តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​ហិរញ្ញប្បទាន​គម្រោង​ក្នុង​ស្រុក

សំណួរ​អតិថិជន - សេវា​ហិរញ្ញប្បទាន​គម្រោង​ក្នុង​ស្រុក

1. ដូចម្តេចដែលហៅថា ហិរញ្ញប្បទានគម្រោងក្នុងស្រុក?

ហិរញ្ញប្បទានគម្រោងក្នុងស្រុក គឺជាការផ្តល់ឥណទានជូនវិនិយោគិន ដើម្បីយកទៅអភិវឌ្ឍគម្រោងជាក់លាក់ណាមួយ ដូចជា ផ្លូវ ស្ពាន ប្រឡាយ អគារ (ក្រុមហ៊ុន រោងចក្រ សាលារៀន មន្ទីរពេទ្យ បុរី…) ។ល។ ក្នុងលក្ខណៈជាអាជីវកម្មឯកជន ឬគម្រោងដែលដេញថ្លៃបានពីរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ ជាប្រភេទគម្រោងសាងសង់ ហើយផ្ទេរ ( Build & Transfer)។ ការផ្ទេរនេះអាចធ្វើឡើងនៅពេលគម្រោងសាងសង់ត្រូវបានបញ្ចប់ ឬតាមដំណាក់កាល។

2. តើហិរញ្ញប្បទានគម្រោងក្នុងស្រុក មានប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

ហិរញ្ញប្បទានគម្រោងក្នុងស្រុកផ្តល់ជូនអតិថិជនជា រូបិយប័ណ្ណដុល្លារអាមេរិក តែប៉ុណ្ណោះ។

3. តើទំហំឥណទាន និងរយៈពេលខ្ចីអាចបានប៉ុន្មានដែរ?

  • ធនាគារអេស៊ីលីដា អាចផ្តល់ហិរញ្ញប្បទានគម្រោងក្នុងស្រុកជូនអតិថិជនរហូតដល់ទំហំធំជាង ៥០០,០០០ដុល្លារអាមេរិក ឡើងទៅ រហូតដល់ ៥% នៃមូលនិធិសម្បត្តិសុទ្ធរបស់អេស៊ីលីដា ភីអិលស៊ី។
  • រយៈពេលខ្ចីអតិបរមា 0៦ (ប្រាំមួយ) ឆ្នាំ។

4. តើរបៀបសងត្រឡប់មកវិញរបស់ហិរញ្ញប្បទានគម្រោងក្នុងស្រុក យ៉ាងដូចម្តេច?

សងការប្រាក់ប្រចាំខែ និងសងប្រាក់ដើមទៅតាមដំណាក់កាលទូទាត់សាច់ប្រាក់ពីម្ចាស់គម្រោង ដូចមានចែងក្នុងឯកសារអនុវត្តគម្រោង។

5. តើលក្ខណសម្បត្តិរបស់ក្រុមហ៊ុនអនុវត្តគម្រោងបែបណាដើម្បីអាចទទួលបានឥណទាន?

ក្រុមហ៊ុនអនុវត្តគម្រោង ដែលអាចទទួលបានឥណទានទទួលយកគម្រោងជាទ្រព្យធានា ជានីតិបុគ្គល ដែលមានទីតាំងគម្រោងសាងសង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានលក្ខណសម្បត្តិដូចខាងក្រោម៖

  • ជាក្រុមហ៊ុនសំណង់ ដែលបង្កើតឡើងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងមានស្ថានភាពហិរញ្ញវត្ថុភាពរឹងមាំ មានស្ថិរភាពអាជីវកម្ម និងមានបទពិសោធន៍លើការងារសំណង់។
  • ផែនការអាជីវកម្ម និងការប្រើប្រាស់ហិរញ្ញវត្ថុ មានភាពច្បាស់លាស់គ្រប់គ្រាន់។ ករណីខ្លះធនាគារ អេស៊ីលីដា ភីអិលស៊ី អាចទាមទារឲ្យមានការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុពីសំណាក់ស្នងការគណនីឯករាជ្យ ដែលអាចទទួលយកបានដោយធនាគារ អេស៊ីលីដា ភីអិលស៊ី។
  • ក្រុមហ៊ុនត្រូវមាន៖
    • ឈ្មោះក្រុមហ៊ុន (នាមករណ៍)
    • រចនាសម្ព័ន្ធគ្រប់គ្រងក្រុមហ៊ុន
    • លក្ខន្តិកៈក្រុមហ៊ុន
    • ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន
    • ប្រវិត្តរូប របស់ថ្នាក់ដឹកនាំកំពូលៗនៃក្រុមហ៊ុន (សមត្ថភាព ជំនាញ បទពិសោធន៍…)។
    • ច្បាប់អាជីវកម្ម និងលិខិតផ្សេងៗដែលបញ្ជាក់ពីលក្ខខណ្ឌស្របច្បាប់ជានីតិបុគ្គល។
    • អាជ្ញាប័ណ្ណ/លិខិតអនុញ្ញាតធ្វើអាជីវកម្ម (License) ប័ណ្ណប៉ាតង់(Patent) ចេញដោយអាជ្ញាធរមានសមត្ថកិច្ចពាក់-ព័ន្ធ និងឯកសារផ្លូវច្បាប់ផ្សេងទៀតតាមតម្រូវការចំាបាច់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
    • កិច្ចសន្យា និងឯកសារអនុវត្តគម្រោង (Project Documents)។
    • លិខិតអនុញ្ញាតសាងសង់ (Permits) ពីអាជ្ញាធរពាក់ព័ន្ធ។
    • គំនូសប្លង់ស្ថាបត្យកម្ម ឬមានគម្រោងប្លង់សំណង់។
    • កិច្ចសន្យាធានារ៉ាប់រងជាមួយក្រុមហ៊ុនធានារ៉ាប់រង។
    • អាជីវកម្មរបស់ក្រុមហ៊ុន និងគម្រោងដែលត្រូវអនុវត្ត មិនស្ថិតក្នុងបញ្ជីអាជីវកម្មដែលត្រូវហាមឃាត់ (Exclusion List) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៥៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៣៤៦    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣