តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  ឥណទាន​វិបារូបរ៍​សម្រាប់​អតិថិជន​បញ្ញើ-សន្សំ

សំណួរ​អតិថិជន - ឥណទាន​វិបារូបរ៍​សម្រាប់​អតិថិជន​បញ្ញើ-សន្សំ

1. តើដូចម្តេចដែលហៅថាឥណទានបុរេប្រទានសម្រាប់អតិថិជនបញ្ញើ-សន្សំ?

ឥណទានបុរេប្រទានសម្រាប់អតិថិជនបញ្ញើ-សន្សំ គឺជាសេវាឥណទានមួយប្រភេទ អនុញ្ញាតឲ្យអតិថិជនដែលមានកង្វះសាច់ប្រាក់ម្តងម្កាល អាចដកប្រាក់ពីគណនីបញ្ញើសំចៃ គណនីបញ្ញើតាមតម្រូវការ ឬគណនីចរន្តរបស់ខ្លួននូវចំនួនទឹកប្រាក់ណាមួយ ដោយគ្មានការជូនដំណឹងមុនតាមកិច្ចព្រមព្រៀងជាមួយធនាគារ។ អតិថិជនអាចដកប្រាក់លើសពីសមតុល្យទឹកប្រាក់ដែលបានដកលើស (សមតុល្យឥណាយិក ឬសមតុល្យអវិជ្ជមាន)។

2. តើឥណទានបុរេសម្រាប់អ្នកលក់រាយមានប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

ឥណទានវិបារូបរ៍ ផ្តល់ជូនអតិថិជនជារូបិយប័ណ្ណប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក និងប្រាក់បាត ផ្អែកទៅតាមប្រភេទរូបិយប័ណ្ណនៃគណនីដែលអតិថិជនបានប្រើប្រាស់ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី។

3. តើទំហំឥណទាន និងរយៈពេលខ្ចីអាចបានប៉ុន្មានដែរ?

  • ទំហឥណទាន
    • អតិបរមា ៥០% នៃទំហំសាច់ប្រាក់ជាមធ្យម ដែលអតិថិជនធ្លាប់ដាក់ចូលក្នុងគណនីរយៈពេល ០៣ខែចុងក្រោយ តែមិនត្រូវលើសពី ៦,០០០,០០០រៀល (ប្រាំមួយលានរៀល) ឬសមមូល។
    • ចំពោះអតិថិជនទូទៅដែលប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ទំហំឥណទាន អតិបរមា ៧០% នៃប្រាក់បៀវត្យរ៍សុទ្ធខែមុន តែមិនត្រូវលើសពី ៦,០០០,០០០រៀល (ប្រាំមួយលានរៀល) ឬសមមូល។
    • ចំពោះអតិថិជនដែលជាមន្រ្តីរាជការ ដែលប្រើប្រាស់សេវាបើកប្រាក់បៀវត្យរ៍ ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ទំហំឥណទានអតិបរមា ៧០% នៃប្រាក់បៀវត្យរ៍សុទ្ធខែមុន តែមិនត្រូវលើសពី ១០,០០០,០០០រៀល (ដប់លានរៀល) ឬសមមូល។
  • រយៈពេលខ្ចី
    • កិច្ចសន្យាឥណទានបុរេប្រទានសម្រាប់អតិថិជនបញ្ញើ-សន្សំ (Advance Loan Contract) អាចមានសុពលភាព រហូតដល់ ១២ខែ អាស្រ័យលើតម្រូវការប្រើប្រាស់របស់អតិថិជន។
    • ការដកសាច់ប្រាក់មួយលើកៗ ត្រូវទូទាត់សងត្រឡប់មកវិញមិនឲ្យហួសរយៈពេល ០១ខែ។

4. តើរបៀបសងត្រឡប់របស់ ឥណទានបុរេប្រទានសម្រាប់អតិថិជនបញ្ញើ-សន្សំ យ៉ាងដូចម្តេចដែរ?

ការសងប្រាក់ធ្វើដោយស្វ័យប្រវត្តិ៖

  • ប្រាក់ដើមៈ (ប្រាក់ដែលបានដកលើសសមតុល្យ) កាត់ចេញពីគណនីអតិថិជនដោយស្វ័យប្រវត្តិនៅពេលអតិថិជន បង់ប្រាក់ក្នុងគណនី។
  • ការប្រាក់ៈ កាត់ចេញពីគណនីអតិថិជនដោយស្វ័យប្រវត្តិនៅចុងខែ។ ប្រសិនបើអតិថិជនមិនមានសមតុល្យគ្រប់គ្រាន់ សម្រាប់សងការប្រាក់ទេនោះ ការប្រាក់នឹងក្លាយជាប្រាក់ដើម។

5. តើលក្ខណសម្បត្តិអតិថិជនបែបណា ដើម្បីទទួលបានឥណទានបុរេប្រទានសម្រាប់អតិថិជនបញ្ញើ-សន្សំ?

ដើម្បីទទួលបានឥណទានបុរេប្រទានសម្រាប់អតិថិជនបញ្ញើ-សន្សំ អតិថិជនត្រូវមានលក្ខណសម្បត្ដិដូចខាងក្រោម៖

  • ជនកម្ពុជាគ្រប់រូបដែលជាពលរដ្ឋសកម្ម ឬជានីតិជន (បុគ្គលដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ)។
  • ត្រូវមានគណនីជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបាននិងកំពុងដំណើរការយ៉ាងតិច ០៣ខែ គណនីនោះអាចជាគណនីបញ្ញើសំចៃ គណនីបញ្ញើតាមតម្រូវការ ឬគណនីចរន្ដ។
  • ត្រូវមានប្រវត្ដិ អត្ដចរិតល្អ និងមានចេតនាសងបំណុល។
  • មិនជាប់ពិរុទ្ធដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។
  • អតិថិជនដែលជាបុគ្គលិកកំពុងបម្រើការងារមានស្ថិរភាពជាមួយស្ថាប័នផ្សេងៗដូចជា៖ ក្រុមហ៊ុន អង្គការ ស្ថាប័នផ្សេងៗ ឬគម្រោងណាមួយ (រយៈពេលកិច្ចសន្យាការងារត្រូវវែងជាងរយៈពេលខ្ចីប្រាក់) ដោយមានការបញ្ជាក់ពីអ្នកគ្រប់គ្រងនៅកន្លែងបម្រើការងារ ហើយមានចំណូលទៀងទាត់។
  • អតិថិជនត្រូវមានមុខរបរជំនួញ ឬប្រភពចំណូលច្បាស់លាស់ ស្របច្បាប់ និងមានសក្ដានុពលភាព។
  • មានលំនៅឋានអចិន្ដ្រៃយ៍ច្បាស់លាស់។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៥០    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.២៨៣    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២