តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  ឥណទាន​ម៉ូតូ

សំណួរ​អតិថិជន - ឥណទាន​ម៉ូតូ

1. តើដូចម្តេចដែលហៅថាឥណទានម៉ូតូ?

ឥណទានម៉ូតូ គឺជាប្រាក់កម្ចីមួយប្រភេទរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ផ្តល់ជូនអតិថិជនដែលមានប្រាក់ចំណូលទៀងទាត់ ដើម្បីទិញម៉ូតូប្រើប្រាស់ក្នុងគ្រួសារ ឬប្រកបមុខរបរ។

2. តើឥណទាននេះមានប្រភេទរូបិយប័ណ្ណ អ្វីខ្លះ?

ឥណទានឥណទានម៉ូតូ ត្រូវបានផ្តល់ជូនជា ប្រាក់ដុល្លារអាមេរិក តែប៉ុណ្ណោះ។

3. តើទំហំឥណទាន និងរយៈពេលខ្ចីអាចបានប៉ុន្មានដែរ?

  • ទំហំឥណទាន
    • ទំហំឥណទានអតិបរមា ១០,០០០ ដុល្លារអាមេរិក
    • ករណីដាក់ម៉ូតូដែលទិញជាទ្រព្យធានា៖ ទំហំឥណទានមិនត្រូវលើសពី ៨០% នៃតម្លៃម៉ូតូ។
    • ករណីដាក់ដី ផ្ទះ ជាទ្រព្យធានា៖ ផ្ដល់កម្ចីរហូតដល់ ១០០ % (មួយរយភាគរយ) នៃតម្លៃម៉ូតូដែលទិញ។
  • រយៈពេលខ្ចី
    • ឥណទានម៉ូតូអាចខ្ចីបានរហូតដល់រយៈពេល ៥ឆ្នាំ (ប្រាំឆ្នាំ) និងមិនត្រូវលើសពីអាយុចូលនិវត្តន៍សម្រាប់អតិថិជន ជាកម្មករនិយោជិត ឬមិនត្រូវលើសពីអាយុ ៦០ឆ្នាំសម្រាប់អតិថិជនទូទៅ។

4. តើរបៀបសងត្រឡប់របស់ឥណទានម៉ូតូ យ៉ាងដូចម្តេចដែរ?

សងរំលស់ប្រាក់ដើមបូកការប្រាក់ថេ (Annuity) ជារៀងរាល់ខែ។

5. តើម៉ូតូប្រភេទណាខ្លះដែលធនាគារអនុញ្ញាតឱ្យទិញ?

  • អតិថិជនត្រូវប្រើប្រាស់ឥណទាននេះ សម្រាប់ទិញម៉ូតូថ្មី (Brand-New) ឬម៉ូតូប្រើហើយ (Used/Second-Hand Motor) គ្រប់ប្រភេទ និងស្របច្បាប់។
  • អតិថិជនអាចទិញម៉ូតូពីអ្នកផ្គត់ផ្គង់ម៉ូតូដែលបានជ្រើសរើសដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ឬអាចជ្រើសរើស អ្នកផ្គត់ផ្គង់ម៉ូតូដោយខ្លួនឯងដែលមានលក្ខណៈស្របច្បាប់។

6. តើតម្រូវមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីទទួលបានឥណទានម៉ូតូ?

ដើម្បីទទួលឥណទានម៉ូតូបាន អ្នកខ្ចីត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖

  • ជានីតិជន (បុគ្គលដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់ ចាប់ពីអាយុ ១៨ឆ្នាំ ឡើងទៅ) និងយល់ព្រមប្រតិបត្តិ តាមលក្ខខណ្ឌនៃឥណទានម៉ូតូ។
  • មានលំនៅឋានអចិន្រ្តៃយ៍ក្នុងតំបន់ប្រតិបត្តិការរបស់សាខាទទួលខុសត្រូវដោយមានការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់នៅក្នុងតំបន់នោះ។
  • មានកេរ្តិ៍ឈ្មោះ អត្តចរិតល្អ ប្រវត្តិល្អ និងមានចេតនាសងបំណុល។
  • មានមុខរបរ ឬប្រាក់បៀវត្យរ៍ ឬប្រភពចំណូលច្បាស់លាស់ និងមាននិរន្តរភាពដែលបង្ហាញពីសមត្ថភាព និងមាន លទ្ធភាពសងបំណុលត្រឡប់មកវិញ។
  • ករណីអតិថិជនជាកម្មករនិយោជិតរបស់ស្ថាប័នឯកជន ឬស្ថាប័នរដ្ឋ ត្រូវមានលិខិតបញ្ជាក់ ឬកិច្ចសន្យាការងារ ដើម្បីធានាថាកិច្ចសន្យាការងារវែងជាងកិច្ចសន្យាឥណទាន។
  • មិនមានបំណងផ្លាស់ប្តូរទីលំនៅទៅក្រៅតំបន់ប្រតិបត្តិការរបស់សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលខ្លួនបាន ជំពាក់បំណុលរហូតដល់ពេលសងបំណុលធនាគារ អេស៊ីលីដា ចប់ដោយមានបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ដែលខ្លួន រស់នៅ។
  • មិនជាប់ពិរុទ្ធដែលពាក់ពាន់នឹងបទល្មើសផ្សេងៗ។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៧១    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៧២០    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣