តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  ឥណទាន​អាជីវកម្ម​ខ្នាត​មធ្យម និង​សាជីវកម្ម

សំណួរ​អតិថិជន - ឥណទាន​អាជីវកម្ម​ខ្នាត​មធ្យម និង​សាជីវកម្ម

1. ដូចម្តេចដែលហៅថាឥណទានអាជីវកម្មខ្នាតមធ្យម និងសាជីវកម្ម?

ឥណទានអាជីវកម្មខា្នតមធ្យម និងសាជីវកម្ម គឺជាការផ្តល់មូលនិធិដល់អ្នកខ្ចីក្នុងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់គ្រប់ប្រភេទអាជីវកម្មស្របច្បាប់ រួមមាន ផលិតកម្ម ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម និងទេសចរណ៍ ជាលក្ខណឯកត្តជន ក្រុមហ៊ុន រោងចក្រសហគ្រាស ឬសាជីវកម្ម ដែលមានលទ្ធភាពពង្រីកមធ្យោបាយបង្កើនប្រាក់ចំណូលក្នុងសកម្មភាពប្រតិបត្តិការ អាជីវកម្មរបស់ខ្លួន។

2. តើឥណទាននេះមានប្រភេទរូបបិយប័ណ្ណ អ្វីខ្លះ?

សម្រាប់ឥណទានអាជីវកម្មខ្នាតមធ្យម និងសាជីវកម្មផ្តល់ជូនដល់អតិថិជនជាប្រាក់រៀល ប្រាក់បាត និងប្រាក់ដុល្លារអាមេរិក។

3. តើទំហំឥណទាន និងរយៈពេលខ្ចីអាចបានប៉ុន្មានដែរ?

ទំហំឥណទានអាជីវកម្មខា្នតមធ្យម និងសាជីវកម្ម សម្រាប់ប្រាក់រៀលទំហំធំជាង ២០០,០០០,០០០រៀល ឬសមមូលជាប្រាក់បាត និងប្រាក់ដុល្លារ រហូតដល់ ៥% នៃមូលនិធិសម្បត្តិសុទ្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ហើយរយៈពេលខ្ចីអតិបរមា ៧២ខែ។

4. តើរបៀបសងរបស់ឥណទានអាជីវកម្មខ្នាតមធ្យម និងសាជីវកម្ម យ៉ាងដូចម្តេចដែរ?

ការសងប្រាក់ត្រឡប់ (Repayment Method) មកវិញមាន ០៤ របៀប៖

  • សងការប្រាក់ និងសងប្រាក់ដើមរំលស់ (Linear) ជារៀងរាល់ខែ
  • សងរំលស់ប្រាក់ដើមបូកការប្រាក់ថេរ (Annuity) ជារៀងរាល់ខែ
  • សងការប្រាក់ និងសងប្រាក់ដើមគិតជាភាគរយរៀងរាល់ខែ ហើយប្រាក់ដើមនៅសល់សងចុងវដ្ត
  • សងការប្រាក់ និងសងប្រាក់ដើមមួយចំនួនតាមការព្រមព្រៀងរៀងរាល់ខែ ហើយប្រាក់ដើមនៅសល់សងចុងវដ្ត។

5. តើតម្រូវមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីទទួលបានឥណទានអាជីវកម្មខ្នាតមធ្យម និងសាជីវកម្ម?

រូបវន្តបុគ្គលជានីតិបុគ្គល (បុគ្គលដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់) និងជានីតិបុគ្គលដែលរស់នៅ និងមានទីតាំង នៅព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • មានប្រវត្តិ និងអត្តចរិតល្អដែលអាចជឿទុកចិត្តបាន។
  • ធានាផ្តល់ព័ត៌មានជូនធនាគារ ត្រឹមត្រូវ ច្បាស់លាស់ គ្រប់គ្រាន់ និងទាន់ពេលវេលា។
  • មិនជាប់ពិរុទ្ធដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។
  • មានទីលំនៅអចិន្ត្រៃយ៍ដែលបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ ដូចជាមានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារអត្តសញ្ញាណប័ណ្ណ ឬលិខិតផ្សេងទៀតដែលអាចជំនួសបាន។ល។
  • មុខរបរមានប្រាក់ចំណេញ និងលំហូរសាច់ប្រាក់មានស្ថេរភាព។
  • មានលទ្ធភាពសងបំណុលទាំងប្រាក់ដើម និងការប្រាក់។
  • មានទ្រព្យសម្បត្តិធានាលើប្រាក់កម្ចី។
  • យល់ច្បាស់រាល់ប្រការ លក្ខខណ្ឌនៃគោលការណ៍ និងនីតិវិធីឥណទានរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៧៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៧៧៦    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២