linear) ជារៀងរាល់ខែ។
  • សងរំលស់ប្រាក់ដើមបូកការប្រាក់ថេរ (Annuity) ជារៀងរាល់ខែ។

សម្គាល់ៈ

  • សម្រាប់ឥណទានជាប្រាក់រៀល អនុវត្ដរបៀបសងប្រាក់តែមួយគត់ គឺសងការប្រាក់ និងសងប្រាក់ដើមរំលស់ (Linear) ជារៀងរាល់ខែ។
  • អតិថិជនអាចជ្រើសរើសថ្ងៃសងប្រាក់លើកទីមួយបានតាមតម្រូវការ។

5. តើតម្រូវមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីទទួលបានឥណទានកែលម្អលំនៅឋាន?

ដើម្បីទទួលឥណទានកែលម្អលំនៅឋានបាន អ្នកខ្ចីត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖

  • រូបវន្តបុគ្គលជានីតិជន (បុគ្គលដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់) ដែលរស់នៅ និងមានទីតាំងក្នុង ព្រះរាជាណាចក្រកម្ពុជា។
  • មានមុខរបរប្រាក់បៀវត្យរ៍ ឬប្រភពចំណូលដែលមាននិរន្តរភាព និងមានលទ្ធភាពអាចសងបំណុលបាន។
  • មានប្រវត្តិ កេរ្តិ៍ឈ្មោះ អត្តចរិតល្អ និងមានចេតនាសងបំណុល។
  • មានទីលំនៅអចិន្រ្តៃយ៍ ដោយមានការបញ្ជាក់ដឹងឮពីអាជ្ញាធរក្នុងតំបន់របស់ខ្លួនរស់នៅ។
  • ធានាផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ គ្រប់គ្រាន់ និងទាន់ពេលវេលាជូនធនាគារ។
  • គេហដ្ឋានដែលទិញ ឬសាងសង់លើដីកម្មសិទ្ធដែលមានស្រាប់ត្រូវស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់ធនាគារ ដោយមាន ការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានតាមផ្លូវច្បាប់។
  • មិនជាប់ពិរុទ្ធដែលពាក់ពាន់នឹងបទល្មើសផ្សេងៗ។
  • មិនមានបំណងផ្លាស់ប្តូរទីលំនៅទៅក្រៅតំបន់ប្រតិបត្តិការរបស់សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលខ្លួនបាន ជំពាក់បំណុលរហូតដល់ពេលសងចប់រួចរាល់។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១២២    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.៤០៨    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២