តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  ឥណទាន​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់​ខ្លួន

សំណួរ​អតិថិជន - ឥណទាន​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់​ខ្លួន

1. ដូចម្តេចដែលហៅថាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន?

ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន គឺជាប្រាក់កម្ចីដែលនឹងត្រូវបានផ្តល់ឱ្យអតិថិជនផ្អែកទៅតាមកិច្ចសន្យាដែលអ្នកខ្ចី មានគោលបំណងប្រើប្រាស់សម្រាប់តម្រូវការក្នុងគ្រួសារ ឬផ្ទាល់ខ្លួន ពោលគឺមិនមែនសម្រាប់យកទៅប្រើប្រាស់ក្នុងការធ្វើអាជីវកម្មឡើយ។

2. តើឥណទាននេះមានប្រភេទរូបបិយប័ណ្ណអ្វីខ្លះ?

ឥណទានសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនត្រូវបានផ្តល់ជូនដល់អតិថិជនជា ប្រាក់រៀល ប្រាក់បាត និងប្រាក់ដុល្លារអាមេរិក។

3. តើទំហំឥណទាន និងរយៈពេលអាចខ្ចីអាចបានប៉ុន្មានដែរ?

ទំហំឥណទានផ្តល់ជូនរហូតដល់ ៥០,០០០ដុល្លារអាមេរិក ឬសមមូល និងរយៈពេលអតិបរមា ៧២ខែ។

4. តើរបៀបសងរបស់ឥណទានប្រើប្រាស់ផ្ទាល់ខ្លួនយ៉ាងដូចម្តេចដែរ?

ការសងប្រាក់ត្រឡប់ (Repayment Method) មកវិញនៃឥណទានសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនអនុវត្តតាមតារាងកាលវិភាគសងប្រាក់ដែលបានចែងក្នុងកិច្ចសន្យាខ្ចីប្រាក់ ដោយកាត់ចេញជាស័្វយប្រវត្តិពីគណនី ឬសងជាសាច់ប្រាក់ផ្ទាល់ និងត្រូវអនុវត្តតាមការប្រែប្រួលសមតុល្យឥណទានប្រចាំថ្ងៃ (Current Balance Repayment Method) តាមរបៀបសងដូចខាងក្រោម៖

  • សងការប្រាក់ និងសងប្រាក់ដើមរំលស់ (Linear) ជារៀងរាល់ខែ
  • សងរំលស់ប្រាក់ដើមបូកការប្រាក់ថេរ (Annuity) ជារៀងរាល់ខែ
  • សងការប្រាក់ និងសងប្រាក់ដើមមួយចំនួនតាមការព្រមព្រៀងរៀងរាល់ខែ ហើយប្រាក់ដើមនៅសល់សងចុងវដ្ត។

5. តើតម្រូវមានលក្ខណៈអ្វីខ្លះ ដើម្បីទទួលបានឥណទានប្រើប្រាស់ផ្ទាល់ខ្លួន?

ដើម្បីទទួលបានឥណទានសម្រាប់ប័ណ្ណឥណទានអេស៊ីលីដាប្រើប្រាស់ផ្ទាល់ខ្លួន អតិថិជនត្រូវមានលក្ខណសម្បត្ដិដូចខាងក្រោម៖

  • ជានីតិជន (បុគ្គលដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ) និងយល់ព្រមប្រតិបត្ដិតាមលក្ខខណ្ឌនៃឥណទានរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
  • មានកេរ្ដិ៍ឈ្មោះល្អ អត្ដចរិតល្អ ប្រវត្ដិល្អ និងមានចេតនាសងបំណុល។
  • កំពុងបម្រើការងារជាមួយស្ថាប័នដែលមាននិរន្ដរភាព ឬមានមុខរបរ និងប្រភពចំណូលច្បាស់លាស់ មាននិរន្ដរភាព ដែលបង្ហាញពីសមត្ថភាព និងលទ្ធភាពសងបំណុលត្រឡប់មកវិញ។
  • មានទីលំនៅអចិន្ដ្រៃយ៍ដែលបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ដែលខ្លួនកំពុងរស់នៅ ឬមានលំនៅឋាន និងទីកន្លែងស្នាក់នៅ ដែលមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
  • មិនត្រូវបានអនុញ្ញាតឲ្យខ្ចីឥណទាន ចំពោះអនីតិជន ជនពិការសតិ (បុគ្គលដែលមិនមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់ក្រោមអាយុ ១៨ឆ្នាំ និងជនពិការសតិ ស្មារតី ជនញៀនគ្រឿងស្រវឹង និងថ្នាំ)។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៨៩    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៧៤៩    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២