តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  ឥណទាន​គេហដ្ឋាន

សំណួរ​អតិថិជន - ឥណទាន​គេហដ្ឋាន

1. តើដូចម្តេចដែលហៅថា ឥណទានគេហដ្ឋាន?

ឥណទានគេហដ្ឋាន គឺជាប្រភេទផលិតផលឥណទានរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានបង្កើតឡើង សម្រាប់ផ្ដល់ជូនសាធារណជនដែលមានលក្ខណសម្បត្ដិគ្រប់គ្រាន់ដើម្បីទិញ ឬសាងសង់គេហដ្ឋានលើដីកម្មសិទ្ធិដែលមានស្រាប់ និងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងគោលបំណងផ្សេងពីនេះឡើយ។

2. តើឥណទានគេហដ្ឋានមានប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

ឥណទានគេហដ្ឋាន ផ្តល់ជូនអតិថិជនជារូបិយប័ណ្ណដុល្លារអាមេរិក តែប៉ុណ្ណោះ។

3. តើទំហំឥណទាន និងរយៈពេលខ្ចីអាចបានប៉ុន្មានដែរ?

  • ទំហឥណទាន
    • ទំហំឥណទានអតិបរមា ៣០០,០០០ដុល្លារអាមេរិក ប៉ុន្តែមិនត្រូវលើសពី ៧០ភាគរយ នៃតម្លៃសរុបរបស់គេហដ្ឋានដែលត្រូវទិញ ឬសាងសង់គេហដ្ឋានលើដីកម្មសិទ្ធិដែលមានស្រាប់នោះឡើយ។
    • អ្នកខ្ចីត្រូវមានទឹកប្រាក់ផ្ទាល់ខ្លួនយ៉ាងតិច ៣០ភាគរយ នៃតម្លៃគេហដ្ឋានដែលត្រូវទិញ ឬសាងសង់គេហដ្ឋានលើដីកម្មសិទ្ធិដែលមានស្រាប់។
    • ករណីទ្រព្យដាក់ធានាជាកម្មសិទ្ធិ (ប្លង់រឹង) ជាកម្មសិទ្ធិផ្ទាល់ខ្លួនដាក់ធានាជំនួស ទំហំឥណទានរហូតដល់ ១០០ភាគរយ នៃតម្លៃគេហដ្ឋានដែលទិញ ឬសាងសង់ និងអនុបាតកម្ចីធៀបនឹងទ្រព្យដាក់ធានាជាដី ផ្ទះមិន លើសពី ៧០ភាគរយ។
  • រយៈពេលខ្ចីអតិបរមា ១០ឆ្នាំ ចំពោះ៖
    • អតិថិជនជាកម្មករនិយោជិតកំពុងបម្រើការងារក្នុងស្ថាប័នសាធារណៈ និងទីភ្នាក់ងារជាតិ-អន្តរជាតិ៖ ត្រូវមាន
    • កាយសម្បទារឹងមាំ និងមានអាយុចាប់ពីពេលទទួលប្រាក់កម្ចី រហូតដល់កាលាវសាននៃរយៈពេលខ្ចីប្រាក់ មិនត្រូវ លើសពីអាយុចូលនិវត្តន៍ឡើយ។
    • អតិថិជនផ្សេងទៀត៖ ត្រូវមានកាយសម្បទារឹងមាំ និងមានអាយុចាប់ពីពេលទទួលប្រាក់កម្ចីរហូតដល់កាលាវសាន នៃរយៈពេលខ្ចីប្រាក់ មិនត្រូវលើសពីអាយុ ៦០ឆ្នាំឡើយ។

4. តើរបៀបសងត្រឡប់របស់ឥណទានគេហដ្ឋានយ៉ាងដូចម្តេចដែរ?

អតិថិជនអាចធ្វើការជ្រើសរើសរបៀបសងប្រាក់បានក្នុងចំណោមរបៀបសងខាងក្រោម ទៅតាមស្ថានភាពនៃប្រភពចំណូលរបស់ខ្លួន៖

  • សងការប្រាក់ និងសងប្រាក់ដើមរំលស់ (Linear) ជារៀងរាល់ខែ។
  • សងរំលស់ប្រាក់ដើមបូកការប្រាក់ថេរ (Annuity) ជារៀងរាល់ខែ។

5. តើតម្រូវមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីទទួលបានឥណទានគេហដ្ឋាន?

ដើម្បីទទួលឥណទានគេហដ្ឋានបាន អ្នកខ្ចីត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖

  • រូបវន្តបុគ្គលជានីតិជន (បុគ្គលដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់) ដែលរស់នៅ និងមានទីតាំងក្នុង ព្រះរាជាណាចក្រកម្ពុជា។
  • មានមុខរបរប្រាក់បៀវត្យរ៍ ឬប្រភពចំណូលដែលមាននិរន្តរភាព និងមានលទ្ធភាពអាចសងបំណុលបាន។
  • មានប្រវត្តិ កេរ្តិ៍ឈ្មោះ អត្តចរិតល្អ និងមានចេតនាសងបំណុល។
  • មានទីលំនៅអចិន្រ្តៃយ៍ ដោយមានការបញ្ជាក់ដឹងឮពីអាជ្ញាធរក្នុងតំបន់របស់ខ្លួនរស់នៅ។
  • ធានាផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ គ្រប់គ្រាន់ និងទាន់ពេលវេលាជូនធនាគារ។
  • គេហដ្ឋានដែលទិញ ឬសាងសង់លើដីកម្មសិទ្ធដែលមានស្រាប់ត្រូវស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់ធនាគារដោយមាន ការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានតាមផ្លូវច្បាប់។
  • មិនជាប់ពិរុទ្ធដែលពាក់ពាន់នឹងបទល្មើសផ្សេងៗ។
  • មិនមានបំណងផ្លាស់ប្តូរទីលំនៅទៅក្រៅតំបន់ប្រតិបត្តិការរបស់សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលខ្លួនបាន ជំពាក់បំណុលរហូតដល់ពេលសងចប់រួចរាល់។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៥៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៤២៣    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២